មន្ត្រី​ផ្នែក ចិ​ត្តា​ឡី​សក្តិ ព្រួយបារម្ភ​ណ៏​ពី​ជម្ងឺឆ្លង​

0

​ស្ទឹងត្រែង​៖​ក្រុមមន្ត្រី​ផ្នែក​ចិ​ត្តា​ឡី​ស​ក្ត័​ប្រចាំ​នៅ​ច្រកទ្វា​ព្រំដែន អន្តជាតិ​ត្រពាំង​គ្រៀល​កម្ពុជា​ឡាវ​បានបង្ហាញ​ពី​ការព្រួយបារម្ភ​ណ៏​ខ្លាច​មាន​ជម្ងឺឆ្លង​ផ្សេងៗ​ចូលមក​តាម​ទឹកដី​ខេត្តស្ទឹងត្រែង​ក្នុងពេលដែល​ភ្ញៀវទេសចរ​ណ៏​អន្តរជាតិ​មួយចំនួន​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​តាម​ច្រក​នេះ​មិនបាន15_11.36​ចូល​ឲ្យ​ក្រុមការងារ​ត្រួតពិនិត្យ​ពី​សីត​ណ្ហ​ភាព​កំដៅ​។​
​ក្នុង​ឱកាសលោក​អភិបាលខេត្ត​ស្ទឹងត្រែង​ចុះ​ពិនិត្យ​និង​ពង្រឹង​ការងារ​សន្តិសុខ​នៅ​ច្រកទ្វា​ព្រំដែន​អន្តជាតិ​ត្រពាំង​គ្រៀល​កម្ពុជា​ឡាវ​នៅ​ពាក់កណ្តាល​ខែឧសភា​នេះ លោកស្រី​សៅ​សុផាន់​នី​មន្ត្រី​ផ្នែក​ចិ​ត្តា​ឡី​ស​ក្ត័​ប្រចាំ​នូវ​ច្រកទ្វារ បាន​ត្អូញត្អែរថា​៖​ភ្ញៀវទេសចរ​ណ៏​អន្តរជាតិ​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ការ​ចូលមក​ឲ្យ​មន្ត្រី​យើង​ពិនិត្យ​កំដៅ​ដើម្បី​បង្ការ​កុំ​ឲ្យ​កើតមាន​ជម្ងឺឆ្លង​ចូលមក​កម្ពុជា​នោះទេ​ពីព្រោះ​កន្លែង​ពិនិត្យ​របស់​យើង​មិនសូវ​សមរម្យ​ក្នុងការ​ទទួលភ្ញៀវ​។​​លោកស្រី​បញ្ជាក់ថា​៖​ការបំពេញ​ឯកសារ​ជាមួយ​ភ្ញៀវ​សព្វថ្ងៃនេះ​ពិបាក​សព្វបែបយ៉ាង​ដូច​នេះ​ស្នើ​ឲ្យ​មន្ទីរ​សុខាភិបាល​ឬ​អាជ្ញាធរខេត្ត ជួយ​រៀបចំ​កន្លែង​បំពេញបែបបទ​នេះ ឲ្យ​មាន​ស្តង់ដា សំណូមពរ​ចង់​ឲ្យ​មន្ទីរ​គាត់​រៀបចំ​កន្លែងធ្វើការ​ឲ្យ​បាន​ត្រឹម​ត្រួវ ព្រោះ​អី​ឲ្យ​ភ្ញៀវ​ម៉ូ​អញ្ចឹង​គាត់​មាន​ទំនុកចិត្ត កាលណា​កន្លែងធ្វើការ​យើង​ស្អាត​ភ្ញៀវ​គាត់​ចង់​ចូល​កាលណា កន្លែងធ្វើការ​យើង​អញ្ចឹង​ភ្ញៀវ​គាត់​អត់​ចង់​ចូល គេ​ថា​កន្លែង​ហ្នឹង​ជា​កន្លែង​លក់ដូ​វិញ​អញ្ចឹង​ខ្ញុំ​ចង់ សំណូមពរ​ឲ្យ​គាត់​រៀបចំ​ជា​ស្តង់ដា​កន្លែងធ្វើការ​ឲ្យ​ស្អាត​។​15_11.35
​លោក​កុល សំអុល​អភិបាលខេត្ត​មាន​ប្រសា​ស​ន៏​ទទួលស្គាល់ថា​៖​ទាំងនេះ​ដោយសា​តែ​ខេត្តស្ទឹងត្រែង​កំពុងធ្វើការ​អភិវឌ្ឍ​ន៏ ហើយ​អាគារ​រងចាំ​ដ៍​ធំ​ដែលមាន​បែបបទ បំរើ​គ្រប់​សកម្មភាព​បាន​សាងសង់​រួច នៅ​ច្រកព្រំដែន​ក៏​ថ្នាក់ជាតិ មិនទាន់​បើក​ឲ្យ​ដំណើរការ ពីព្រោះ​នៅ​តំបន់​នេះ ប្រឈម​ទៅ​និង​ការខ្វះខាត​ទឹក​ប្រើប្រាស់​ហើយ​ខេត្ត​បានស្នើ​សុំ​ទៅ​ក្រសួង​ពាក់​ព​ន្ធ័​ឲ្យ​ជួយ​ដោះស្រាយ​រួចមកហើយ​។​
​លោក​អភិបាលខេត្ត​មាន​ប្រសា​ស​ន៏​អះអាងថា​៖​ខេត្ត​កំពុង​ធ្ចើ​អាគារ​មួយ​ដាច់ដោយឡែក​សំរាប់​ដោះស្រាយ​បញ្ហា​ខ្វះខាត​នេះ ក្រោម​កិច្ចសហការ​ពី​អង្ក​ការ​ដៃគូ​អភិ​វ​ឍ្ឍ​ន៏ ដូចដែល​បាន​ចុះមក​ពិនិត្យ​នៅពេលនេះ​ស្រាប់​ហើយ​ក្រុម​ជាង​ត្រូវ​ព​ន្លឿ​ន ការសាងសង់​ឲ្យ​បាន​ឆាប់​និង​មាន​គុណភាព​។​14 5_11.32
​លោក​ចៅ​មុន្នី​រ៉ា​នាយក​រដ្ឋបាល​សាលាខេត្ត​បញ្ជាក់ថា​៖​អាគារ​នេះ​ខេត្ត​បានរៀបចំ​សាងសង់ឡើង​ចាប់ពី​ខែ​គុ​ម្ភៈ​មក​គិត​មកដល់​ពាក់​កណ្តាលខែ​ឧសភា​នេះ​សំរេចបាន​ប្រមាណ ៧០%​ហើយ​និង​គ្រោង​បញ្ជាប់​នៅមុន​មិន​រដូវវស្សា​នេះ​ដើម្បី​រៀបចំ​ឲ្យ​មន្ត្រី​យើង​ងាយស្រួល​ធ្វើការ​ងារ​​សូមបញ្ជាក់ថា​៖​អាគារ​នេះ​មាន​ទំ​ហ៊ុំ​៣១៧​ម៉ែ​ត្ត​ការេ​បន្ទប់ធ្វើការ​ចំនួន​៥​និង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​១០​ម៉ឺន​ដូ​ល្លា​ជា​របស់​ក្រុមហ៊ុន​.S.W​ស្ទឹងត្រែង​អភិវឌ្ឍ​ន៏​ទេសចរ​ណ៏​៕14 N1.mpg15_11.3214 15_11.31