បងស្ម័គ្រអូនស្មោះគ្មានអ្វីទាំងអស់អាចបំបែកយើងបាន

0

​រាជធានី​ភ្នំពេញ​៖ គេ​ធ្លាប់តែ​បាន​ទស្សនា​ខ្សែ​វីដេអូ​ខ្មែរ​មួយ​រឿង​ដែលមាន​ចំណងជើង​ថា ទំ​ុ​ទាវ ក្នុង​ឈុត​ឆាក​រឿងនេះ​គឺ​ម្ដាយ​ខាង​ស្រី​ឈ្មោះ​យាយ ផាន់ បាន​ខំព្យាយាម​រក​ឧប្បាយកល​គ្រប់បែបយ៉ាង​ដើម្បី​បំបែក​នាង​ទាវ​ដែលជា​កូនស្រី​បង្កើត​ពី​កូនកំលោះ គឺ​នេន​ទុំ​ហើយ​យាយ​ផាន់​បាន​យក​ច្បាប់​បុរាណ​មក​បង្ខំចិត្ត​កូនស្រី​ខ្លួនឯង​គឺ នំ​មិនធំ​ជាង​នាឡិ​លិទ្ធ​ផល​

ចុងក្រោយ​ស្នេហា​ស្មោះរប​ស់ទុំ​និង​ទាវ​ត្រូវបាន​ស្លាប់​ទាំងពីរ​នេះ​គឺ​ជាង​រឿងបុរាណ​តែប៉ុណ្ណោះ​ស្រាប់តែ​មកដល់​សម័យ​បច្ចុប្បន្ន​ដែលជា​សម័យ​អិ​ុ​ន​ធឺ​ណែ​ត​នេះហើយ​នៅតែមាន​ម្នា​យ​ឪពុក​មួយចំនួន​តូច​យក​ច្បា់ប់​នំ​មិនធំ​ជាង​នាឡិ​នេះ​មក​ប្រើ​ទៀត​ដូចជា​ហេតុការណ៍​មួយ​បាន​ភ្ងា​ក់​ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​19​និង​00​នាទី​ព្រលប់​ថ្ងៃទី​06 ខែមេសា ឆ្នាំ​2014 នៅ​

ចំណុច​ភោ​ជនី​ដ្ធា​ន​ម្លប់​ស្បូវ​ត្រជាក់ចិត្ត ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​6 ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឬ​ស្សី​កែវ រាជ​អា​នី​ភ្នំពេញ បន្ទាប់ពី​ស្ត្រី​ម្នាក់​អាយុ​ប្រហែលជា​50​ឆ្នាំ​ហើយ​បាន​អះអាងថា ជា​ម្ដាយ​កូនស្រី​បានមក​អុកឡុក​នៅក្នុង​ពិធីមង្គលការ​កូនស្រីរ​បស់​គាត់​ដោយ​គាត់​បាន​ស្រែក​ឡូឡា​ថា គាត់​មិនបាន​អនុញ្ញាតិ​អោយ​កូន​ការ​ជាមួយ​កូនកំលោះ​ឡើយ​

ហើយ​គាត់​បាន​ចោទប្រកាន់​ទៅលើ​ឪពុកម្ដាយ​កូនកំលោះ​ថា បាន​ឃុ​ប​ខិត​គ្នា​លួច​កូនស្រី​របស់គាត់​យកមក​រៀបការ​ស្ងាត់ៗ​ដោយ​រូបគាត់​ដែលជា​ម្ដាយ​កូនក្រមុំ​មិន​បានដឹង​ហើយក៍​មិនបាន​អនុញ្ញាតិ​លើក​កូនក្រមុំ​របស់គាត់​អោយទៅ​កូនកំលោះ​នោះដែរ​។ បើតាម​ការរៀបរាប់រ​បស់​កញ្ញា​ម្នាក់​ឈ្មោះ ស្រ៊ុន ផល្លី ភេទ​ស្រី អាយុ 24​ឆ្នាំ​ត្រូវជា​កូនក្រមុំ ស្នាក់នៅ​ភូមិ​វិហារ​សួ​គ៍​

