​ស្រវឹងស្រា​បើករថយន្ដ​កាមរី​ឆ្លាម​បុក​របាំង​ថ្មរ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​២​កង់​

0

​របាំង​ថ្មរ​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​២​កង់ ត្រូវបាន​រង​ការខូចខាត ដោយសារតែ​បុរស់​ម្នាក់ បើ​រថយន្ដ​កាមរី​ឆ្លាម​១​គ្រឿង ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោក បើក​បុក​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ នៅ​ជិត​និង​ស្ពាន​អាកាស ៧​មករា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​តាម​ប្រភពព័ត៌មាន​ពីសា​ក្សី នៅ​ជិត​កន្លែងកើតហេតុ បានអោយដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​មាន​រថយន្ដ​១​គ្រឿង ម៉ាក​កាមរី​ឆ្លាម ពណ៍​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2V-1536 បើកបរ​ដោយ​បុរស់​ម្នាក់ ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី ទិសដៅ​ពី​លិចទៅ​កើត ហើយ​ពេលមកដល់​ក្រោម​ស្ពាន​៧ មករា បាន​បត់​ស្ដាំ​ឡើង​ផ្លូវ​លេខ​២៧១ តែ​ដោយសារតែ​ស្រវឹង​ខ្លាំងពេក ទាញ​ចង្កូត​មិនទាន់ ទើប​បុក​របាំង​ថ្មរ​ពេញទំហឹង បណ្ដាលអោយ​របាំង​ថ្មរ​រង​ការខូចខាត​ចំនួន​២​កង់ និង​រថយន្ដ​កល់​ជាប់​របាំង​ថ្មរ ទៅមុខ​លែងរួច ។​4
​ប្រភព​ដដែល​បាន​បន្តថា ក្រោយ​កើតហេតុ ម្ចាស់​រថយន្ដ​បាន​បើកទ្វារ​រថយន្ដ ចុះ​រត់​គេចខ្លួនបាត់ ។ ក្រោយមក កំលាំង​សម្ថ​ត​កិច្ច​មូលដ្ឋាន បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​សហការ​ជាមួយ​កំលាំង​ជំនាញ​ផ្នែក​ចរាចរណ៍ ចុះ​ធ្វើការ​វាស់វែង និង​ស្ទួ​ច​យក​រថយន្ដ​ដែល​បង្ករ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​បន្ត ៕3 2 1