រថយន្ត​តូ​យូ​តា​ព្រូស​បើក​ជែង​គេ​មុន​ផុត​គេច​មក​ឆ្វេង​ដៃ​ក្រឡាប់​ធ្លាក់​ស្រែ ​មនុស្ស​៣​នាក់​ម្តាយ​និង​កូន​ជិៈ​ក្នុង​រថយន្ត​រងរបួស​ស្រាល​

0

​កំពង់ឆ្នាំង​៖ មនុស្ស​៣​នាក់​ម្តាយ​និង​កូន​ដែល​ជិៈ​ក្នុង​រថយន្ត រងរបួស​ស្រាល​ដោយ រថយន្ត​ម៉ាក​តូ​យូ​តា ព្រុស​មួយគ្រឿង​បើក​ជែង​គេ​មិន​ផុត​បាន​ក្រឡាប់​ធ្លាក់​ស្រែ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៣​និង​៤៥​នាទី រសៀល ថ្ងៃទី​១១​ខែឧសភា ឆ្នាំ ២០១៥ លើ​កំណាត់​ផ្លូវDSC07026ជាតិ​លេខ​៥ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ ៩៨ និង លេខ​៩៩ ស្ថិតក្នុង ភូមិ​ចិន ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ។​​ ​សមត្ថកិច្ច​នគរបាល ស្រុក​រលាប្អៀរ​បាន​និយាយថាៈ រថយន្ត​ម៉ាក តូ​យូ​តា ព្រូស ខាងលើ​ព​ណ៏​ទឹក​​ប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AD. 0086 មាន​មនុស្ស​ជិៈ​៣​នាក់ ទាំង​អ្នកបើកបរ ប៉ុន្តែ​អ្នកបើកបរ​មិន​ព្រម​​ប្រាប់​ពី​អត​សញ្ញាណ​ទេ គ្រាន់តែ​ប្រាប់ថាៈ ពួកគាត់​មាន​ទីលំនៅ​ឃុំ​ស្យា ស្រុក​កណ្តៀង ខេត្តពោធិសាត់​​ធ្វើដំណើរ​ទៅ​ភ្នំពេញ ។DSC07026

​ ​បើតាម​ស្ត្រី​ជា​ម្តាយ​អ្នកបើកបរ​ដែល​រួម​ដំណើរ​ក្នុង​រថយន្ត​នោះដែរ បាន​និយាយថាៈ ពេល​បើក​មក ដល់​ចំណុច​ខាងលើ កូនប្រុស​គាត់​បាន​បើក​វ៉ា​រថយន្ត​មួយគ្រឿង​តែ​ពេល​វ៉ា​នោះបាន​ជួប​ឧបសគ្គ​គឺមាន​​រថយន្តក្រុង​មួយគ្រឿង​ទៀត​មកពី​ខាងមុខ ហើយក៏​ងៀក​ចង្កូត​មក​ឆ្វេង​ដៃ បណ្តាលអោយ​ធ្លាក់​ថ្នល់ជាតិ​​ទៅបុក​នឹង​ដង្គត់ឈើ​រួច​ក្រឡាប់​តែម្តង សំណាងល្អ​គាត់ និង​កូន​២​នាក់​គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ ។
​ ​រថយន្ត​ខាងលើ​ត្រូវបាន​ម្ចាស់​រថយន្ត​រក​រថយន្ត​ស្ទូច មក​ស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង ដ​សមត្ថកិច្ច​នគរបាល​មិន​ឃាត់​រថយន្ត​នោះឡើយ ។​សមត្ថកិច្ច​នគរបាល​បាន​សន្និដ្ឋានថាៈ នេះ ជាការ​​ធ្វេសប្រហែស​របស់​អ្នកបើកបរ ដែល​ប្រឹង​បើក​ជែង​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់​៕DSC07028