សារធាតុគីមីកំពុងបរិស្ថាន ដែលផ្តើមចេញពីការរុករករ៉ែមាស

0

 បាត់ដំបង៖ តំបន់រុករករ៉ែមាសក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កំពុងរងការរិះគន់ យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋាននានានៅក្នុងតំបន់នោះ ដោយសារតែមានការបង្ហូរនូវសារធាតុគីមី ចូលទៅក្នុងព្រែក និងអូរនានាដែលបង្កអោយមានការប៉ះពាល់ដល់បរិស្ថានយ៉ាងimage (2)ខ្លាំង ប៉ុន្តែគេមិនបានឃើញខាងអង្គភាពជំនាញក្នុងខេត្តចុះទៅត្រួតពិនិត្យជុំវិញបញ្ហានេះឡើយ។មួយរយ:កន្លងមកនេះនៅក្នុងតំបន់ស្រុកភ្នំព្រឹក ដែលជាតំបន់សំបូរដោយភោគផល
ធម្មជាតិគឺរ៉ែមាសនោះ ត្រូវបានក្រុមឱកាសនិយមមួយចំនួនឆ្លៀតឱកាសដាក់កំលាំងជីកលុង
និងដាក់គ្រាប់TNTដើម្បីបំផ្ទុះប្រមូលយករ៉ែទៅធ្វើអាជីវកម្ម ហើយមានពេលខ្លះក្រុមកម្មករមួយចំនួន ក៏ត្រូវបានស្លាប់នៅក្នុងរណ្តៅនោះក៏មានដោយសារតែការដាក់បំផ្ទុះគ្រាប់នោះខុសបច្ចេកទេស។ នៅពេលដែលជួបនឹងបញ្ហាម្តងៗគ្រប់ទីតាំងក្នុងតំបន់នេះគឺត្រូវបានផ្អាកសកម្មភាពដោយស្វ័យប្រវត្តិជៀសវាងការបែកការខ្ចរខ្ចាយ លុះនៅពេលដែលសភាពការរាងស្ងប់ស្ងាត់ទើបគេចាប់ផ្តើមឡើងវិញ។ឯការរុករករ៉ែមាសនេះពុំមែនមានតែមួយកន្លែងនោះទេ ដោយកន្លែងខ្លះជារបស់ អស់លោក ចំណែកកន្លែងខ្លះទៀតជារបស់យោធា តែបើប្រជាពលរដ្ឋចុះទៅរុករកដោយដៃតូចតាចគឺត្រូវបង់លុយកាក់ខ្លះៗដល់អស់លោកទាំងនោះដែរទើបអាចប្រកបរបរនេះបាន។image (1)
កន្លងមកគេសង្គេតឃើញថា មានស្ថាប័នមួយចំនួនបាមចុះទៅត្រួតពិនិត្យដែរដូចជាខាង
សមត្ថកិច្ចគ្រប់អង្គភាព ស្ថាប័នតុលាការ និងអង្គភាពជំនាញ ហើយសុទ្ធតែបានអះអាងថាការរុករក នេះស្ទើរតែគ្មានច្បាប់ទាំងអស់ បន្ទាប់មកក៏បាត់ស្ងាត់ឈឹងតែម្តង ឯក្រុមឱកាសនិយមទាំងនោះនៅតែបន្ត ការរុករកដដែល វាហាក់បីដូចជាត្រូវដងត្រូវផ្លែគ្នាយ៉ាងដូច្នេះដែរ។
បច្ចុប្បន្នជុំវិញតំបន់នេះកំពុងរងនូវការតិះគន់យ៉ាងខ្លាំងដោយសារតែការបង្ហូរនូវសារធាតុ
គីមីចូលទៅក្នុងព្រែក អូរជាដើម ហើយក៏មានការប៉ះពាល់ដល់បរិស្ថានខ្យល់អាកាសថែមទៀត មិនដឹងថា តើអស់លោកខាងជំនាញបានដឹង បានឮដែរឬអត់ ឬមួយក៏ពួកគាត់ដេកលក់អស់ហើយ? បើយ៉ាង ដូច្នេះមែននោះ រ៉ែធម្មជាតិដែលជាសម្បត្តិរដ្ឋប្រាកដជាវិនាសហិនហោចជាក់ជាមិនខាន៕image