ពលរដ្ឋ​រិះ​ថា​អាជ្ញាធរ​ស្រុក​មោង​ឬ​ស្សី​ប្រហែលជា​មានការ​ឃុបឃិត​គ្នា​ជាមួយ​អ្នកមាន​លុយ​ទើប​ហាន​មក​បុក​គ្រិះ​នៅ​លើដី​រដ្ឋ​ជា​សំណង់​រឹងមាំ​នៅក្នុង​ប្រឡាយ​បញ្ជៀ​ស​ទឹក​ដូច្នេះ​!

0

​បាត់ដំបង​=​ប្រឡាយ​មួយ​ខ្សែរ​ស្ថិតនៅ​ក្នុងភូមិ​មោង ឃុំ​មោង ស្រុក​មោង​ឬ​ស្សី គឺជា​ប្រឡាយ​សំរាប់​បង្ហូរ​បញ្ជៀ​ស​ទឹកស្អុយ​ចេញពី​ទីប្រជុំជន​ក្នុង​ទីរួមស្រុក កុំ​ឲ្យ​ទឹកជោ​ជន់​នា​រដូវ​ស្សារ​មកលើ លំនៅដ្ឋាន​ពលរដ្ឋ ពេលនេះ​ត្រូវបាន​បុគ្គល​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ រី​ន​លោក ប្រពន្ធ​WP_20150328_039ឈ្មោះ​រិ​ទ្ធិ រស់ នៅក្នុង​ភូមិ ឃុំ​ខាងលើ​បាន​យក​គ្រឿងចក្រ​បុក​គ្រិះ​សាងសង់​សំណង់​រឹងមាំ​មកលើ​ប្រឡាយ ដែល​អម​ជាប់​គ្នា​នឹង​ផ្លូវលំ ជា​ដី​កម្មសិទ្ធិ​របស់​រដ្ឋ ហើយ​គឺជា​ប្រឡាយ​ដ៍​សំខាន់​សំរាប់ បង្ហូរទឹក​ស្អុយ​ចេញពី​ផ្សារ​ទីរួមស្រុក​មោង​ឬ​ស្សី​ឆ្ពោះទៅកាន់​ទីវាល​។​
​បើ​តាប​ប្រភព​ព​ត៏​មាន​ពីរ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ​បាន​ឲ្យ​ដឹងថា​ប្រឡាយ មួយ​ខ្សែរ​នេះ​វា​សំខាន់​ណាស់​បើ​គ្មាន​ប្រឡាយ​នេះ​ទេ​ទឹកស្អុយ​ប្រាកដជា​កកស្ទះ​ប៉ះពាល់​ដល់ សុខភាព​ពលរដ្ឋ អាច​បណ្តាល​ឲ្យ​ខូច​បរិស្ថាន និង​អនាម័យ ហើយ​នៅ​រដូវ​ស្សារ​ប្រឡាយ​មួយ នេះ​អាច​នាំ​ទឹក​បញ្ជៀ​ស​មិន​ឲ្យ​ជោ​ជន់​លិច​លំនៅដ្ឋាន​ពលរដ្ឋ និង​ផ្សារ​ទៀតផង​។ ប្រភព​ដដែល​បន្តថារ​យះ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ​មានការ​ចាក់ដី​លប់​ប្រឡាយ សាងសង់​ផ្ទះ រំលោភ​លើដី​សា​ធា​រណះ​ធ្វើ​ឲ្យ​សណ្ឋាន​ប្រឡាយ​រួម​តូច​ជាហេតុ​ធ្វើ​ឲ្យ​ទឹកជោ​ជន់​លិច​លំនៅដ្ឋាន​ពលរដ្ឋ​ម្តងម្កាល​នា​រដូវ​ស្សា ព្រោះតែ​អាជ្ញាធរ​មិន​យកចិត្តទុកដាក់ ហើយ​រហូតមក​ដល់ពេលនេះ​មាន​ការបុក​គ្រិះ​សាងសង់​សំណង់​រឹងមាំ​លើដី​សា​ធា​រណះ​នៅក្នុង​ប្រឡាយ​ខាងលើ​ដែល​គេ​កំពុង​បែងចែក​គ្នា​ជា​ឡូ​បុក​គ្រិះ​ជម្រៅ​ចាប់ពីរ​៦​ម៉ែត្រ​ទៅ​៧​ម៉ែត្រ ដូច្នេះ​ទើប​ពលរដ្ឋ​សណ្ឋាន ថា​គឺ​ជាកា​ឃុបឃិត​គ្នា​យ៉ាងច្បាស់​។​

