​ពិធី​បុណ្យចម្រើនព្រះជន្ម និង ស្រង់​សុគន្ធវារី

0
????????????????????????????????????

សៀមរាប ដោយ​ការស្រុះស្រួល​មូលមតិ​របស់​ចៅអធិការ​វត្ត សិស្ស​គុណ និង បងប្អូន​ពុទ្ធបរិស័ទ ក្នុង​ក្រុង​សៀមរាប បានរៀបចំ​ធ្វើ​បុណ្យចម្រើនព្រះជន្ម និង ស្រង់​សុគន្ធវារី​ប្រគេន​ចំពោះ ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ព្រះរាជា គណៈ​ថ្នាក់​ទោ និង ជា​ឧ​ត្ត​ម​ទីប្រឹក្សា​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រប់ ៧៤ ឈានចូល ៧៥​ព្រះវស្សា កាលពី​រសៀល​ថ្ងៃ​សុក្រ ១២​កើត ខែជេស្ឋ ឆ្នាំមមែ សប្តស័ក ព​.​ស ២៥៥៩ ត្រូវ​ថ្ងៃទី​២៩ ឧសភា ឆ្នាំ​២០១៥ នៅ​វត្ត​រាជ​បូព៌ ក្រុង​ខេត្តសៀមរាប ។ ពិ​ធិ​បុណ្យចម្រើនព្រះជន្ម និង ស្រង់​សុគន្ធវារី ក្រោម​ការយាង​និមន្ត​ជា​ព្រះរាជអធិបតី​របស់​ស​ម្តេច​ព្រះមហា​សុមេធាធិបតី​ន​ន្ទ​ង៉ែត សម្តេចព្រះ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចព្រះ ពោធិ​វង្ស អំ លឹម​ហេង ព្រះសង្ឃ​នាយករង​ទី​២ និង លោក ម៉ៅ វុ​ឌ្ឍី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ដោយមាន និមន្ត អញ្ជើញ​ចូលរួម​ពី​មន្ត្រី​សង្ឃ​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង សង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស គរុ​សិស្ស និង សីល​វ​ន្ត័ សីលវតី បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ក្រុង​ចូលរួម​ផងដែរ
​បន្ទាប់ពី​ថេរៈ​ដីកា​ស្វាគមន៍​របស់​ព្រះ​តេជ​គណ ជុំ គឹម​ឡេង ព្រះ​បាល័ដ្ឋ​គណ​ខេត្តសៀមរាប និង ការអាន​ពី​ជីវប្រវត្តិ និង ព្រះរាជ​សកម្មភាព​របស់​ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ដែល​បាន​បញ្ចេញ​នូវ​ស្នា​ព្រះ​ហ​ស្ថ នៅក្នុង វិស័យ​ព្រះពុទ្ធសាសនា និង អាណាចក្រ លើ​ការអភិរក្ស​វប្បធម៌ ប្រពៃណីជាតិ និង ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ទាំង​អាណាចក្រ និង ពុទ្ធចក្រ​ផងដែរ ។​

????????????????????????????????????
????????????????????????????????????

