លោក​ប៉ោ​វណ្ណ​និ​ត​ចូលកាន់​តំណែង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ជំនួស​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ន សាម៉ុន​

0

​សៀមរាប៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ន សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ត្រូវ​បានប្រកាស​ផ្ទេរតំណែង ទៅ​ទទួល​ភារកិច្ច​ថ្មី​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ត្រូវបាន​ប្រកាស​តែងតាំង​លោក​វរៈសេនីយ៍ឯក ប៉ោ វណ្ណ​និ​ត ជា​មេបញ្ជាការ​កងDSC_0089រាជអាវុធហត្ថ​ខេត្ត​សៀម​រាម ក្រោម​អធិបតីភាព ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង ជា​មេបញ្ជាការ​កង​រាជ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាលពី​ព្រឹក​ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ​២០១៥ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ។​​បន្ទាប់ពី​សេចក្តីរាយការណ៍​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ន សាម៉ុន ស្តីអំពី​សម​ទ្ធិ​ផល​ក្នុង​រយៈពេល​នៃ​ការ ដឹកនាំ ២១​ឆ្នាំ​មកនេះ ក្រោម​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរខេត្ត សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ក៏ដូចជា​កងកម្លាំង​អាវុធហត្ថ ទាំងមូល ក៏ដូចជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុងការ​គាំទ្រ ទើប​ធ្វើ​ឲ្យ​អង្គភាព​សម្រេចបាន​លទ្ធ​ផល​ទាំង នេះ​ដោយ​ជោគជ័យ ។​បន្ទាប់ពី​ការអាន​សេចក្តីប្រកាស​របស់​ក្រសួងការពារជាតិ ស្តីពី​ការប្រកាស​ផ្ទេរតំណែង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ន​សាម៉ុន​ទៅ​ទទួល​ភារកិច្ច​ថ្មី​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ប្រកាស​តែងតាំង​លោក​វរៈសេនីយ៍ឯក​ប៉ោ​វណ្ណ​និ​ត​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សៀម​រាម​និង ការប្រគល់​សេចក្តីប្រកាស​រួចមក​ក៏មាន​ធ្វើ​ពី​ធី​ចុះហត្ថលេខា​ផ្ទេរ​និង​ប្រគល់​ត្រា​អង្គភាព​និង ការធ្វើការ​ប្តេជ្ញាចិត្តរ​បស់​លោក​មេបញ្ជាការ​ថ្មី​ផងដែរ ។DSC_0072
​មានប្រសាសន៍​សំណេះសំណាល​នោះដែរ​ក្នុងនាម​លោក ឃឹម ប៊ុន​សុង ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក ម៉ៅ វុ​ឌ្ឍី អភិបាលរង​ខេត្ត ក៏បាន​គូសបញ្ជាក់ថា នេះ​ជាការ​ប្រគល់​ភារកិច្ច លើកទឹកចិត្ត​និង​ទេពកោសល្យ​ក្នុងការ​អនុវត្ត​ការងារ​ដើម្បី​ធ្វើ​ឲ្យ​អង្គភាព​មានការ​ប្រែ​មុខមាត់​ថ្មី ក្នុងការ​សំដៅ​ធានារ៉ាប់រង​បាន​នូវ​ភារកិច្ច​ស្នូល​ទាំងឡាយ​ដែល​អង្គភាព​ត្រូវបំពេញ ទទួលខុសត្រូវ​ចំពោះ មុខក្រសួង​ការពារជាតិ និង បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ភារកិច្ច​និង​ការចាំបាច់​ដែល​ក្រសួង ស្ថាប័ន និង