បណ្តា​ប្រទេស​ទាំង​៥ នៅក្នុង​តំបន់​តាម​ដង​ទន្លេមេគង្គ នឹងមាន​ផ្លូវអាកាស​ហាយ​វេក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​

0

​សៀមរាប៖ នៅក្នុង​កិច្ចប្រជុំ​មេគង្គ​លើក​ទី​៤ របស់​ក្រុមការងារ​សម្របសម្រួល លើ​ការងារ​គ្រប់គ្រង​ចរាចរ​ដែនអាកាស​ដែល​បាន​បើក​កិច្ចប្រជុំ​របស់ខ្លួន​នៅ​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​២ ខែមិថុនា​នេះ លោក​ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការ​នៃ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​02-06-2015 ASEAN Youth ( 19th AMMY ).avi.Still002កម្ពុជា បាន​ថ្លែងថា ៖ កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ជជែក​គ្នា ស្វែងរក​ភាពងាយស្រួល​ដល់​ការធ្វើ​ចរាចរ​ផ្លូវអាកាស ត​ភ្ជាប់​ពី​ប្រទេសមួយ ទៅ​ប្រទេស​មួយទៀត​នៅក្នុង​តំបន់​តាម​ដង​ទន្លេមេគង្គ ក្នុងនោះ​រួមមាន​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​ប្រទេស​វៀតណាម យើង​នឹង​បើក​ឲ្យ​មាន​ផ្លូវ​អា​កាល​ហាយ​វេ​មួយ​ជា​លើកដំបូង​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដែល​ផ្លូវអាកាស​ហាយ​វេ​នេះ វា​មាន​រយៈកម្ពស់​ពី ៤ គីឡូម៉ែត្រ ទៅ​១១​គីឡូម៉ែត្រ ដោយ​ផ្អែក​តាមរយៈ​ចម្ងាយ​នៃ​គោលដៅ​ហោះហើរ នោះ ។​02-06-2015 ASEAN Youth ( 19th AMMY ).avi.Still003

លោក​បាន​បន្តថា ៖ សារៈសំខាន់​នៃ​ការបង្កើត​ឲ្យ​មាន​ផ្លូវអាកាស​ហាយ​វេ​នេះ គឺ​ស្ថិតក្នុង​គោលបំណង​ទប់ស្កាត់​ហានិភ័យ​ផ្លូវអាកាស ខណៈពេលដែល​បច្ចុប្បន្ន​នេះ មាន​យន្តហោះ​ធ្វើ​ចរាចរណ៍​លើផ្លូវ​អាកាស​កាន់​ច្រើន ដែល​នឹង​អាចមាន​បញ្ហា​ប្រឈម​ដោយ​ការប៉ះទង្គិច​គា្ន ហើយ​ផ្លូវ​ហាយ​វេ ដែល​គ្រោង​នឹង​បើក​ឲ្យ​ដំណើរការ​ក្នុងពេល​ឆាប់ៗ​នេះ វា​នឹង​អាចធ្វើ​ឲ្យ​ការហោះហើរ​ត្រូវបាន​ចំណាយពេល​វេលា​តិច ប្រើប្រាស់​សាំង​ក៏​អស់​តិច ហើយ​ថែមទាំង​បាន​ធានា​សុវត្ថិភាព​ខ្ពស់ ជាពិសេស​នោះ​គឺ​សំបុត្រ​ធ្វើដំណើរ​តាម​ជើងយន្តហោះ វា​នាង​អាច​ចុះ​តម្លៃ​ខ្លះ ជាង​បច្ចុប្បន្ននេះ ។ លោក​សបាន​បន្តទៀតថា ផ្លូវ​អាកា​ល​ហាយ​វេ​នេះ បើសិនជា​ទទួលបាន​ជោគជ័យ ក្នុងការ​ដាក់​ឲ្យ​ប្រើប្រាស់​នៅក្នុង​បណ្តា​ប្រទេស​ទាំង​៥ នៃ​តំបន់​តាម​ដង​ទន្លេមេគង្គ គេ​នឹង​បន្ត​គម្រោង​រៀបចំ​ឲ្យ​មាន​ផ្លូវ​ហាយ​វេ​នៅក្នុង​តំបន់​អាស៊ាន និង​មាន​ការតភ្ជាប់ ទៅកាន់​តំបន់​អ៊ឺរ៉ុប ផងដែរ ។​02-06-2015 Mao Havannal.mpeg.Still001
លោក​ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​នៃ​ប្រទេស​ទាំង​៥ ពិភាក្សាគ្នា​ដើម្បី​សម្រេចបាន​នូវ​គម្រោង​ប្រើប្រាស់​ផ្លូវអាកាស​ហាយ​វេ​នេះ ព្រោះ​វា​ជា​ផ្លូវ​យុទ្ធសាស្ត្រ​អាកាសចរ​មួយ​ដ៍​សំខាន់ សម្រាប់​បង្ក​ឲ្យ​មាន​ភាពងាយស្រួល ដល់​ការធ្វើ​ចរាចរ​ផ្លូវអាកាស និង មាន​សុវត្ថិភាព​ខ្ពស់ ៕02-06-2015 ASEAN Youth ( 19th AMMY ).avi.Still001