​ស្ត្រី​ក្រីក្រ​មាន​ជំងឺ​ប្រចាំកាយ​សំរាក​នៅ​មន្ទីរពេទ្យ​ខេត្ត​បានទទួល​អំណោយ​របស់​ ​សមាគម​សប្បុរសជន​បរិច្ចាគ​ឈាម​កម្ពុជា

0

កំពង់ឆ្នាំង​៖ សមាគម​សប្បុរសជន​បរិច្ចាគ​ឈាម​កម្ពុជា​ដឹកនាំ​ដោយ លោក ផាត់ សារឿន នាយក​ប្រតិបត្តិ​ដើម្បី​ធ្វើការ​ផ្តល់​ឈាម​រួម​និង​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ជនកម្ពុជា​គ្រប់រូប​ដោយ​មិន​ប្រកាន់ពូជសាសន៍​និង​និន្នាការ​នយោបាយ​មាន​ទីតាំង​ធំ​នៅ​រាជធានី​ភ្នំពេញ​និង​មាន​សាខា​ខេត្ត​មួយចំនួន​តាម​ខេត្ត​ទូទាំងប្រទេស​កម្ពុជា នៅ​រសៀល​ថៃ្ង​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៥ លោក ផាត់ សារឿន​និង​លោក យិន វណ្ណៈ និង​សហការី​ក្នុង​សមាគម ព្រមទាំង​សប្បុរសជន​បានផ្តល់​អំណោយ​ជូន​ស្ត្រី​ក្រីក្រ​ឈ្មោះ ជូ ឡេ​ន អាយុ​៤០​ឆ្នាំ មាន​ជំងឺ​ប្រចាំកាយ​រស់នៅក្នុង​ភូមិ​ធម្មយុត្តិ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​បច្ចុប្បន្នកំពុង​សំរាក​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង តាមរយៈ លោក ម៉ម ឈឿ​ម​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង ដោយមាន​ការចូលរួម​ពី​លោក ទុំ សម្បត្តិ អនុប្រធាន​មន្ទីរពេទ្យ​និង​ក្រុម​ស្ម័គ្រចិត្ត​ផ្តល់​ឈាម​របស់​ក្រុមហ៊ុន​ទឹកដោះគោ​AD​ផងដែរ​។​លោក ឈាង វណ្ណៈ ប្រធាន​រដ្ឋបាល​មន្ទីរ​ព័ត៌មាន​ខេត្ត​បានអោយដឹងថា​៖ អំណោយ​របស់លោក ផាត់ សារឿន លោក យិន វណ្ណៈ និង​សហការី​ព្រមទាំង​សប្បុរសជន ជូន​ស្ត្រី​ក្រីក្រ ឈ្មោះ ជូ​ឡេ​ន រួមមាន​៖​អង្ករ​៥០​គីឡូក្រាម​,​មី​១​កេះ​,​មី​ចេង​១​ថង់​ទឹកដោះគោឆៅ​១​យួរ​,​ទឹកត្រី​១​យួរ​,​ទឹកស៊ីអ៊ីវ​១​យួរ​,​ស្ករស​១​គីឡូក្រាម​និង​ថវិកា​១០​ម៉ឺន​រៀល​។​ក្រុម​ស្ម័គ្រចិត្ត​ផ្តល់​ឈាម​របស់​ក្រុមហ៊ុន​ទឹកដោះគោ​AD​ក៏​ផ្តល់​ថវិកា​៨​ម៉ឺន​រៀល និង​ទឹកដោះគោ​AD​មួយ​ផងដែរ​។​លោក ម៉ម ឈឿ​ម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​៖​កន្លងមក​លោក​ផាត់ សារឿន នាយក​ប្រតិបត្តិ​សមាគម​សប្បុរសជន​បរិច្ចាក​ឈាម​កម្ពុជា និង​លោក យិន វណ្ណៈ ព្រម​ទាំង​សហការី​បាន​នាំយក​អំណោយ​សប្បុរសជន​មក​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​ជន​ចាស់ជរា​គ្មាន​ទីពឹង​និង​កុមារ​ពិការ​នៅ​ខេត្តកំពង់ឆ្នាំង និង​គ្រួសារ​ជាច្រើន​ទៀត​នៅ​ទូទាំងប្រទេស ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​កាកបាទក្រហមកម្ពុជា ក្នុង​ការជួយ​សំរាល​ការលំបាក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​គ្រប់រូប​។ លោក ម៉ម ឈឿ​ម បាន​ធ្វ​ការ​ផ្តាំផ្ញើ ដល់​ស្ត្រី ជូ ឡេ​ន ថា​៖​នៅក្នុងពេល​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ត្រូវធ្វើ​យ៉ាងណា​អនុវត្ត​អោយបាន​តាម​វេជ្ជបញ្ជា​របស់លោក​គ្រូពេទ្យ ត្រូវ​ចេះ​ថែទាំ​សុខភាព​អោយ​បានល្អ​ក្នុងពេល​សំរាក​ព្យាបាល ដោយ​រស់នៅ​ស្អាត​ហូប​ស្អាត មាន​អនាម័យ​ល្អ​ទើប​យើ ង​ឆាប់​ជាសះស្បើយ និង​ឆាប់​បាន​11328946_1596186147320087_126465639_n(1)ចេញទៅ​រកស៊ី​ចិញ្ចឹម​កូន អោយបាន​រៀនសូត្រ​បន្តទៅទៀត​។​​លោក ទុំ សម្បត្តិ អនុប្រធាន​មន្ទីរពេទ្យ​ខេត្ត និង​ស្ត្រី​ក្រីក្រ ជូ ឡេ​ន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក ម៉ម ឈឿ​ម លោក ផាត់​សារឿន លោក យិន​វណ្ណៈ និង​សហការី​ព្រមទាំង​សប្បុរសជន​ទាំងអស់​ដែល​បានផ្តល់​អំណោយ​មនុស្សធម៌ ជួយ​ដោះស្រាយ​ការខ្វះខាត ខណៈ​គាត់​កំពុងតែ​ជួប​លំបាក​ពេលនេះ ស្ត្រី ជូ​ឡ​ន សូម​ជូនពរ​អោយ​លោក ម៉ម ឈឿ​ម លោក​ផាត់​ស​រឿន​និង​លោក យិន វណ្ណៈ និង​សហការី ព្រមទាំង​សប្បុរសជន​ទាំងអស់ សូម​ជួបប្រទះ​តែ​នឹង​សេចក្តីសុខ​គ្រប់ប្រការ និង​ទទួលបាន​ជ័យ​ជំ​នៈ​គ្រប់​តួនាទី​ភារកិច្ច​រហូត​តទៅ​៕ប៊ុន វាសនា