Martin Skrtel (​ម៉ា​ទីន ស្គើ​ថេ​ល​) ចង់​បន្ត​លេង​ឲ្យ Liverpool ច្រើន​ឆ្នាំ​បន្ថែមទៀត​

0

​ខ្សែការពារ​របស់​ក្លិប​ហង្ស​ក្រហម Liverpool កីឡាករ Martin Skrtel (​ម៉ា​ទីន ស្គើ​ថេ​ល​) បាន​ប្រាប់​ឲ្យ​ដឹងថា គាត់​ចង់​បន្ត​លេង​នៅ​ទឹកដី Anfield (​អេ​ន​ហ្វៀ​ល​) ច្រើន​ឆ្នាំ​ទៀត ។​ ​កីឡាករ​វ័យ ២៩ ឆ្នាំ​រូបនេះ​បាន​លេង​ឲ្យ​ក្លិប​ហង្ស​ក្រហម​អស់​រយៈពេល ៦ ឆ្នាំ​មកហើយ​ចាប់តាំងពី​រូបគេ​ផ្លាស់​មកពី​ក្លិប Zenit St Petersburg (​ហ្សេ​នី​ត សេន ភី​ត​ធើ​ស្ប៊ឺ​ក​) នៅ​ឆ្នាំ ២០០៨ ។​

Skrtel និយាយប្រាប់​គេហទំព័រ​របស់​ក្លិប​ថា “​ខ្ញុំ​មិន​ធ្លាប់​គិតថា ខ្ញុំ​អាច​លេង​នៅទីនេះ​បាន​រហូតដល់ ៦ ឆ្នាំ​នោះទេ​ដូច្នេះ​ខ្ញុំ​រីករាយ​ហើយ​មាន​មោទនភាព​ណាស់​ដែល​បាន​លេង​ឲ្យ Liverpool បាន​រយៈពេល​វែង​បែបនេះហើយ​ខ្ញុំ​សង្ឃឹមថានឹង​អាច​បន្ត​លេង​នៅទីនេះ​បាន​រយៈពេល​យូរ​ឆ្នាំ​ទៅមុខទៀត​” ។​ ​គួរ​បញ្ជាក់ថា Skrtel ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​ចូល​លេង​ជា​ជម្រើស​ដំបូង​ក្នុងជំនួប​ជាមួយ​ក្លិប​កាំភ្លើង​ធំ Arsenal នៅ​ទឹកដី Anfield នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ ៕ ​