រដ្ឋបាលខេត្ត​ប្រគល់ជូន ។​មានប្រសាសន៍​សំណេះសំណាល និង ផ្តាំផ្ញើ​នោះដែរ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក៏បាន​ដើម្បី​ធានា បាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ និង ប្រជាពលរដ្ឋ កងកម្លាំង​សមត្ថកិច្ច​ទាំងមូល ក៏​ដូច​កងកម្លាំង​រាជ​អាវុធហត្ថ និយាយ​ដោយឡែក ត្រូវ​យកចិត្តទុកដាក់​ពង្រឹង នូវ​វិធានការ​គ្រប់គ្រង​សង្គម និង កិច្ចការពារ​DSC_0072អធិបតេយ្យ​ជាតិ ដោយ​យក ចិត្ត​ទុកដាក់​លើ​ការកសាង​ផែនការ​យុទ្ធសាស្ត្រ​កា​ពារ​ជាតិ ប្រព័ន្ធ​ការពារ ទំនាក់ទំនង ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​ក្នុង កិច្ចការ​ជាតិ ។ ឯកឧត្តម​ក៏បាន​លើក​នូវ​ចំណុច​ល្អៗ​មួយចំនួន ដើម្បី​ជា​ប្រទីប​សម្រាប់​នាយ​កងរាជអាវុធហត្ថ ក្នុង​ការដឹក នាំ​បញ្ជា ដោយ​ឈរលើ​ទស្សនៈ​ស្នេហា​ជាតិ​បរិសុទ្ធ គោរព​ស្មោះត្រង់ យក​ផលប្រយោជន៍​ជាតិ​ជាធំ និង អនុវត្ត​ឲ្យ​បាន​នូវ ភារកិច្ច​ស្នូល​របស់ខ្លួន ព្រមទាំង​ចូលរួម​ពង្រឹង​ចលនា ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ទាំង​៩​ចំណុច ឲ្យ​មាន​ប្រសិទ្ធភាព ក្នុងការ​ធានា​នូវ សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ជាតិ អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្ត ព្រមទាំង​ពង្រឹង​នូវ​ប្រពៃណី​ដឹកនាំ សាមគ្គីភាព​ផ្ទៃក្នុង និង មានការ​ទំនាក់ទំនង ប្រតិបត្តិ​ការល្អ​ជាមួយ បណ្តា​មន្ទីរ អង្គភាព និង អាជ្ញាធរ ព្រមទាំង​ខិតខំ​សិក្សា​រៀនសូត្រ​ពី​រៀមច្បង​ផងដែរ ។ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក៏បាន​សង្កត់ធ្ងន់​ផងដែរ ចំពោះ​លោក​មេបញ្ជាការ​ថ្មី​ដែល​ទើប​តែងតាំង ត្រូវគោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ពី​តួនាទី របស់ខ្លួន​ជា​កងរាជអាវុធហត្ថ និង រាល់​ការសម្រេច​ត្រូវតែ​គោរព​មតិ​សមូហភាព​ជាធំ ព្រមទាំង​ធ្វើការ​ដោះស្រាយ​ឲ្យ​បាន ទាន់ពេលវេលា នូវ​រាល់​បញ្ហា​ដែល​ប្រឈម ដោយ​ឈរលើ​ស្មារតី​ច្បាប់​ជា​ចំបង ត្រូវ​បន្តការងារ​កសាង​រាល់​សម​ទ្ធ​ផល ដែល​មេបញ្ជាការ​ចាស់ មិនទាន់បាន​ដំណើរការ​ហើយ​រួចរាល់ លើ​ការកសាង​អង្គភាព ទីជម្រក​កងទ័ព ការផ្គត់ផ្គង់ ម្ហូបអាហារ សម្លៀកបំពាក់ និង សុខភាព​របស់​កងក​ម្លាំ​ង​ផងដែរ ។ ម្យ៉ាងទៀត​ត្រូវ​បន្ត​ការអភិវឌ្ឍន៍​ធនធានមនុស្ស ក្នុង​វិស័យ​ការពារជាតិ តាមរយៈ​ការបង្កើន​គុណភាព​ហ្វឹកហ្វឺន និង ពង្រឹងសមត្ថភាព ក្នុង​ជួរ​កងកម្លាំង​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិ ភាព និង ទទួលខុសត្រូវ មាន​សីលធម៌ គុណធម៌ ដើម្បី​ជា​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ និង ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដែល​ចូលមក​ទស្សនា​កម្សាន្ត​នៅ​ខេត្តសៀមរាប ៕