លោក អ៊ុង អឿន ដឹកនាំ​កំលាំង​នគរបាល​យក​ឡានទឹក​៣​គ្រឿង​ដឹក​ទឹក​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​មង្គលបុរី​ដែល​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​យ៉ាងខ្លាំង

0

​ខេត្តបន្ទាយមានជ័យ​៖ ​ដោយ​មើលឃើញ​អំពី​ទុក្ខ លំបាក​របស់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ម​ង្គ​ល​បូរី​ដែល​កំពុង​ត្រូវការ​ទឹក​យកមកប្រើ​ប្រាស់​ជា​ចាំបាច់​នោះ​លោក​អ៊ុង​អឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​និង​ប្រធាន​គណបក្ស​ខេត្ត​នេះ​បាន​ដឹកនាំ​កម្លាំង​នគរបាល​និង​មន្ត្រីimage (1)​អាជ្ញាធរ​ជាច្រើន​នាក់​យក​ឡានទឹក​៣​គ្រឿង​ដឹក​ទឹក​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​៤​ភូមិ របស់​ឃុំ ឫស្សី​ក្រោក ស្រុក​មង្គលបុរី ដែលមាន​ចំនួន​២៧៥​គ្រួសារ នៅ​ព្រឹក​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៥​នេះ​។​លោក​អ៊ុង​អឿន​បាន​មានប្រសាសន៍ថា​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់​ខែម តាំងពីព្រឹក​រហូតមក​ដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ​បាន​ដឹកនាំ​កម្លាំង​យក​ឡាន​៣​គ្រឿង​ដឹក​ទឹក​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ដែល​ប្រជាពលរដ្ឋ​នៅ​៤​ភូមិ​នេះ​កំពុងមាន​ការខ្វះខាត​ទឹក​យ៉ាងខ្លាំង​លើ​ការប្រើប្រាស់​ប្រចាំថ្ងៃ​។​លោក​អ៊ុង​អឿន​បានimage​បន្តទៀតថា ទឹក​រាប់ម៉ឺន​លីត្រ ត្រូវបាន​ដឹកយក​ទៅ​ចែកជូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ម​ង្គ​ល​បូរី​នោះ​ដាក់​តាម​ពាង​តាម​ធុង​ហើយនឹង​បន្តទៅ​ថ្ងៃស្អែក​ទៀត​ដែល​ការចំណាយ​លើ​ប្រេងម៉ាស៊ូត​នោះ​គឺ​លោក​អ៊ុង​អឿន​ជា​អ្នក​ឧបត្ថម្ភ​ទាំងអស់​។​លោក​អាត់​ខែម​បាន​និយាយថា​នេះ​ជា​ប្រតិបត្តិ​ការជួយ​ដឹក​ទឹក​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ​លើក​ទី​៣​ហើយ​ដែល​លើកទីមួយ​នៅ​ឃុំ​ឫស្សី​ក្រោក​នេះ លើក​ទី​២ នៅ​ស្រុក​ម៉ាឡៃ និង​លើក​ទី​៣ នៅ​ឃុំ​ដដែល​នេះ​។​ប្រជាពលរដ្ឋ​បាន​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ដល់ ក្រុមការងារ ដែល​ដឹកនាំ​ដោយ លោក អ៊ុង អឿន ចំពោះ ការជួយ​អន្តរាគមន៍​ភ្លាមៗ ដល់​ពួកគាត់ លើ​ការខ្វះខាត​ទឹក​នេះ​៕​image (2)