​រថយន្ដ​កូ​រ៉េ៣​តោន​កន្លះ​របស់​ឈ្មួញ​ដុះស្លែ​ម្នាក់​ដែលមាន​ឈ្មោះ ចែ​រឿន ដឹកឈើ​ជា​រាងរាល់​ព្រឹក​រាល់​ល្ងាច តែ​ពុំមាន​ជំនាញ​ណា​ម្នាក់​ហ៊ាន​បង្ក្រាប​ឡើយ​

0

​កំពង់ធំ ៈ ឈ្មួញ​ឈើ​ដុះ​ស្លែរ រកស៊ី​ប៉ាវ​ផ្ដាច់​ផ្លូ​វ​៦២ ដែល​ត្រូវបាន គេ​ស្គាល់ឈ្មោះ ចែ រឿន ជា​ឈ្មួញ​ដ៏​ធំ​គ្រប ដណ្តប់​ឥទ្ធិពល​អំណាច​របស់​មេព្រៃ បានធ្វើ​សកម្មភាព​ដឹកឈើ ជា​រាងរាល់ថ្ងៃ រាល់​យប់ ដោយ​ដឹកឈើ​ចេញពី​ស្រុក​រវៀង ខេត្តព្រះវិហារ  ពុំ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ឡើយ ជាហេតុ​ធ្វើ​ឲ្យ​

មាន ការសង្ស័យថា សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ប្រាសាទ​បា​ល័​ង្ក បានទទួល​លាភស្ការៈ​ហើយ​បានជា មិន​ហ៊ាន​បង្ក្រាប​។​​យោងតាម​ប្រភព​ពត៌មាន បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ស្រុក​ប្រាសាទ​បា​ល័​ង្ក និង​ផ្នែក​រដ្ឋបាលព្រៃឈើស្ទោង ត្រូវបាន​ឈ្មួញ ឈ្មោះ ចែ​រឿន បាន​ទិញ​ទឹកចិត្ត​អស់ហើយ ដោយ​ពុំមាន​ធ្វើការ​បង្ក្រាប​នោះទេ គឺ​នៅពេលដែល មានការ ឃាត់​រថយន្ត​របស់ ចែ​រឿ​ន ដែល​ត្រូវបាន​គេ​ដឹងថា ជា​ឈ្មួញ​ប្រចាំ​ភូមិ​ស្រែ ស្រុក​រវៀង ខេត្ដ​ព្រះវិហារ​បែរជា​មេព្រៃ​ម្នាក់ៗ​រួញ​ដូច​កង្កែប​នៅក្នុង អណ្តូង និង​ពុំមាន​បង្ក្រាប​ថែមទាំង​ជួយ​អន្តរាគមន៍​ដោះលែង​ទៅវិញ​។​​ជាក់ស្តែង​កាលពីពេល​ថ្មីៗ​នេះ មានការ​ឃាត់​រថយន្ត​របស់ ចែ​រឿន ដែលមាន​ដឹកឈើ​យ៉ាង​តិច ៣ម៉ែតគូប ដោយ​រថយន្ត​កូ​រ៉េ៣​តោន ចេញពីស្រុក​រវៀង ទៅ​ដាក់​ឲ្យ​ទៅ​ដាក់អោយ​ដេ​ប៉ូឈើ ក្នុងខេត្តកំពង់ធំ តែ​ត្រូវបាន​ដោះលែង​ភ្លាម និង​ពុំមាន​ការទប់

 

 

ស្កាត់

 

​និង​បង្ក្រាប​នោះDSCN2577ឡើយ ជាហេតុ​ធ្វើ​ឲ្យ​ឈ្មួញ​ដ៏​ទៃ​ដឹងចិត្ត ដឹង​ថ្លើម​របស់​សមត្ថកិច្ច​មេព្រៃ ថា​គ្មានអ្វី​ក្រៅពី​លុយ​ទេ លុយ​អាច​ទិញ​ទឹកចិត្ត របស់​សមត្ថកិច្ច​បាន ទោះជា​ដឹក​ចង់​បាក់​ទ្រុង​ឡាន​ក៏ដោយ ក៏​មេព្រៃ​មិន​ខ្ចី​រវល់​នោះឡើយ ។​ដោយ នាគរាជDSCN2575