មន្ត្រីអភិរក្ស ចាប់រថយន្តដឹកឈើរួមនិងអ្នកបើកបរម្នាក់នៅស្រុកស្នួល

0

ខេត្តក្រចេះ៖ មន្ត្រីអភិរក្សដែនជម្រកសត្វព្រៃស្នួល បង្ក្រាបរថយន្តដឹកឈើមួយ គ្រឿងរួមនិងអ្នកបើកបរម្នាក់ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០១៥ នៅចំណុចគីឡូរម៉ែត្រលេខ ១០១ ស្ថិតក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។ ប្រភពព័ត៌មានបានIMG-20150516-WA0007អោយដឹងថា រថយន្តដឹកឈើខាងលើនេះ មានផ្ទុកឈើ ធ្នង់ចំនួន១៥ កំណាត់ បានដឹកចេញពីទឹកដីខេត្តមណ្ឌលគីរី នាំឆ្ពោះទៅលក់អោយមេឈ្មួញម្នាក់នៅស្រុកមេមត់ តែត្រូវបានមន្ត្រីអភិរក្សដែនជម្រកសត្វព្រៃធ្វើកាស្ទាក់ចាប់បានខណះគេកំពង់បើកនៅលើផ្លូវជាតិ ត្រង់ចំណុចខាងលើ ។ អ្នកបើកបរ ឈ្មោះ សារី សម្រិត អាយុ២៧ឆ្នាំ រួមនិងរថយន្តដឹកឈើ ត្រូវបានមន្ត្រីអភិរក្ស បញ្ជូនយកទៅស្នាក់ការ ការពារនិងអភិរក្សដែនជម្រកសត្វព្រៃស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់កាបន្តរតាមនិតិវិធី ច្បាប់ ។IMG-20150516-WA0008