​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់ខ្លួន​ពលករ​៣៣​នាក់​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​យកមក​អប់រំ​

0



ខេត្តបន្ទាយមានជ័យ​​ប្រជាពលរដ្ឋ​ចំនួន​៣៣​នាក់​ក្នុងនោះ​ស្រី​១៨​នាក់​និង​កុមារ​២​នាក់​ត្រូវបាន​កម្លាំង នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​បន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​អូរ​បី​ជាន់​នគរបាល​វរ​ការពារ​ព្រំដែន ៩១១​និង​កម្លាំងយោធា​វរ​៥១៥​កាលពី​វេលា​ម៉ោង​១២​និង​០៥​នាទី​រសៀល ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០១៥ ឃាត់ខ្លួន​នៅ​ចំណុច​ភូមិសាស្ត្រ​ឃុំ​អូរ​បី​ជាន់​ដែល​កំពុងធ្វើដំណើរ​ឆ្លង​ដែន​និង​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ។ មន្ដ្រីនគរបាល​ការិយាល័យ​ប្រឆាំង​ការ ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បានឱ្យដឹងថា ពលករ​ខ្មែរ ទាំង​៣៣​នាក់​ក្នុងនោះ​នៅ​ខេត្ដ​បន្ទាយមានជ័យ​១៧​នាក់​ស្រី​៩​នាក់​កុមារ​២​នាក់​និង​ខេត្ដ​សៀមរាប ចំនួន​១៦​នាក់​និង​ស្រី​៩​នាក់ ។ មន្ដ្រីនគរបាល​រូបនេះ​បានបញ្ជាក់​ទៀតថា ក្រោយ​ការឃាត់ខ្លួន​រួចមក​ពលករ​ទាំងនេះ​ត្រូវបាន​ធ្វើការ អប់រំ​និង​ណែ​នាំឱ្យ​ត្រឡប់​ទៅរក​សុំច្បាប់​ដើម្បី​រៀបចំ​ឲ្យ​ក្លាយជា​ពលករ​ស្របច្បាប់ ។image
​លោក​ឧត្ដមសេនីយ៍ អាត់ ខែម​ស្នងការ​នគរបាល​ខេត្ដ​បន្ទាយមានជ័យ​បាន​បញ្ជាក់ថា​ចំពោះ​យុទ្ធនាការ ទប់ស្កាត់​សកម្មភាព​ឆ្លងដែន​ខុសច្បាប់​ទៅធ្វើ​ការ​នៅ​ប្រទេសជិតខាង​នោះ​លោក​បានដាក់​ផែនការ ឱ្យ​នគរបាល​តាម​វរ​ទាំង​៤​និង​នគរបាល​តាម​ស្រុក ជាប់​ព្រំដែន​ប្រទេស​ថៃ​ត្រូវធ្វើ​ការចុះ​ល្បាត​ជាប្រចាំ​និង​ទប់ស្កាត់​កុំ​ឱ្យមាន​សកម្មភាព​បែប​នេះ​កើតឡើង ។
​លោក​បញ្ជាក់ថា រាល់​ពលករ​ដែល​ត្រូវ​ឃាត់ខ្លួន​ពេល​កំពុងធ្វើដំណើរ​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ ប្រទេស​ថៃ​នោះ​ត្រូវបាន​យកមក​ពន្យល់​ណែនាំ​ពី​បញ្ហា​ប្រឈម​និង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​ទៅធ្វើ​ការ និង​រស់នៅ​ដោយ​គ្មាន ច្បាប់ទម្លាប់​នៅ ប្រទេស​គេ ហើយ​ងាក​មកវិញ ត្រូវធ្វើ​ដោយមាន​ឯកសារ ច្បាប់​ត្រឹមត្រូវ ទើប​មាន​សុវត្ថិភាព ។ សម្រាប់​ប្រជាពលរដ្ឋ​ទាំង​៣៣​នាក់​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ពន្យល់​ណែនាំ​និង​អប់រំ​រួចមក​បានអនុញ្ញាត​ឱ្យ​ពួកគេ​ត្រឡប់​លំនៅឋាន​វិញ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ផងដែរ ៕