ត​ខ្សែភ្លើង​ឆក់​ត្រី​ខុស​បច្ចេកទេស​ត្រូវបាន​ឆក់​ស្លាប់​

0

​ស្ទឹងត្រែង​៖​យុវជន​ម្នាក់​ក្នុងចំណោម​គ្នា​៣​នាក់​ជា​បងប្អូន បាននាំគ្នា​ត​ខ្សែភ្លើង​ឆក់​ត្រី​ក្នុង​អូរ ដោយ​ម្នាក់​ជា​អ្នក​ដោត​ព្រី​និង​គ្នា​គេ​ជា​អ្នក​កាន់​ដែក ត​ខ្សែភ្លើង​ចុះ​ក្នុង​ទឹក​បណ្តាលអោយ​ឆក់​ស្លាប់​ភ្លាមៗ​មួយ​រំពេច កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​០៤​ខែឧសភា​ឆ្នាំ​២០១៥​នៅ​ចំណុច​អូ​បា​ដើម ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​។​
​ ​លោក​អន សំអាត​អធិការ​ស្រុក​សេសា​ន​បានអោយដឹងថា យុវជន​រងគ្រោះ​ដោយ​ខ្សែភ្លើង​ឆក់​នោះ​មានឈ្មោះ​មី នា​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បា​ដើម ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​ចំ​ណែ​ច​គ្នីគ្នា​គេ​ចំនួន​២​នាក់​ជា​បងប្អូន​ទៀត​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​ទេ ព្រោះ​ក្រោយ​កើតហេតុ ពួកគេ​ភ័យខ្លាច​ពាក់ព័ន្ធ ក្នុងករណី​បទល្មើស​។​IMG_3_15.34
​ ​លោក​អធិការ​បាន​បន្ត​អោយដឹងទៀតថា​បើតាម​កា​រ​អោយដឹងពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​បាន​និ​យា​ថា នៅមុន​កើតហេតុ​យុវជន​រងគ្រោះ និង​បង​ប្អូនគេ​មាន​គ្នា​ប្រហែល​៣​នាក់​បាននាំគ្នា យក​ខ្សែភ្លើង​មក​ត នៅ​មាត់​អូរ​ដោយ​គេ​យក​ខ្សែភ្លើង ត​ជាមួយ​ដែក​ស​សៃ​ពីរ​ដើម ដែលមាន​ប្រវែង​៦​ទៅ​៧​តឹក កាន់​ចុះទៅ​ក្នុង​ទឹក​ដោត​ឆក់យក​ត្រី តែដោយសារ​កា​រត​ខុស បច្ចេកទេស ម្នាក់​អ្នក​ចុះ​ទឹក និង​ម្នាក់​ដោត​ភ្លើង បង្ក​អោយ​ឆក់​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​តែម្តង​។​
​ ​លោក​អធិការ​បន្តថា​ក្នុងករណីនេះ បើតាម​ការសនិដ្ឋានរ​បស់​សមត្ថកិច្ច នៅ​កន្លែងកើតហេតុ ការ​ឆក់​ស្លាប់​នេះ ដោយសារ​ប្រជាពលរដ្ឋ​ដែល​នៅតាម​ជនបទ មិន​ដែលមាន​ភ្លើង​ប្រើប្រាស់ និង​មិនសូវ​យល់​ពី​បច្ចេកទេស​ក្នុងកា​រតភ្លើង គឺ​ពួកគេ​បាន​យក​ដែក​ទៅ​ត​ជាមួយ​ខ្សែភ្លើង ដោយ​មិន​នឹកស្មានថា​ចរន្ត​ភ្លើង​ខ្លាំង​បែបនេះ គ្រាន់តែ​ដោត​ព្រី ហើយ​ម្នាក់​កាន់​ចុះទៅ​ក្នុង​ទឹក​ចរន្ត​ភ្លើង​បាន​ឆក់យក​ជីវិត​មួយ​រំពេច ដែល​ពួកគេ​នឹក​មិន​ដល់​។​5.05_15.34
​ ​លោក​អធិការ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ឆ្ងាយ​ពី​ទីក្រុង មិន​ដែលមាន​ភ្លើង​ប្រើប្រាស់ និង​មិនសូវ​យល់​ក្នុង​ការប្រើ ភ្លើង​សូមកុំ​អោយ​ត​ផ្តេសផ្តាស់ វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត ដូចជា​ករណី​ខាងលើនេះ បើសិនជា​មិន​ស្លាប់ ករណីនេះ​ក៏​ជា​បទ​ល្មើ​ដែរ បើសិនជា​សមត្ថកិច្ច​ចាប់បាន និង​ត្រូវ​ផ្តន់ទាទោស​ទៀតផង​៕