​អួត​រឿង​លក់​ថ្នាំញៀន​នៅ​កន្លែង​លក់​ទឹកត្នោតជូរ​ប៉ូលិស​ចាប់ខ្លួន​

0

ភ្នំពេញ ៖ យុវជន​២​នាក់​អួតអាង​ថា​ខ្លួន​ជំនាញ​ខាង​លក់​ថ្នាំញៀន​គ្មាន​អ្នកណា​ហ៊ាន​ចាប់ បាន​លេចឮ​ដល់​ប៉ូលិស ហើយ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​រក​ហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​៨​កញ្ចប់​និង​CHAESAG៩​ដប កាលពី​វេលា​ម៉ោង​០០​និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​០២​មេសា​នេះ​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ស វិ​ន​ដា អាយុ​២៤​ឆ្នាំ​មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់នៅ​ម្តុំ​អង់​តែ​ន​ទួលគោក ខណ្ឌទួលគោក និង ឈ្មោះ​ត្រាង សឺ​ដឺ អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​លី​សែង ស្នាក់នៅ​ជាមួយគ្នា ។​

ប៉ូលិស​បន្តថា ដំបូង​ពួកគេ​ទាំង​២​នាក់​ទៅ​អង្គុយ​ផឹក​ទឹកត្នោតជូរ​រហូតដល់​ស្រវឹង​ក៏​អួតអាង​ថា​ខ្លួន​ល់ក​ថ្នាំញៀន​គ្មាន​អ្នកណា​មក​ចាប់​ពួកគេ​បាន​ម្តងណា​ឡើយ​។ ឮដូច្នេះ​ប្រជាពលរដ្ឋ​ក៏​រាយការណ៍​ប្រាប់​មេភូមិ ហើយ​មេភូមិ​ក៏​ប្តឹង​ប៉ូលិស​មក​ធ្វើការ​ឆែកឆេរ​ឃើញ​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក​៨​កញ្ចប់​និង​CHAESAG ៩​ដប​ក៏​ឃាត់ខ្លួន​តែម្តង​៕ 01 02