​ហាយ​ឡែ​ន​ឌ័​រ​បែក​កង់​មុខ រេច​ង្កូ​ច​បុក​ម៉ូតូ​ស្កូ​ប​ពី​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​០៣​នាក់ របួសធ្ងន់ ស្រាល

0

ខេត្ត​ប៉ៃលិន​៖ រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​បញ្ច្រាស់​ទឹ​ស​គ្នា បែក​កង់​មុខ​ចំហៀង​ខាង​ធ្វេ​ង រ៉េ​ច​ង្កូ​ច បុក​ម៉ូតូ​ស្កូ​ប​ពី ដែល​ជិៈ​គ្នា​បីនាក់​ពេញទំហឹង បណ្តាល​ឲ្យ​ក្មេងប្រុស​ពីរ​នាក់ រងរបួស​ម្នាក់​បាក់ជើង​ធ្វេ​ង និង​ម្នាក់ទៀត​របួសធ្ងន់ និង​ស្ត្រី​ម្នាក់​រងរបួស​ស្រាល ។ ហេតុ​ការគ្រោះថ្នាក់​ចរាចរ​ណ៏​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​០០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧ ស្ថិតក្នុង​ភូមិ​ទូល​ល្វា សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​download (6)
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ចរាចរ​ណ៏​ក្រុងប៉ៃលិន បាន​ឲ្យ​អ្នកយកព័ត៌មាន​ដឹងថា​៖ ហេតុ​ការគ្រោះថ្នាក់​ចរាចរ​ណ៏​នេះ បណ្តាលមកពី​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ដែល​បើកបរ​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ក៏​បែក​កង់​ចំហៀង​ខាងមុខ​(​ធ្វេ​ង​) រ៉េ​ច​ង្កូ​ចមក​បុក​ម៉ូតូ​ស្កូ​ប​ពី​យ៉ាង​ពេញទំហឹង ដែល​ជិៈប​ញ្ច្រា​ស់​ទឹ​ស​គ្នា បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​០៣​នាក់ រងរបួស​ធ្ងន់ ស្រាល ។ download (2)ប្រភពព័ត៌មាន​បន្តទៀត​ថា​៖ ជនរងគ្រោះ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៏ មានឈ្មោះ​ទី ភុ​ន កញ្ញា ភេទ​ស្រី អាយុ​២៦​ឆ្នាំ​ជា​អ្នកបើកបរ របួសស្រាល ,​ទី​២ ឈ្មោះ​ភុ​ន ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ របួស​បាក់ជើង​ធ្វេ​ង ,​ទី​៣​ឈ្មោះ ភុ​ន មករា ភេទ​ប្រុស អាយុ​០៨​ឆ្នាំ របួស​សន្លប់​និង​កន្លែង ទាំងបី​នាក់​ជា​បង​ប្អួ​ន​និង​គ្នា ជិៈ​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី អត់​ស្លាក់​លេខ ព៌​ណស បើកបរ​ពី​ត្បូង​ទៅ​ជើង មាន​ទីdownload (4)លំនៅ​ភូមិ​អូរ​ពើត សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ព៌​ណ​ទឹកប្រាក់ ពាក់​ស្លាក់​លេខ​ភ្នំពេញ​2Z-9709 បើកបរ​ពី​ជើង​ទៅ​ត្បូង ដែល​អ្នកបើក​បរមាន​ឈ្មោះ រិ​ទ្ធ វណ្ណៈ ភេទ​ប្រុស ងា​យុ​៣៣​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ មាន​ទីលំនៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​(​ធ្លាក់​កាង​) ។​
​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​download (5)រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ព៌​ណ​ទឹកប្រាក់ បើកបរ​ពី​ជើង​មក​ត្បូង ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​បែក​កង់​រ៉េ​ចង្កូត មក​បុក​ម៉ូតូ​ស្កូ​ប​ពី ដែល​បើក​បញ្ច្រាស់​ទឹ​ស​គ្នា បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី ០៣​នាក់​រងរបួស ធ្ងន់ ស្រាល ។ ប្រភព​បន្តថា​៖ នៅពេល​បុក​ហើយ​រថយន្ត​មិន បាន​ឈប់​មួយកន្លែង​នោះទេ គឺ​បើក​ហួស​ចំងាយ​ប្រមាណ​ជា​២០​ម៉ែត្រ ពី​កន្លែង​បង្កហេតុ ។ ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រួវបាន​សមត្ថកិច្ច​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ មក​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ផងដែរ ។​
​បច្ចុប្បន្ន​រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ ត្រួវបាន​សមត្ថកិច្ច​ចរាចរ​ណ៏ នាំមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ខេត្ត ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ច្បាប់ ៕​