ក្រុមហ៊ុន ដឹកឈើ​លើស​ប៉េសេ លោក ឯម មន្នី និង លោក ទារ គឹម​សុទ្ធ ត្រូវរ៉ូវ​គ្នា​ជាមួយ​ឈ្មួញ ទើប​ពុំមាន​ការទប់ស្កាត់​

0

សៀមរាបៈ បច្ចុប្បន្ន​គេ​សង្កេតឃើញ​រថយន្ត​ដឹកឈើ​ជាច្រើន របស់ក្រុមហ៊ុន​បានធ្វើ​សកម្ម​ភា​ដឹកជញ្ជូន​ឈើ​លេខ​១ និង​លេខ ២ បន្តកន្ទុយ​គ្នា​ឆ្លងកាត់​ក្រុ​ង​សៀមរាប តែ​ពុំ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ ធ្វើការ​ទប់ស្កាត់​បង្ក្រាប រថយន្ត​ដឹកឈើ​ខុសច្បាប់​ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន​ដែល​ត្រូវបាន​គេ​ដឹងថា ឈ្មួញ​បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​នៅតាម ដងផ្លូវ ទើប​លោក ឯម មន្នី នាយរង​អធិកា​រដ្ឋបាល​ព្រៃឈើ ខាងជើង​បឹង​ទន្លេសាប​លោក ទារ គឹម​សុទ្ធ គ្មាន​វិធានការ​។​a8
​ពាក់​ព័​ន្ឋ​ទៅនឹង​រថយន្ត​ដឹកឈើ​របស់​ក្រុមហ៊ុន ដែលជា​ទំ​ម្លា​ប់​ដឹក​លើស​ប៉េសេ ហើយ​សមត្ថកិច្ច​ជាប់​ពុំមាន​ការ​អើពើ​ចុះ​ត្រួតពិនិត្យ​នេះ លោក យឹម ស៊ី​វន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បាគង បាន​ឲ្យ​ដឹងថា លោក​ពុំ​ហ៊ាន​ហាមឃាត់​ទេ ព្រោះ​ជា​រថយន្ត​របស់​ក្រុមហ៊ុន ទោះជា​លើស​ឬ​ខ្វះ​ក៏​មិន​ហាន​ព្រោះ​គ្មាន​បទបញ្ជា​ពី​ថ្នាក់លើ ចំណែក​លោក​លោក ទារ គឹម​សុទ្ធ​និង ឯម មន្នី នាយរង​អធិការ​រដ្ឋបាល​ព្រៃឈើ ខាងជើង​បឹង​ទន្លេសាប នៅពេល​ដែលមាន​រថយន្ត​របស់​ឈ្មួញ​ឈើ ធ្វើ​សកម្មភាព​ដឹក ជញ្ជូន​ទូរស័ព្ទ​របស់លោក ពុំ​ទំលាប់​លើក​ទូរស័ព្ទ​នោះទេ ជាហេតុ​ធ្វើ​ឲ្យ​រថយន្ត​ដឹកឈើ​ប្រកបដោយ​រលូន​។​a7
​តាម​ប្រភព​ពត៌មាន​ច្បាស់ការ ពី​ក្រុម​អ្នកឃ្លាំមើល បាន​ឲ្យ​ដឹងថា ថ្មី​នេះ​មាន​រថយន្ត​របស់​ក្រុមហ៊ុន​ដឹកឈើ​លើស​ប៉េសេ ជាច្រើន​គ្រឿង ឆ្លងកាត់​ក្រុង​សៀមរាប ខណៈពេលដែល អ្នក​សារពត៌មាន​រាយការណ៍​ជូន​ជំនាញ និង​សមត្ថកិច្ច​ពាក់ ព័​ន្ឋ​តែ​ពុំ​ត្រូវបាន​អើពើ​នោះទេ ទោះជា​ក្រុមហ៊ុន​ទទួលស្គាល់ថា ខ្លួន​បាន​ដឹក​លើស​ពិតប្រាកដ​មែន ដើម្បី​យកសា​ហ៊ុយ ចែកចាយ​ឲ្យ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ ក៏​មេព្រៃ​ឆ្លើយថា​ឈើ​គ្រប់​ចំនួន ដោយ​អះអាង​ជំនួស​ម្ចាស់ ជាពិសេស​ទៅទៀត​នោះ លោក អុំ អម​រ៉ា ស្នងការ​ង ខេត្តសៀមរាប បាន​យក​ខ្នង​មក​ពាំង ដោយ​យក​តួនាទី​ជា​ស្នងការ​ង មក​គំរាម​ដល់ អ្នក​សារពត៌មាន​ណាហ៊ាន​កាក់ និង​ថត​ឡាន​ក្រុមហ៊ុន លោក​នឹង​បញ្ជា​ឲ្យ​មន្ត្រី​ចាប់​អ្នក​សារពត៌មាន​ដាក់​ខ្នោះ​ឲ្យ​អស់ ។​a5
