​នគបាលសេដ្ឋកិច្ច​របស់ក្រសួងដាក់ពង្រាយ​តាមផ្លូវ​ជាតិ​៥​និង​៦​ទារលុយ​ពី​អ្នក​ដឹកទំនិញ​ក្នុងមួយរថយន្ត​ពី​៥​ទៅ​១០​ម៉ឺន​រៀលនៅពេលយប់

0


ខេត្តបន្ទាយមានជ័យ៖  នៅតែមាននគបាលសេដ្ឋកិច្ចរបស់​ក្រសួង​ដាក់ពង្រាយ​តាមផ្លូវ​ជាតិ​៥​និង​៦​ចាំទា​លុយ​ពី​អ្នក​ដឹកទំនិញ​ក្នុរថយន្ត​១​គ្រឿង​៥​ម៉ឺន​រៀល​ទៅ១០មឺុនរៀលគួរ​លោក​អភិបាលខេត្តបន្ទាយមានជ័យ​មានវិធានការ​យ៉ាងណា​ចំពោះ​កុងត្រូលជជុះ​ដែល​កើតឡើង​នៅimageលើទឹកដីខេត្តបន្ទាយមានជ័យនេះ។​ ​បើតាមការអះអាងរបស់អ្នកដឹកទំនិញនៅតាមដងផ្លូវជាតិលេខ៥និងលេខ៦បាននិយាយថាយ៉ាងតិចក៏មាន​កុងត្រូលជជុះ​មិនតិចជាង​១០​កន្លែង​ដែល​ចាំ​ទា​លុយ​ពី​រថ​យន្ត​ដឹកទំនិញ​ដែល​ត្រូវ​ឲ្យបង់​១​កន្លែង​៥​រៀល​ទៅ១០មឺនទៀលនៅពេលយប់។​ពេលដែលលោក គោ​ស៊ុំសារឿ​តអភិបាលខេត្ត​បន្ទាយមានជ័យ​ដែល​បានដាក់បញ្ជាឲ្យមន្ត្រី​គយ​និង​រដ្ឋ​ករ​តាមផ្លូវ​ជាតិ​លេខ​៥​និង​៦​ដែល​ដាក់​កុងត្រូលត្រួតពិនិត្យទំនិញរត់ពន្ធឲ្យមានតែ២កន្លែងតែប៉ុណ្ណនៅតាមផ្លូវ។​រហូត​ពេលនេះ​គេឃើញ​មាន​២​កន្លែង​១​កន្លែង​មន្ត្រី​គយ​រដ្ឋ​ករ​សាខា​ខេត្តបន្ទាយមានជ័យ​នៅ​ក្រុង​ប៉ោយប៉ែត​២​មន្ត្រី​គយ​និង​រដ្ឋ​ក​ក្រសួង​នៅ​ចំណុច​ទឹក​ផ្លា​ក្រុង​សិរីសោភ័ណ​។​ចំណែកកុងត្រូលជជុះ​ដែល​ខ្លាំងជាងគេ​គឺ​មន្ត្រី​នគ​បាល​សេដ្ឋកិច្ច​របស់ក្រសួង​ដែល​ដាក់​រហូតដល់​៣​កន្លែង​នៅ​ចំណុច​ភូមិ​ទឹកថ្លា​និង​ភូមិ​សាលា​ក្រៅ​ស្ថិត​ក្រុង​សិរីសោភ័ណ​និង​ចំណុច​ភូមិ​គោក​ទំលាប់​ស្រុក​មង្គល​បូរី​។​កុងត្រូលជជុះ​ចំនួន​៣​កន្លែង​នេះ​ដែល​ខ្លាំងជាងគេ​រថយន្ត​ដឹកទំនិញ​ត្រូវបាន​ឲ្យចូលបង់លុយ​ក្នុងមួយរថយន្ត​១​បាំង​កន្លះ​បង់លុយ​ពី​៥​ទៅ​១០​ម៉ឺន​រៀល​។ពាក់ព័ន្ធ​កុងត្រូលជជុះ​នៅតាម​ផ្លូវជាតិ​លេខ​៥​និង​៦​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះលោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រមាន​ដល់​កុងត្រូលជជុះ​នៅ​ចំណុច​ភូមិ​គោក​ទំលាប់​ដែល​គំរាម​យកលុយ​ពី​អ្នក​ដឹកទំនិញ​​ត្រូវ​បញ្ឈប់​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់​ជាបន្ទាន់​បើ​នៅតែ​បន្តសកម្មភាព​នេះបន្តទៀតនោះលោកនិង​មាន​វិធានការ​ទៅតាមផ្លូវច្បាប់​ប្រជាពលរដ្ឋចាំមើលថាតើនគបាលសេដ្ឋកិចរបស់ក្រសួងដាក់កុងត្រូលយកលុយពីអ្នកដឹកទំនិអអាណាធិបតេយ្យខ្លាំងរឺក៏លោកអភិបាលខេត្តខ្លាំងអាចបង្រ្កាបបានរឺទេ៕image