ម៉ូតូ​អាយ​ខុន​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​២៥ បណ្តាលអោយ​បុរស​ម្នាក់​រងរបួស​ធ្ងន់​

0

ភ្នំពេញ ៖ ម៉ូតូ​២ គ្រឿង​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាលអោយ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ប​ញ្ជូ​ន​ទៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង គ្រោះថ្នាក់​ខាងលើនេះ​បាន​កើតមានឡើង​នៅវេលា​ម៉ោង ០១ និង ២០ នាទី​នៅ​ចំណុច​ខាងមុខ​អនុ​វិទ្យា​ល​យ័​ពោធិ៍ចិនតុង ស្ថិតនៅ​ក្នុងភូមិ​ប្រ​ប្រក់​ខាងជើង សង្កាត់​កា​កាប ។​ មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​អាយ​ខុន ពណ៍​ផ្ទៃមេឃ ពាក់​ស្លា​កលេ ខ​ភ្នំពេញ​1BD-6141 ជិះ​ធ្វើដំណើរ​ដោយ​ស្ត្រី​ម្នាក់ បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​បត់​ឆ្លងផ្លូវ ក៏មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1CA-3950 ជិះ​ធ្វើដំណើរ​ដោយ​បុរស​២​នាក់​ទិសដៅ​ពី​លិចទៅ​កើត ក៏ត្រូវ​ម៉ូតូ​អាយ​ខុន បុក​ចំពាក់​កណ្តាល​បណ្តាលអោយ​បុរស​ម្នាក់​

ជា​អ្នកបើកបរ​ម៉ូតូ​ហុងដា​ឌ្រី​ម​រងរបួស​ធ្ងន់​។​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង​ភ្លាមៗ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​និង​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះ​តាមផ្លូវ​ច្បាប់​៕​02 03