ត្បូង ឃុំ​វិហារ​សួ​គ៍ ស្រុក​សាច់​កណ្ដា ខេត្តកណ្ដាល បានអោយដឹងថា​៖ នាង​បាន​ស្រលាញ់គ្នា​ជាមួយនិង​យុវជន​ម្នាក់​ឈ្មោះ ចាន់ សែង ពិសី ភេទ​ប្រុស អាយុ​26​ឆ្នាំ ស្នាក់នៅ​ភូមិ​តាកែវ​2 ឃុំ​វិហារ​សួ​គ៍ ស្រុក​សាច់​កណ្ដាល ខេត្តកណ្ដាល ដែលជា​កូនកំលោះ​អស់​រយះពេល​ជាច្រើន​ឆ្នាំ​មកហើយ​ដោយ​គ្មាន​ន​ណា​ចាប់បង្ខំ​អ្នកណា​ឡើយ​ការ​ពី​ខែ​កុ​ម្ភះ ឆ្នាំ​2014 ឪពុកម្ដាយ​

របស់​ចាន់ សែង ពិសី ដែល​ត្រូវជា​កូនកំលោះ​បាន​ចូល​ស្ដីដណ្ដឹង​នាង​ខ្ញុំ​តាម​ប្រពៃណី​ក៍​ប៉ុន្តែ​ត្រូវ​ម្ដាយ​នាង​ខ្ញុំ​បដិសេធន៍​មិន​លើក​អោយ​មិនតែប៉ុណ្ណោះ​ម្ដាយ​នាង​ខ្ញុំ​បា​នរក​ឧប្បាយកល​ជាច្រើន​និង​រាល​រាំង​នាង​មិនអោយ​ជួបគ្នា​ទៀតផង​ដោយសារ​នាង​បាន​ស្រលាញ់គ្នា​ស្មោះ​ស្មា​ក់​ទើប​នាំគ្នា​សម្រេចចិត្តថា​ទៅ​ចុះ​សុំ​បុត្រ​អាពាហ៍ពិពាហ៍​(​ចុះ​អេ​តា​សី​ុ​វិល​) យកគ្នា​ជា​ប្ដី​

ប្រពន្ធ​ពេញ​ច្បាប់​ទោះបី​ជាមាន​ឧប្បាសគ្គ​យ៉ាងណា​ក៍នាង​មិន​រាល​ថយ​ដែរ​។ កញ្ញា ស្រ៊ុន ផល្លី ដែលជា​កូនក្រមុំ​បាន​បន្តទៀតថា​៖ ពេលដែល​នាង​បាននាំគ្នា​ចុះ​អេ​តា​សី​ុ​វិល​រួចហើយ​នាង​ត្រូវបាន​ឪពុកម្ដាយ​ខាង​ប្រុស​ចាត់ចែង​រៀប​អាពាហ៍ពិពាហ៍​អោយ​លុះដល់​ថ្ងៃទី​6 ខែមេសា ឆ្នាំ​2014 នាង​ក៍​បានមក​រៀបកា​រ​នៅ​ភ្នំពេញ​ហើយ​បាន​រៀប​ច​ឍ​ម​ទទួលភ្ញៀវ​

និង​ពិសារ​ភោ​ជនី​អាហារ​នៅក្នុង​ភោ​ជនី​ដ្ធា​ន​ម្លប់​ស្បូវ​ត្រជាក់ចិត្ត​ពេលដែល​នាង​កំពុង​ឈរ​ទទួលភ្ញៀវ​ស្រាប់តែ​លិចមុខ​យាយ​ផាន់ ម្ដាយបង្កើត​ខាង​ស្រី​មក​ឡូឡា​នៅក្នុង​រោងការ​បណ្ដាលអោយ​ភ្ងា​ក់​ផ្អើល​ភ្ញៀវ​តែម្ដង​បន្ទាប់ពី​សម​ត្ត​កិច្ច​ចុះមក​សម្របសម្រួល​ម្ដាយ​ខាង​ស្រី​និង​ម្ដាយ​ខាង​ប្រុស​ក៍បាន​យល់ព្រម​អោយ​កូនកំលោះ​កូនក្រមុំ​រៀបចំ​អាពាហ៍ពិពាហ៍​បន្ត​ហើយ​រងចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​ក្រោយ​។ ម្ដាយ​ខាង​ស្រី​ក៍បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ទាំង​ចិត្ត​ក្ដៅក្រហាយ​ពេលដែល​បំបែកបំបាក់​ស្នេហា​កូនស្រី​របស់គាត់​មិនបាន​សម្រេច​៕ image (2)