ប្រជាពលរដ្ឋ​បាន​រិះគន់ថា​នៅ​ផ្សារ​ហ៊ុយ​ឡេង​មាន​សំរាម​រាយប៉ាយ​នៅ​ជុំវិញ​ផ្សារ​មិន​កើប​តែបើ​រឿង​ទា​លុយ​ថ្លៃ​សំរាម​ដាច់​ខែ​មិនទាន់​

0

​ខេត្តបន្ទាយមានជ័យ​៖​ដោយ​មើលឃើញ​នៅក្នុង​ផ្សារ​ហ៊ុយ​ឡេង​មាន​សំរាម​ចាក់គរ​បាត់​របា​៉​យ​ពេញ​ផ្យា​រ​មិន​ព្រម​កើប​យកទៅ​ចាក់​ចោ​យ​ទុក​គរ​ចោល​ជាច្រើន​ថ្ងៃ​ធ្វើ​ឲ្យ​ខ្លិន​ជះ​ស្អុយ​យ៉ាង​អា​សោច​មកលើ​ពួកគាត់​ទើប​ប្រជាពលរដ្ឋ​និង​អាជីវករ​លក់ដូរ​ផ្សារ​ហ៊ុយ​ឡេង​បានធ្វើ​ការរិះគន់​image (2)ចំពោះ​ម្ចាស់​ផ្សា​រថា​ទារលុយ​បានតែ​ប្រមូល​សំរាម​យឺត​ទុក​ឲ្យ​ល្អុ​យ​ជះក្លិន​ដល់​អ្នកលក់​អ្នកទិញ​យ៉ាងខ្លាំង​។​ប្រជាពលរដ្ឋ​និង​អាជីវករ​បាន​ប្រាប់ថា​ផ្សារ​ហ៊ុយ​ឡេង​គឺជា​ផ្សារ​មួយ​ដែលជា​កន្លែង​លក់ដូរ​បោះ​ដុំ​ដែល​ប្រជាពលរដ្ឋ​ទិញ​លក់​បន្ត​ហើយ​មាន​ភ្ញៀវ​ចេញចូល​ទិញដូរ​ច្រើនជាង​ផ្សា​ផ្សេងៗ​ក្នុង​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។ អាជីវករ​រិះគន់ថា​ផ្សារ​ហ៊ុយ​ឡេង​ទាក់ទាញ​ភ្ញៀវ​ចេញចូល​ច្រើនតែ​គ្មាន​បរិស្ថាន​គ្រប់គ្រាន់​ដូច​សម្រាម​មានការ​យឿ​ត​យ៉ាវ​ក្នុង​យកទៅ​ចោល​ទុក​គំន​នៅ​រដូវវស្សា​ពេល​ភ្លៀង​ធ្លាក់​មក​បណ្តាល​ឲ្យ​មាន​ក្លិនស្អុយ​ប៉ះពាល់​បរិស្ថាន​យ៉ាងខ្លាំង​។​គួរតែ​ម្ចាស់​ផ្សា​ពិនិត្យមើល​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ចេញចូល​ផ្សារ​ឲ្យ​មាន​ផាសុខភាព​បន្ត​។ ទាក់​ទិននៃ​ការរិះគន់​របស់​ប្រជាពលរដ្ឋ​និង​អាជីវករ​image (1)អំពី​សំរាម​ដែល​ធ្វើ​ឲ្យ​ខូច​បរិស្ថាន​ផ្សារ​ហ៊ុយ​ឡេង​នេះ​អ្នក​ពត៌មាន​បាន​ព្យាយាម​ទំនាក់ទំនង​សុំ​ធ្វើការ​បកស្រាយ​រឿង​យកលុយ​ថ្លៃ​សម្រាម​លឿន​តែ​ប្រមូល​សម្រាម​ទៅ​ចោល​មាន​យឿ​ត​យ៉ាវ​នេះ​លោក​ប្រធាន​ផ្សារ​ហ៊ុយ​ឡេង​បាន​និយាយថា​លោក​និង​ខិតខំ​ប្រមូល​សំរាម​យកទៅ​ចាក់ចោល​ឲ្យ​ទាន់ពេលវេលា​មិន​ទុក​យូរ​ដូច​មុន​ទេ​៕