WP_20150328_050
​ពាក់ព័ន​បញ្ហារ​នេះ​លោកស្រី សា​មុន មេឃុំ​មោង​បាន​ប្រាប់​តាម​ទូរស័ព្ទ នា​រសៀល​ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៥​នេះ​ថា​ខាង​អាជ្ញាធរ​ឃុំ​ប​ដិ​សេដ្ឋ​មិន​ឲ្យ​មានការ​សាងសង់​លំនៅដ្ឋាន​មកលើ ប្រឡាយ​ខាងលើនេះ​ទេ​ព្រោះ​ប្រឡាយ​នេះ​និង​ត្រូវ​ស្តារ​នាពេល​ឆាប់ៗ​ខាងមុខ​ដើម្បី​បញ្ជៀ​ស ទឹក​មិន​ឲ្យ​ជន់​លិច​លំនៅដ្ឋាន​ពលរដ្ឋ​របស់​លោក​។​
​លោក​ទេព ហន អភិបាលរង​ស្រុក​មោង​ឬ​ស្សី​ដែល​ទទួលបន្ទុក​បញ្ហារ​ខាងលើ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​លោក​មិនបាន​ឲ្យ​គេ​បុក​គ្រិះ​សាងសង់​សំណង់​រឹងមាំ​ទេ ហើយ​លោក​បាន​ប្រាប់ថា​សុំ ឲ្យ​អ្នក​ព​ត៏​មាន​សួរ​ទៅ​លោក​ឌី ឡា ខាង​ភូមិបាល​ស្រុក​ទៅ ដើម្បី​ដោះស្រាយ​។​
​ចំណែក​លោក​ឌី ឡា ប្រធានការិយាល័យ​ភូមិបាល​ដី ស្រុក​មោង​មិនអាច​សុំ​ការបំភ្លឺ​បាន​ព្រោះ លេខ​ទូរស័ព្ទ​របស់លោក​ខ​ល​មិន​ចូល​។​

WP_20150328_052
​លោក​ឡុង ប៊ុន​សោម (​ហៅ​ឡុង​សោម​)​អភិបាលស្រុក​មោង​ឬ​ស្សី​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ខាង​អាជ្ញាធរ​គេ​ចេះ​ធ្វើការ​ហើយ យើង​មិនបាច់​ឈឺក្បាល​ធ្វើ​អី​អ្ម​កណា​បុក​គ្រិះ​បុក​អី​ក៍​បុក​ទៅ យើង​បុក​ស្រី​វិញ​ប្រសើរ​ជាង​។​សម្តី​លោក​អភិបាលស្រុក​និយាយ​ដូច្នេះ​ខ​ណះ​ដែល​ទូរស័ព្ទ​បើក​ហ្វូ​ន​(​ឬ​លាំ​ភូ​ង​)​បានធ្វើ​ឲ្យ​ក្រុម​អ្នក​ព​ត៏​មាន និង​ពលរដ្ឋ​ជាច្រើន​អ្នក​ស្តាប់​ឭ​ហើយ​ហួសចិត្ត​យ៉ាង ខ្លាំង​៕​រក្សារ​សិទ្ធិ​ដោយ​សុខ ផានិត​