ការ​បាន​បី​ថ្ងៃ​ប្រព​ន្ឋ​ទៅធ្វើ​ការ​រោងចក្រ​វិញ​ប្តី​នៅផ្ទះ​ស្លាប់​ដោយ​គាំងបេះដូង​ម្នាក់ឯង

0

​ខេត្តកំពត​៖ បុរស​ម្នាក់​បាន​ត្រូវ​ម្តាយ​ប្រទះឃើញ​ដេកស្លាប់​ម្នាក់ឯង​នៅក្នុង​បន្ទប់ដេក​របស់​
ខ្លួន​នៅពេល​ម្តាយបង្កើត​ពុំ​ឃើញ​កូន​ក្រោកពីដំណេក​ដូច​សព្វដង​ក៍​ទៅ​ដាស់​ទើប​ដឹង​
​កូន​ស្លាប់ ហើយក៍​ផ្អើល​ឆោ​រ​ឡោរ​ហៅ​អ្នកភូមិ​ដែល​នៅក្បែរ​គ្នា​ឲ្យ​មកជួយ​មើល​ទើប​ដឹងថា​z1
​កូនប្រុស​របស់គាត់​មិនដឹង​ស្លាប់​តាំងពី​ពេលណា​មក ហើយក៍​បាន​រាយ​ការ​ទៅ​សមត្ថកិច្ច​
​អធិការនគរបាល​ស្រុក​កំពង់ត្រាច​ដើម្បី​ចុះទៅពិនិត្យ​ដល់ផ្ទះ​សាកសព​ក្រែង​មាន​ករណី –
​អ្វី​ផ្សេង​កើតឡើង ។ ហេតុ​ការ​ខាងលើ កើតឡើង​កាលពី​វេលា​ម៉ោង​8,10​នាទី​ព្រឹក​ថ្ងៃទី –
228/3/2015​នៅផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​បឹង​ធំ ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ។​
​ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​សាកសព​រួចរាល់ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថាៈ សព​បុរស​ឈ្មោះ​
​ដួង ចាន់ ភេទ​ប្រុស អាយុ​22​ឆ្នាំ ពិតជា​ស្លាប់​ដោយ​ជម្ងឺ​គាំងបេះដូង​ឬ​ខ្យល់គ​ពិតប្រាកដ​

z2
​មែន​ពីព្រោះ​នៅ​កន្លែង​សាកសព​និង​នៅលើ​ដងខ្លួន​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​ស​ង្ស័​-
​យ​លើ​ករណី​ធ្វើអត្តឃាត​ឬ​ករណី​ឃាតកម្ម​ឡើយ​។ សមត្ថកិច្ច​ក៍​បានប្រគល់​សាកសព​ឲ្យ​
​ក្រុមគ្រួសារ​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ប្រភព​ពត៌មាន​ពី​អ្នកភូមិ​នៅក្បែរ​ផ្ទះ​
​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថាៈ នៅ​ព្រលប់​ថ្ងៃទី​27/3/2015​ជនរងគ្រោះ​បាន​ទៅ​ចូលរួម​ហូ​-​ប​ការ កូន​អ្នកភូមិ​ដែល​នៅក្បែរ​ផ្ទះ​ហើយ​គេ​ដឹងថា​បុរស​រូបនោះ​ជាម​នុស្ស​មិនចេះ​ផឹកស្រា​
​ទេ ។​ប្រភព​បន្តទៀតថាៈ ពេល​ហូបបាយ​រួច គេ​ឃើញ​បុរសរងគ្រោះ​បាន​ចូល​រាំ​ធុងបាស់​
​ជាមួយ​គេឯង​បាន​ពីរ​ទៅ​បី​បទ​រួច​ក៍​ឈប់​រាំ ជិះ​ម៉ូតូ​មក​ផ្ទះ​វិញ​មិន​ហ៊ាន​នៅ​យូ​ទេ ពីព្រោះ​
​ម្តាយ​នៅផ្ទះ​ម្នាក់ឯង ។ ស្ត្រី​ឈ្មោះ​ពៅ ហ៊ុំ អាយុ​56​ឆ្នាំ​ត្រូវជា​ម្តាយ​សាកសព​បាន​រៀប​

z4
​រាប់ទាំង​ទឹកភ្នែក​ប្រាប់​សមត្ថកិច្ច​និង​អ្នកយក​ពត៌មាន​ថាៈ​រូបគាត់​ជា​ស្ត្រី​មេម៉ាយ​តាំងពី​កូន​
​នៅ​តូច​រស់​នៅតែ​ពីរ​នាក់​ម៉ែកូន​ខំ​រក​ចិញ្ចឹម​កូន​រហូតដល់​កូន​ពេញវ័យ​ចេះ​រកលុយ​ចិញ្ចឹម​
​ម្តាយ​ផង​ខំ​សន្សំ​ប្រាក់​រហូត​បានការ​ប្រពន្ធ ។ ស្ត្រី​ជា​ម្តាយ​រៀបរាប់​ទៀតថាៈ​កូនប្រុស​គាត់​
​ទើបតែ​រៀបការ​ហើយ​បាន​បី​ថ្ងៃ ដោយនៅ​ជំពាក់​បំណុល​គេ​បី​លាន​រៀល​ក្នុង​កំឡុង​ការកូន​
​នេះ​ទើប​កូនប្រសារ​គាត់​ក៍​មិន​ហ៊ាន​សំរាក​នៅផ្ទះ​យូរ​ដែរ ពួកគេ​ខិតខំ​ទៅរក​ប្រាក់​ដើម្បី​យ​-​ក​ប្រាក់​មក​សងបំណុល​គេ តែ​ពេលនេះ​កូន​ខ្ញុំ​បាន​ស្លាប់ចោល​ខ្ញុំ​ជា​ម្តាយ​និង​ប្រព​ន្ឋ​ជាទី​
​ស្រឡាញ់​របស់​កូន​ទៅហើយ ធ្វើ​ឲ្យ​ខ្ញុំ​ជា​ម្តាយ​មិនដឹង​ជា​ទៅរក​ប្រាក់​ឯណា​ដើម្បី​ដោះ​បំ​
​ណុល​ជំពាក់​គេ​នោះឡើយ ។ ពីព្រោះ​សព្វថ្ងៃនេះ​ខ្ញុំ​ជា​ម្តាយ​មាន​ជម្ងឺ​ប្រចាំកាយ​ផង​ហើយ​
​ជីវភាព​ក៍​ក្រ​តោកយ៉ាក​គ្មានអ្វី​ជាទី​ពឹង​ឡើយ ។ ស្ត្រី​ជា​ម្តាយ​សព​សូម​អំពាវនាវ​ដល់​អាជ្ញា​
​ធរ​គ្រប់​ជាន់ថ្នាក់​និង​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​មេត្តាជួយ​សណ្តោស​ប្រណី​ឧបត្ថម្ភ​
​តាម​កំលាំង​សទ្ធា​ដល់​រូបគាត់​ដែលមាន​ទុក្ខ​ដ៍​កំសត់​នះ​ផង ។​

z3