​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​៤​នាក់មក​តុលាការ​សាកសួរ​ករណី​បាញ់ប្រហារ​គ្នា​បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង របួស​នៅមុខ​ក្រសួង​ព័ត៌មាន​

0

​ភ្នំពេញ ៖ ជនសង្ស័យ​៤​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ជួញដូរ​គ្រឿងញៀន និង​បាញ់ប្រហារ​គ្នា​នៅមុខ​ក្រសួង​ព័ត៌មាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​និង​របួស នឹងត្រូវ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៤ ដើម្បី​សាកសួរ​តាមច្បាប់​។​ ​ជនសង្ស័យ​ទាំង​៤​នាក់​ឈ្មោះ ឆន លីន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រងរបួស​ធ្ងន់​ដោយសារ​ខ្មាន់កាំភ្លើង​បាញ់​នៅមុខ​ក្រសួង​ព័ត៌មាន ហើយក៏​ជា​មុខសញ្ញា​ចាស់​មាន​ដីកាចាប់ខ្លួន​ពីបទ ជួញដូរ​គ្រឿងញៀន , ឈ្មោះ ភន មួយ អាយុ​៥២​ឆ្នាំ មុខរបរ​កាត់ដេរ ជា​ម្ដាយ​របស់​ឈ្មោះ​ឆន លីន​, ឈ្មោះ ថុល រិទ្ធី​យ៉ា អាយុ​២៥​ឆ្នាំ ស្នាក់នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌមានជ័យ ជា​មុខសញ្ញា​ចាស់​ធ្លាប់​ជាប់ពន្ធនាគារ​ពីបទ ឆក់​ខ្សែក​និង ឈ្មោះ ដេ​ត សុវិចិត្រ អាយុ​២៩​ឆ្នាំ ស្នាក់​នៅក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ជា​សន្ដិសុខ និង​ធ្លាប់​ជាប់ពន្ធនាគារ ពីបទ មនុស្សឃាត ។​ ​

ជនសង្ស័យ​ទាំង​៤​នាក់​នេះ បាន​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៤ នៅក្នុង​មន្ទីរ​សម្រាក​ព្យាបាល​មនោ​រម្យ ស្ថិតនៅ​ច្រមុះជ្រូក​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​ ​ក្រៅពី​ការឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​៥​កញ្ចប់​ធំ និង​មួយកញ្ចប់​តូច ជា​ថ្នាំ​គ្រវី ថ្នាំ​គ្រាប់ ថ្នាំ​ម្សៅ ,​អាវុធខ្លី ២​ដើម កា​៥៤ និង​កា ៥៩ ព្រមទាំង​ម៉ូតូ ៣​គ្រឿង​ទៀត ។​ ​

ពាក់ព័ន្ធ​ករណីនេះ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ជួន ណា​រិន្ទ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ការ​រិ​យា​ល័យ​កណ្តាល​ព្រហ្មទណ្ឌ បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ជា​មុខសញ្ញា​ចាស់ ដែល​កម្លាំង​សមត្ថកិច្ច​នគរបាល​កំ​ពុង​តែ​ស្វែងរក​ចាប់ខ្លួន តែ​ក្រោយពី​មាន​ហេតុការណ៍​បាញ់សម្លាប់​នៅមុខ​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃទី​២៣​ខែ​មិនា​ឆ្នាំ​២០១៤​កន្លងមក ហើយ​បណ្តាលអោយ​ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ភ្លាមៗ​នោះ​ខាង​កម្លាំង​សមត្ថកិច្ច​នគរបាល

