​រថយន្ត​មីតស៊ុយប៊ីស៊ី​បើក​បុក​រឺ​ម៉ក​កង់​បី​ហើយ​រឺ​ម៉ក​កង់​បី​ជ្រុល​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស មិនមាន​អ្នករងរបួស​

0

​ភ្នំពេញ ៖​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ខាងលើនេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៨ និង ១០​នាទី យប់​ថ្ងៃ ទី​០៨ មេសា ២០១៤ នៅ​ចំណុច ផ្លូវ ម៉ៅ​សេទុង​កែង​ផ្លូវ​១១២​ស្ថិតនៅ ក្នុង សង្កាត់​ទឹកល្អក់​ទី​០៣ ខណ្ឌទួលគោក ។​ ​យោងតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ រថយន្ត​មីតស៊ុយប៊ីស៊ី ពណ៌​កណ្តុរល្មេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-7781 ជិះ​គ្នា​មួយ​គ្រួសារ​ធ្វើដំណើរ​តាមផ្លូវ​លេខ​១១២ ស្រាប់តែ​មកដល់​ផ្លូវ​១១២ កែង​និង​ផ្លូវ​ម៉ៅ សេទុង រថយន្ត​ក៏បាន​ជ្រុល​ចង្កូត

ទៅបុក​រឺ​ម៉ក​កង់​បី ហើយ​រឺ​ម៉ក​ង់​បី​នោះ​ក៏បាន​ជ្រុល​ទៅបុក រថយន្ត​ឡិច ស៊ី​ស GS450​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ នគរបាល​2. 1853 បណ្តាលឱ្យ​រថយន្ត​បង្ក រឺ​ម៉ក​កង់​បី និង​រថយន្ត​ឡិច ស៊ី​ស រង​ការ​ខូ​ត​ខាត​ទាំងអស់គ្នា ។​ក្រោយពេល​កើតហេតុ គេ​ឃើញ​ម្ចាស់ រថយន្ត​បង្ក​បាន​ហៅ​ក្រុមហ៊ុន ធានារ៉ាប់រង​មក​ធ្វើការ​ដោះស្រាយ​សំរាប់​ករណី​គ្រោះថ្នាក​ចរាចរ​ណ៏​ខាងលើ​ដើម្បី​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕​02 03 01