មន្ត្រី​ប៉ូលីស​ម្នាក់​ខ្យល់គ​ស្លាប់​ក្នុងផ្ទះ​ប្រមាណ​ជា​៣​ទៅ​៤​ថ្ងៃ ឡើង​ហើម​ស្អុយ​ទើប​ក្រុមគ្រួសារ​ដឹង​

0

​ ​
​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រីនគរបាល​ម្នាក់ បាន​ខ្យល់គ​ដេកស្លាប់​នៅក្នុង​ផ្ទះ​ប្រមាណ​ជា​៣​ទៅ​៤​ថ្ងៃ ឡើង​សព​មាន​សភាព​ហើម និង​សាយភាយ​ក្លិនស្អុយ​យ៉ាងខ្លាំង​ទំរាំ​តែ​ក្រុមគ្រួសារ​ដឹង បង្ក​ការភ្ញាក់ផ្អើល​ដល់ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​នោះ ។ ហេតុការណ៍​ខាងលើនេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​នឹង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៥ នៅក្នុង​បុរី​ចំការ​ដូង ស្ថិតក្នុង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​
​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ទូច វ​ណ្ណារិន ភេទ​ប្រុស​អាយុ​៣២ ឆ្នាំ​ជា​មន្ត្រីនគរបាល បច្ចុប្បន្ន​ស្នាក់​កន្លែងកើតហេតុ​ខាងលើ មាន​ទីកន្លែង​កំណើត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌចំការមន ។​1
​ ​តាម​ការ​ឱ្យដឹងពី​ឪពុក​ជនរងគ្រោះ បានឱ្យដឹងថា សព​ថ្ងៃ​កូនប្រុស​របស់គាត់ ស្នាក់នៅ​ផ្ទះល្វែង​តែម្នាក់ឯង​ទេ ដោយ​រៀងរាល់ថ្ងៃ​នៅពេល​យប់​កូនប្រុស​របស់គាត់​ផឹកស៊ី​មិនដែល​ខាន​នោះទេ ហើយ​កាលពី​ថ្ងៃទី​១២ រូបគាត់​រួមជាមួយ​ក្រុមគ្រួសារ បាននាំគ្នា​ទៅ​ឯ​ស្រុកកំណើត​ហើយក៏​បាន​ហៅ​បុរស​ខាងលើ​ដែរ ប៉ុន្តែ​គាត់​បានប្រកែក​ថា​មិន​ទៅ​ទេ ។ ប្រភព​បន្តថា បន្ទាប់ពី​ត្រឡប់​មកពី​ស្រុកកំណើត​វិញ ក៏មាន​អ្នកជិតខាង​បាន​ប្រាប់​គាត់​ថា មិនឃើញ​កូន​គាត់​ចេញពីផ្ទះ​ជាច្រើន​ថ្ងៃ​មកហើយ ទើប​គាត់​ប្រញាប់ប្រញាល​ទៅ​មើល ក៏​បានឃើញ​ដេកស្លាប់​នៅក្នុង​ផ្ទះ ឡើង មាន​សភាព​ហើម និង​ស្អុយ​បាត់ទៅហើយ ។3
​ ​ប្រភព​ពត៌មាន​ពី​អ្នក​ដែល​បានរស់នៅ​ជិត​ផ្ទះកើតហេតុ បានឱ្យដឹងថា ជា​រៀងរាល់ថ្ងៃ​ពួកគាត់​តែងតែ​ឃើញ​បុរស​ខាងលើ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ប្រមាណ​ជា​៣​ទៅ​៤​ថ្ងៃនេះ​ចំលែក គឺ​មិន​បានឃើញ​គាត់​ចេញពីផ្ទះ​នោះទេ ហើយ​ម្យ៉ាងវិញទៀត​នោះ មាន​ធំ​ក្លិនស្អុយ​យ៉ាងខ្លាំង ចេញពី​ក្នុងផ្ទះ​នោះ ដោយមាន​ការសង្ស័យ ពេល​ឃើញ​ឪពុក​ជនរងគ្រោះ​មកពី​ស្រុកកំណើត​វិញ​នោះ ក៏បាន​រត់​ទៅប្រាប់​និង​នាំគ្នា​ទៅ​មើល ទើប​ដឹងថា​បុរស​ខាងលើ​បាន ដេកស្លាប់​បាត់ទៅហើយ និង​បាន​ចាក់សោរ​ផ្ទះ​ពី​ក្នុង​ថែម​ទៀតផង ។ ភ្លាមនោះ​ពួកគាត់​ក៏បាន​ទំនាក់ទំនង​ទៅ សមត្ថកិច្ច​ឱ្យ​ចុះមក​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ។​4
​ ​ក្រោយពី​សមត្ថកិច្ច​បាន​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​រួចមក​សមត្ថកិច្ច​បា​នស​ន្និ​ដ្ឋា​ន​ថា បុរស​ខាងលើ​បាន ស្លាប់​ដោយសារ​ខ្យល់គ ព្រោះ​នៅលើ​ដងខ្លួន​សាកសព​មិនមាន​ស្លាកស្នាម​អ្វី​នោះទេ ម្យ៉ាងវិញទៀត​ផ្ទះ​ក៏បាន​ចាក់ សោរ​ពី​ក្នុង​ផងដែរ គ្រាន់តែ​នៅ​ជុំវិញខ្លួន​សាកសព សុ​ត​តែ​កំប៉ុង​ស្រា​បៀរ និង​គ្រឿងក្លែម​តែប៉ុណ្ណោះ ។
​ ​បន្ទាប់ពី​សមត្ថកិច្ច​ពិនិត្យ​រួច សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ ដឹក​យកទៅ​កម្ក​ល់​ទុក​នៅ​វត្ត​ធុ​ង្ត​ចំការ​ដូង និង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