ស្ត្រី​ម្នាក់​បើក​រថយន្តហ្វត​រ៉េន​ជ័របុក​របង​ស័ង្កសី​ដែល​គេ​ព័ទ្ធ​ពីមុខ​ដីឡូត៍​រង​ការខូចខាត​

​ភ្នំពេញ ៖ រថយន្តហ្វត​រ៉េន​ជ័រ បើកបរ​ដោយ​ស្ត្រី​ម្នាក់​បាន​រេ​ចង្កូត​បុក​ចូល​របង​ស័ង្កសី​ដែល​គេ​ព័ទ្ធ​ពីមុខ​ដីឡូត៍​មួយ​កន្លែង​ធ្លាយ​ចូលទៅក្នុង ហើយ​បាន​ថយ​រថយន្ត​ចេញ​មក​វិញ​បំរុង​បើក​រត់​តែ​ដោយសា​រថយន្ត​បែក​កង់​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​៧​ខែ​មេសា​

ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត ឃ្យូ​ប៊ី (qb) តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក ហ្វ​ត​រ៉េ​ន​ជ័រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2J-6835 បើកបរ​ដោយ​ស្ត្រី​ម្នាក់​ក្នុង​ល្បឿន​លឿន​ពី​ច្រមុះជ្រូក​ក្បាលថ្នល់​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ផ្លូវ​កោង មុខ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត ឃ្យូ​ប៊ី (qb) ក៏បាន​រេ​ចង្កូត​ទៅ​ខាងស្ដាំ​បុក​ចូល​របង​ស័ង្កសី​ដែល​គេ​ព័ទ្ធ​ពីមុខ​ដីឡូត៍​មួយ​កន្លែង​ធ្លាយ​ចូលទៅក្នុង បណ្ដាលអោយ​រថយន្ត​ផ្ទុះ​ពោង​សុ​វត្តិភាព​ទាំង​២​និង​ខូចខាត​ផ្នែក​មុខ​យ៉ាង​តំណំ បន្ទាប់​មក​រថយន្ត​បង្ក​បាន​ថយ​ក្រោយ​ចេញ​មក​វិញ បំរុង​បើក​រត់​ប៉ុន្តែ​ដោយសារ​រថយន្ត​បែក​កង់​មុខ​ផ្នែក​ខាងស្ដាំ​ទៅ​មុខ​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិកា​រដ្ឋា​នគរបាល​ខណ្ឌចំការមន​ដើម្បី​ធ្វើការ​ដោះស្រាយ​សំណង​ជាមួយ​ម្ចាស់​ដី​ឡូត៍ ដោយសារ​ករណី​ចរាចរ​នេះ​ពុំ​បង្ក​អោយ​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ឡើយ គ្រាន់តែ​ខូចខាត​រថយន្ត​និង​របង​ស័ង្កសី​ព័ទ្ធ​ពីមុខ​ដី​ឡូត៍​តែ​ប៉ុណ្ណោះ​៕

1 2 3 4