​ប្រភព​បាន​បន្តថា​លោក  អុំ អម​រ៉ា ស្នងការ​ង ខេត្តសៀមរាប ចេញមុខ​ចេញ​មាត់ និង​មាន​ចេតនា​ការពារ​រថយន្ត​របស់​ឈ្មួញ​ដឹកឈើ ត្រូវបាន​គេ​សង្ស័យថា ប្រហែលជា​លោកស្នងការ​ង​រូបនេះ បានទទួល​លាភស្ការៈ យ៉ាង​គ្រប់ទឹក​ហើយ​បានជា ដាច់ចិត្ត​ចេញមុខ​ប្រកាស​ចាប់​អ្នក​សារពត៌មាន ណា​ហ៊ាន​ថត​រថយន្ត​របស់​ក្រុមហ៊ុន​ដឹកឈើ​លើស​ប៉េសេ ពាក់ព័ន្ន​ទៅ នឹង​បញ្ហា​ចោទប្រកាន់​នេះ លោក អុំ អមរា បាន​បំភ្លឺ​តាម​ទូរស័ព្ទ​ថា លោក​មិនបាន​ហាមឃាត់​និង​មិនមាន​សិទ្ធិ​ហាមឃាត់​វិជ្ជាជីវៈ​អ្នក​សារពត៌មាន នោះទេ គឺ​អោយ​គាត់​ថត​ទៅ​ចុះផ្សាយ​ទៅ ហើយ​មានតែ​ហៅ​ឲ្យ​គាត់​ទៅ​ថត​ទៀតផង ប៉ុន្តែ​លោក​ហាម​មិន​ឲ្យ​មានការ ដើរ​កាក់​រថយន្ត​ដឹកទំនិញ ដឹកស្រូវ ដឹកឈើ​ផ្តេសផ្តាស់​តែបើ​ព្រះរាជអាជ្ញា​បញ្ជា​មក​គឺ​ត្រូវតែ​ចុះ​ធ្វើ​ហើយ គឺត្រូវធ្វើ​អ្វី​អោយ​ស្រប​ច្បាប់ កុំ​ឲ្យ​យក​ឡាន​១០ ទៅ ២០ ទៅ​កាក់​តាមផ្លូវ​អានា​ធ​ប​តេ​យ្យ តែបើ​គាត់​ថត​យក​ពត៌មាន មាន​ស្អី តែ​កាក់​ឡាន​ទារ​ជំរិទ​លុយ​គេ ៧០០ ទៅ​១០០០​ដុល្លា ហើយ​ត្រូវបាន​គេ​ដាក់​ពាក្យបណ្តឹង ហើយដោយ​សំណុំរឿង​បាន​បញ្ជូនទៅ​ព្រហ្ម​ទ​ណ្ទ​ហើយ ។​a4
​ជាក់​ស្តែ​រថយន្ត​របស់​ក្រុមហ៊ុន​ធី​ធី​ធី ភី ដឹកឈើ​តាម​ប្រភេទ​រថយន្ត​យី​ឌុប​ ជាច្រើនគ្រឿង  ដែល​ត្រូវបាន​គេ​ស្គាល់ ហេង ជា​មេការ បាន​របស់​ក្រ​ហ៊ុន និង​ជា​ឈ្មួញ​ដ៏​ឆ្នើម​ក្នុងការ​ដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ ហើយ​បាន​អែបអាង​យក ឈ្មោះ ក្រុមហ៊ុនមក​រកស៊ី​ដឹកជញ្ជូន​ឈើ ដែល​មិន​ខុសពី​ត្រីងៀត​ឆ្លៀត​ពង​នោះទេ កន្លងមក​សុំច្បាប់​ដឹកឈើ​តែ ១៥​ម៉ែត្រគូប តែ​លោក​ដឹកឈើ​លើស​ដល់​ទៅ ៤០ ម៉ែត្រគូប ដោយ​លោក ឯក​មន្នី និង​លោក ទារ គឹម​សុទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ សៀមរាប ពុំមាន​ការ​អើពើ​ធ្វើ​មិនដឹង ធ្វើ​មិនលឺ មិន​ខ្ចី​ក្បាល​វិលមុខ នឹង​ការបង្ក្រាប​នោះទេ ថែមទាំង​បណ្តែតបណ្តោយ​ឲ្យ​លោក​ហេង ដឹកជញ្ជូន​ដោយ​សេរី ។​ដោយ ខេមរាa3 a2 a1