​ក្នុងនាម​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត លោក ម៉ៅ វុ​ឌ្ឍី បាន​គូសបញ្ជាក់ថា ការកសាង​ធនធាន និង ការគិតគូរ​យកចិត្ត​ទុកដាក់​ចំពោះ​ព្រះសង្ឃ​មាន​សារៈសំខាន់​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​និង លើកកម្ពស់​តម្លៃ​ព្រះពុទ្ធសាសនា ដែល ជា​សាសនា​របស់​រដ្ឋ ដែល​ជាទីគោរព​នៃ​ពុទ្ធសាសនិក​ខ្មែរ ។ ម្យ៉ាងទៀត​ក៏​ជា​កាតព្វកិច្ច ករណី​កិច្ច របស់​ថ្នាក់ដឹកនាំ អាជ្ញាធរ​ដែនដី សិស្សគណ​ត្រូវ​ប្រតិបត្តិ ដើម្បី​ជាការ​តបស្នង​សងគុណ ចំពោះ​ព្រះគ្រូ​ឧបជ្ឈាយ៍ ដែលជា​សាស្ត្រាចារ្យ ដែល​បាន​ប្រៀនប្រដៅ​ណែនាំ សក្តិ​សមជា​ស្រែបុណ្យ​ដ៏​ថ្លៃថ្លា ។ ក្នុងនោះ​ឯកឧត្តម​ក៏បាន​លើក​នូវ​ស្នា​ព្រះ​ហ​ស្ថ​នៃ​ការដឹកនាំ​មួយ​ព្រះជន្ម​របស់​ព្រះអង្គ ។​
​មាន​ព្រះរាជបន្ទូល​នោះដែរ​សម្តេចព្រះ​មហាសុមេធាធិបតី ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក បានធ្វើការ​កោតសរសើ​រ​អំពី​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះមហា​វិមលធម្ម​ពិន​សែម​សិរី​សុ​វ​ណ្ណោ ដែលជា​វីរៈ​កុលបុត្រ​អ្នកប្រាជ្ញ​ខែ្មរ​មួយអង្គ​ក្នុង​វិស័យ​សាសនា ដោយ​ឈរលើ​នយោបាយ​មាគ៌ា​ដឹកនាំ​ទាំង​៥​របស់​ព្រះសម្មាសម្ពុទ្ធ​ព្រះ​បរមគ្រូ​នៃ​យើង ទាំង​បាវចនៈ និង ពុទ្ធវចនៈ ។ ម្យ៉ាងទៀត​ព្រះ​អង្គជា​ធម្មកថិក​មួយ​អង្គ​ដ៏​ល្អ​ឯក​ប្រកបដោយ​ទេពកោសល្យ​ខ្ពស់ ក្នុងការ​បកស្រាយ​នូវ​ផ្លូវ​ព្រះធម៌​ទាំងឡាយ​របស់​ព្រះសម្មាសម្ពុទ្ធ​។​សម្តេច​សង្ឃនាយក​ក៏មាន​បន្ទូល​ទៀតថា គ្រប់​ព្រះ​សកម្មភាព​របស់​ព្រះមហា​វិមលធម្ម​មិន​ត្រឹមតែ​អភិវឌ្ឍន៍​វិស័យ​ពុទ្ធចក្រ​ប៉ុណ្ណោះ​ទេ ព្រះអង្គ​បាន​យក​ព្រះទ័យ​ទុកដាក់​អភិវឌ្ឍន៍ និង អភិរក្ស​វិស័យ​អាណាចក្រ​ផងដែរ ។ សម្តេចព្រះ​សង្ឃនាយក ក៏បាន​បញ្ជាក់​ផងដែរ​ថា​នៅ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​លើ​គ្រប់​វិស័យ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវបាន​បំផ្លាញ​គ្មាន​សល់ ពិសេស​វិស័យ​ព្រះពុទ្ធសាសនា ត្រូវបាន​គេ​បំបាត់​មិន​ឲ្យ​គោរព​ប្រតិបត្តិ ព្រមទាំង​បាន​ផ្សឹក និង​ធ្វើ​គត់​ព្រះសង្ឃ​ក្នុងនោះ​ក៏មាន​ព្រះមហា​វិមលធម្ម​ត្រូវបាន​ពួក​របប​អាវខ្មៅ​ចាប់បង្ខំ​ឲ្យ​ផ្សឹក​និង ឲ្យ​ធ្វើការ​ជា​ទម្ងន់​ដូច​ប្រជាជន​កម្ពុជា​ដទៃទៀត​ដែរ​។​ក្រោយ​ជ័យជំនះ​៧​មករា​១៩៧៩ ព្រះមហា​វិមលធម្ម​បាន​សាង​ព្រះ​ផ្នួស​ជា​លើក​ទី​២​ហើយ​បាន​បំពេញការងារ​យ៉ាងសកម្ម ដោយ​ផ្តោត​ព្រះទ័យ​ទុកដាក់​នូវ​គ្រប់​សកម្មភាព សំដៅ​ពង្រឹង លើកកម្ពស់​វិស័យ​ព្រះពុទ្ធ សាសនា ក្នុងការ​អភិរក្ស និង អភិវឌ្ឍន៍​នូវ​វប្បធម៌​អរិយធម៌​ការអប់រំ​ចរិយា​ធម៌​ធានា​នូវ​សាមគ្គីភាព​។​ទាំងនេះហើយ ដែលជា​មូលធន​ដ៏​ចំ​បាច់​របស់​សង្គមជាតិ ស្របតាម​ឆន្ទៈ​មោះមុត​របស់​រាជរដ្ឋាភិបាល ដែល​បាន​ខិតខំ​ប្រឹងប្រែង ដើម្បី អភិវឌ្ឍ​សង្គមជាតិ​ប្រកបដោយ សន្តិភាព សុខដុមរមនា និង ចិ​រ​ភាព ។ សម្តេចព្រះ​មហាសុមេធាធិបតី ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក ក៏បាន​មាន​ព្រះបន្ទូល​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ទាំង​ព្រះ​ភិក្ខុសង្ឃ និង ពុទ្ធបរិស័ទ តាម​បណ្តា​វត្ត​នានា ត្រូវធ្វើ​ការអភិវឌ្ឍន៍​ទីវ​ត្ត និង បណ្តុះបណ្តាល​ធនធានមនុស្ស​ទាំង​ផ្លូវពុទ្ធចក្រ និង អាណាចក្រ សំខាន់​ការពង្រីក​នូវ​វិស័យ​ពុទ្ធ​កៈ​សិក្សា និង អភិវឌ្ឍន៍ និង អភិរក្ស​នូវ​វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់ របស់​ជាតិ​ផងដែរ ។​
​ដើម្បី​ភ្ជាប់​នូវ​និ​ស័​យ ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ក្នុង​ពិធី​បុណ្យចម្រើនព្រះជន្ម និង ស្រង់​សុគន្ធវារី​នេះ លោក​ម៉ៅ វុ​ឌ្ឍី បាន​ប្រគេន​បច្ច័យ ១​លាន​រៀល សម្រាប់​យកទៅ​ប្រើប្រាស់​ក្នុង​ពី​ធី​បុណ្យ​នេះ​ផងដែរ ។​
​បន្ត​មក​សម្តេច​ព្រះសង្ឃ​នាយក ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក​ស​ម្តេច​ព្រះ​ពោធិ​វង្ស អំ លឹម​ហេង និង លោក ម៉ៅ វុ​ឌ្ឍី ព្រមទាំង​ភ្ញៀវកិត្តិយស និង​ព្រះ​មេគណ​ខេត្ត ព្រះ​អនុគណ​ក្រុង ស្រុក​បាន​យាង​និមន្ត និង អញ្ជើញ ស្រង់ព្រះសុគន្ធវារី ប្រគេន​ជូន​ដល់​ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ផងដែរ ៕
ដោយ​គឿន​វ៉េ​ត​