​ម៉ូតូ​បុក​ម៉ូតូ​រងរបួស​ធ្ងន់​ស្រាល​៣​នាក់​តាម​ បណ្តោយ​ផ្លូវជាតិ​លេខ​១

0

​ខេត្តកណ្តាលៈ ម៉ូតូ​ពីរ​គ្រឿង​ព្រលះ​គ្នា​ឮសូរ​​ឆាំង បណ្តាល​ឲ្យ​មនុស្ស​ប្រុស ស្រី រងរបួស​​ធ្ងន់​ស្រាល​ចំនួន​៣​នាក់​កាលពី​វេលា​ម៉ោង​៤​និង ២០​នាទី ល្ងាច​ថ្ងៃទី ១៣ ខែ ឧសភា​ឆ្នាំ
២០១៥​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៣-៣៤​លើ​​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិ​ព្រែក​
​ប៉ុល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ​ខេត្ត​​កណ្តាល ក្នុង​ទិ​ដៅ​បញ្ច្រាស់ទិស​គ្នា ។​
ជនរងគ្រោះ​ទី​១​ឈ្មោះ រស់ សុ​វណ្ណៈ​ភេទ​​ប្រុស អាយុ ៤៧​ឆ្នាំ រងរបួស​ធ្ងន់​ជា​អ្នកបើក​
​បរ​ម៉​តូ​ម៉ាក​C១២៥​សេរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ​​ពាក់​ស្លាក​លេខ​ព្រៃវែង​1C 7731 រស់នៅ​ភ្នំ​
​ពេញ ទី​២ ឈ្មោះ សៀង សាមុត ភេទ ស្រី​អាយុ​៤៦​ឆ្នាំ អ្នករួមដំណើរ រងរបួស​ធ្ងន់​រស់​
​នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង និង ទី​៣​ឈ្មោះ កាក់ ទុន​ហេង ភេទ​ប្រុស​អាយុ ៣២
​ឆ្នាំ​រងរបួស​ស្រាល​ជិះ​ម៉ូតូ​ម៉ាក​C125​សេរី​ឆ្នាំ​2014​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CT
2144 រស់នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់​​ចាម បើកបរ​ម៉ូតូ​ក្នុងទិសដៅ​ពី​អ្នក​លឿង​ទៅ​
​ភ្នំពេញ បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ទាំង​សង​​ខាង​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យក្រុង​ភ្នំ​
​ពេញ បន្សល់ទុក​ម៉ូតូ​នៅ​កន្លែងកើតហេតុ​។​សាក្សី​កន្លែងកើតហេតុ​បាន​រៀបរាប់ថា​មុន​
​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​​ម៉ាក​សង់​014 ពាក់​ស្លាក​លេខ 1CT2144
​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុងទិសដៅ​ពី​កើត​​ទៅ​លិច ( អ្នក​លឿង​ទៅ​ភ្នំពេញ​)​បាន​បុក​ម៉ូ​
​តូ​សង់​០៨ ពា​កម​ស្លាក​លេខ ព្រៃវែង​1C7731 ជិះ​ឌុប​ស្ត្រី​ម្នាក់​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​
​អ្នក​លឿង​ពេញទំហឹង​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំងសងខាង​រងរបួស​ធ្ងន់ ស្រាល​៣​នាក់ ។​IMG-20150514-WA0024_resized
ក្រោយ​កើតហេតុ​ថ​រួច​ប៉ូលិសចរាចរ​ណ៌​​ស្រុក​កៀនស្វាយ​ចុះទៅ​ធ្វើការ​វាស់វែង​រួច​នាំ​
​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​មក​រក្សាទុក​នៅ​កន្លែង​​អធិការ​ស្រុក ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​
​ច្បាប់​ចរាចរ​ណ៌​ជើងគោក ៕IMG-20150514-WA0019_resized