ការដ្ឋាន​បូម​ខ្សាច​ផ្តាច់មុខមួ​យ​កន្លែង​បាន​អាង​វ៉ាង វាទទី​យក​ផ្ទៃដី​ជិត ១០​គីឡូម៉ែត្រជា​ហេតុ​ធ្វើ​ឲ្យ​មានការ​សង្ស័យថា អាជ្ញា​ស្រុក និង​ប្រធាន​មន្ទីរ រ៉ែ​ថាមពល​ខេត្តកំពង់ធំ មាន​ចេតនា​ផ្កាប់​ឆ្នាំងបាយ​អ្នកក្រីក្រ

0

​កំពង់ធំៈ​ ​ការដ្ឋាន​បូម​ខ្សាច​ផ្តាច់មុខមួ​យ​កន្លែង​បាន​អាង​វ៉ាង វាទទី​យក​ផ្ទៃដី​ជិត ១០​គីឡូម៉ែត្រ ដោយ​មិន​ឲ្យ​មានការ​បូម ខ្សាច់​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ចិញ្ចឹមជីវិត​នោះទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​សង្ស័យថា អាជ្ញា​ស្រុក និង​ប្រធាន​មន្ទីរ រ៉ែ​ថាមពល​ខេត្តកំពង់ធំ មាន​ចេតនា​ផ្កាប់​ឆ្នាំងបាយ​អ្នកក្រីក្រ និង​ព្យាយាម​យកចិត្ត​នាយទុន ដើម្បី​ផ្គាប់ផ្គុន​នូវ​លាភស្ការៈ ដោយ​មិន​ខ្វល់​ពី​ការ​អត់បាយ និង​អត់​មុខរបរ​របស់​អ្នកក្រីក្រ​នោះទេ​។​​ជាក់ស្តែង​កាលពី​ថ្មីៗ​នេះ មាន​កម្លាំង​ទីតាំង​បូម​ខ្សាច់​ផ្តាច់មុខ​នៅក្នុង​ស្រុក​ស្ទោង​សង្ស័យ​មានការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ស្រុក​ស្ទោង និង​រ៉ែ​ថាមពល​ខេត្ត​​សមត្ថ​កិ​ច្វ​ច​ចម្រុះ បាន​ចុះទៅ​ហាមឃាត់​ប្រជាពលរដ្ឋ​បូម​ខ្សាច់​ជា​លក្ខណៈ​គ្រួសារ ទូ​ទោ​ប៉ិន​កដៃ ហើយ​ចូល​ដោយ​ប៉ែល ជា​លក្ខណៈ​គ្រួសារ បាន​ព្រឹក​ខ្វះ​ល្ងាច បែ​ជា​ទៅ​ហាមឃាត់ រារាំង​មិន​ឲ្យ​មានការ បួ​ម​ខ្សាច់​ដោយ​ផ្អាក់​ជាបន្ទាន់ ដោយ​អះអាងថា ជាន់​លើដី​កម្ម​សិទ្ធ​របស់​ការដ្ឋាន​ដែល​គេ​មានច្បាប់ ចំណែក​ការដ្ឋាន​យក្ស​ចំនួន​២ កន្លែង​ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ងួន ណៃ​គី ភេទ ស្រី និង​ប្រុស ឈ្មោះ ជា វិសាល បានធ្វើ​សកម្មភាព​បូម​ខ្សាច់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ បង្ករ​បាក់​ច្រាំង​ជាច្រើន​កន្លែង ក៏​អាជ្ញាធរ​មិន​ចាប់អារម្មណ៍ និង​មានការ​ខ្វាយខ្វល់​ពី​ការទប់ស្កាត់​នោះឡើយ មិនតែប៉ុណ្ណោះ​អ្នក​ទាំងពី​នាក់​បាន​អាង​វ៉ាង​មិន​ឲ្យ​មាន​អ្នកណា​ចូល​បូម​ខ្សាច់​នៅតាម ន​ណ្តោ​យ​ស្ទឹង​នាង​ស​ល្ងាច រហូតដល់​ស្ពាន​គោល ដែលមាន​ចម្ងាយ​១០​គីឡូម៉ែត្រ ចំនែក​អាជ្ញាប័ណ្ណ​របស់ ម្តាយ​និង​កូន​សរុប តែ​២​គីឡូ​ដី​តែប៉ុណ្ណោះ ។​តាម​ការបញ្ជាក់​ពី​លោក ផន សុជាតិ បាន​ឲ្យ​ដឹងថា ដែលជា​ប្រជាពលរដ្ឋ​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច បាន​ឲ្យ​ដឹងថា លោក​បាន​ទៅសុំ​ច្បាប់​ជាច្រើនលើក ច្រើនសារ​ដោយ​ជួប​ជាមួយ​លោក ណឹ​ប ចន្ថា ប្រធាន​មន្ទី​រ៉ែ​ថាមពល ពី​ការសុំច្បាប់​ធ្វើ​អជីវ​កម្ម​ជា​លក្ខណៈ​គ្រួសារ តែ​ពុំបាន​អនុញ្ញាតិ​នោះទេ លោក បាន​បញ្ជាក់ថា កន្លងមក​ធ្លាប់មាន​មន្ត្រី​រ៉ែ​ថាមពល​ខេត្ត​ចុះទៅពិនិត្យ​ទីតាំង​បូម​ខ្សាច់​ចំនួន​២​នាក់​ដែរ ដោយ​ចុច​GPS យក​ចំនួន ៥០០​ម៉ែត្រ ដោយ​ជំនាញ​អះអាងថា មិន​ជាន់​ទីតាំង​អ្នកណា​ទេ តែ​ក្រោយ​លោក លោក ណឹ​ប ចន្ថា បាន​និយាយថា ទីតាំង​ដែល​សុំ​គឺជា​ន់ គេ​ពាក់កណ្តាល តែ​ក្រោយមកទៀត​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅបាន​អះអាងថា ទីតាំង​បូម​ខ្សាច់​របស់​អ្នកក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច​ជាន់​គេ​ទាំងអស់​។​DSCN2961
​លោក ណឹ​ប ចន្ថា ប្រធាន​រែ​ថាមពល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ការសុំច្បាប់​អនុញ្ញាតិ​របស់ លោក ផន សុជាតិ គឺជា​ទីតាំង​ជាន់​ប្លង់​របស់គេ​ដែលមាន​អាជ្ញាប័ណ្ណ​ហើយ លោក​ឲ្យ​រក​ទីតាំង​ថ្មី ដើម្បី​ឲ្យ​មន្ត្រី​របស់ខ្លួន​ចុះទៅពិនិត្យ​និង​វាយ​តំលៃ ថា​ជាទី​តាំង​សម្រាប់​ការអនុញ្ញាតិ​បាន​ឬក៏​អត់ ហើយ​ចាំ​ឲ្យ​ពិចារណា​ថា និង​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ស្របច្បាប់ ហើយ​លោក​បាន​បញ្ជាក់ថា​ឈ្មោះ ងួន ណៃ​គី ភេទ ស្រី និង​ប្រុស ឈ្មោះ ជា វិសាល ទាំង​២​នាក់​ម្តាយកូន​ជិត​២​គីឡូ​ដី ដែល ទទួល​សិទ្ធ​ក្នុងការ​ធ្វើ​អជីវ​កម្ម​បូម​ខ្សាច់​។​
​ដោយ ប៊ុន រដ្ឋា​DSCN2958 DSCN2957 DSCN2953 DSCN2952 DSCN2949 DSCN2948