​លោក​អៀម​រី​ន​ត្រូវបាន​ប្រកាស​តែងតាំង​ជា​អធិការ​ស្រុក​ម៉ាឡៃ​ជំនួស​លោក​សៅ​ប៊ុន​អធិការ​ចាស់​ចូលនិវត្តន៍​

0

ខេត្តបន្ទាយមានជ័យ​៖ ​នៅ​រសៀល​ថ្ងៃទី​២​ខែមិថុនា ឆ្នាំ​២០១៥​នេះ​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ម៉ាឡៃ ស្ថិតនៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​បានរៀបចំ​ពិធី​ប្រកាស​តែងតាំង​លោក​អៀម​រី​ន​ជា​អធិការ​ស្រុក​ម៉ាឡៃ​ថ្មី​ជំនួស​លោក​សៅ​ប៊ុន​អធិការ​ចាស់​ដែល​ត្រូវ​ចូលនិវត្តន៍​។ ពិធីimage (2)​នេះ​មានការ​ចូលរួម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អាត់​ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​និង​ថ្នាក់ដឹកនាំ​ស្រុក​ម៉ាឡៃ​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​ផងដែរ ។​តាមរយ​:​សេចក្តីសម្រេច​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​បានប្រកាស​តែងតាំង លោក​អៀម​រី​ន ពី​អធិការ​ង​ឲ្យ​មកកាន់​ជា​អធិការនគរបាល​ស្រុក​ម៉ាឡៃ​ជំនួស​លោក​សៅ​ប៊ុន​ដែល​ត្រូវ​និវត្តន៍ ។​នៅ​ចំពោះមុខ​មន្ត្រីនគរបាល​ទាំងអស់​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី​អាត់​ខែម​បាន​ណែនាំ​ឲ្យ​លោក​អៀម​រី​ន​អធិការ​ថ្មី​ត្រូវខិតខំ​បំពេញភារកិច្ច​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ឲ្យ​បានល្អ​ជាពិសេស​នោះ​គឺ​ការទប់ស្កាត់​បទល្មើស​ផ្សេងៗ​នៅតាម​ព្រំដែន​ដួច​ជា​ករណី​image (1)គ្រឿងញៀន បទល្មើស​ទំនិញ​គេច​ព័ន្ធ ទប់ស្កាត់​ពលករ​ចំណាកស្រុក​ទៅរក​កា​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ និង​បម្រើ​សេវាសាធារណ​:​ជូន​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មានការ​ថ្នាំងថ្នាក់​។ ជាមួយគ្នានេះ លោកស្នងការ​ខេត្ត បាន​ជំរុញ​ឲ្យ កងកម្លាំង​ទាំងអស់ ត្រូវ​ចេះ​សាមគ្គី ផ្ទៃក្នុង និង​ត្រូវគោរព​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ឲ្យ​បាន​មួយរយ​ភាគរយ​៕​