របស់លោក បាន​បើក​ការស៊ីបអង្កេត និង​ស្រាវជ្រាវ​រយៈពេល​ប្រមាណ មួយ​សប្តាហ៍ ក៏បាន​ឈានទៅដល់​ធ្វើការ​ឃាត់ និង​ចាប់ខ្លួន ជនសង្ស័យ​ម្នាក់ ដែល​ត្រូវបាន​ជន​មិន​ស្គាល់មុខ​បាញ់ រងរបួស​ធ្ងន់ និង​បក្សពួក​៣​នាក់​ផ្សេងទៀត​ជា​មុខសញ្ញា​ចាស់ ក្នុង​នោះបាន​ដកហូត​វត្ថុតាង​មួយចំនួន​ដូចជា ម៉ូតូ​៣​គ្រឿង អាវុធ កា​៥៤ មួយ​ដើម កា​៥៩ មួយ​ដើម និង​ម៉ា​ទឹកកក​៥​កញ្ចប់​តូច ស្មើ​និង​កន្លះ​គីឡូក្រាម​។​ ​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ បាន​បន្តថា នៅមាន​មុខសញ្ញា​ចាស់​ច្រើន​ទៀត​ដែល​មិនទាន់​

ចាប់ខ្លួន ហើយ​កម្លាំង​របស់លោក កំពុងធ្វើការ​ស្រាវជ្រាវ ស្វែងរក​ចាប់ខ្លួន យ៉ាង​យកចិត្តទុកដាក់ ដើម្បី​សុវត្ថិភាព សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​។​ ​គួររំលឹកថា កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៣ មីនា ២០១៤ មាន​ករណី​បាញ់ប្រហារ​គ្នា​នៅមុខ​ផ្ទះសំណាក់​ម៉ី​លី​ស មហាវិថី​ព្រះមុនីវង្ស ខាងត្បូង​ច្រកចូល​ក្រសួង​ព័ត៌មាន ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ បណ្តាលឱ្យ​

បុរស​ម្នាក់​ស្លាប់ និង​បុរស​ម្នាក់ទៀត​របួសធ្ងន់ និង ម្នាក់ទៀត​របួសស្រាល រីឯ​ខ្មាន់កាំភ្លើង​គេចខ្លួនបាត់ ។​ ​មុនពេល​កើតហេតុ បុរស​ឈ្មោះ វ៉ាន់ សុធា​រ៉ា​, ផន ប៉ូ​លីន និង ជិន ហួត​រ៉ា​ឌី ជិះ​ម៉ូតូ​ម៉ាក​ឌូ​ក ពណ៌​ខ្មៅ​លាយ​ទឹកក្រូច ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស​ឆ្ពោះទៅ​ទិស​ខាងត្បូង ហើយ​ក៏មាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​ស្មាស​ជិះ​គ្នា​៣​នាក់ បើក​ដេញតាម​ពីក្រោយ ។​ ​ពេលមកដល់​មុខផ្ទះ​សំណាក់​ម៉ី​លី​ស ខាងត្បូង​ច្រកចូល​ក្រសួង​ព័ត៌មាន ម៉ូតូ​ស៊ុយ​ហ្ស៊ុ​យ​គី​ស្មា​សបាន​

វ៉ា​ខាងឆ្វេង​ដៃ រួច​បុរស​ម្នាក់​ដែល​អង្គុយ​កណ្ដាល​បាន​ដក​កាំភ្លើងខ្លី​បាញ់​ជា​បន្ដបន្ទាប់​ចំនួន​២​គ្រាប់​មកលើ​អ្នកបើក​ម៉ូតូ​ម៉ាក​ឌូ​ក រួចហើយ​ក្រុម​ខ្មាន់កាំភ្លើង​នោះ​ក៏បាន​បើក​ម៉ូតូ​បក​ក្រោយ​វិញ​ឆ្ពោះ ទៅ​ទិស​ខាងជើង​បាត់ស្រមោល​ទៅ ។​ ​ដោយឡែក ជនរងគ្រោះ​ព្យាយាម​បើក​ម៉ូតូ​រហូតដល់​ម្ដុំ​ផ្សារ​អូរឫស្សី ហើយ​ទូរស័ព្ទ​ហៅ​មិ​ត្ដ​ភក្ដិ​របស់ខ្លួន​មកជួយ​ដឹក​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត តែ​បុរស​ឈ្មោះ វ៉ាន់ សុធា​រ៉ា បាន​ស្លាប់​នៅ​ពាក់​កណ្ដាលផ្លូវ ៕ ??????????????????????????????? ??????????????????????????????? ??????????????????????????????? ???????????????????????????????