កិច្ចប្រជុំ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​លើក​ទី​១៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ស្តីពី​ឧក្រិដ្ឋកម្ម​ឆ្លងដែន ! + ព្រះរាជាណាចក្រ​ថៃ ស្នើសុំ​ឲ្យ​កិច្ចប្រជុំ​នេះ ដាក់​ប​ញ្ជូ​ល​បទល្មើស​ជួញដូរ​សត្វព្រៃ និង​ឈើប្រណិត ទៅជា​ប្រភេទ​មួយទៀត នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ក្នុង​ក្រប​ខ័​ណ​អាស៊ាន !

0
????????????????????????????????????

+
ខេត្តសៀមរាប នា​ល្ងាច​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៥ បន្ទាប់ពី​ការផ្ទេរ​តំណែង​ប្រធាន​កិច្ចប្រជុំ ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី​១៤ ដែល​ហៅ​កាត់​ថា ស៊ូ​ម ធី ស៊ី ( SOMTC ) ជូន​ដល់​ប្រធាន ស៊ូ​ម ធី ស៊ី ( SOMTC ) លើក​ទី​១៥ និង​កិច្ចប្រជុំ​ដែល​ពាក់ព័ន្ធ តំណាង​នានា​របស់​ប្រទេស​អាស៊ាន និង លេខាធិការដ្ឋាន​អាស៊ាន បានធ្វើការ​ពិភាគ្សា​យ៉ាង​ល្អិតល្អន់ ស្តីពី​ឧក្រិដ្ឋកម្ម​ឆ្លងដែន ។
ក្នុងឱកាស​នៃ​ការបើក​កិច្ចប្រជុំ​នេះ គេ​សង្កេតឃើញ​មាន​វត្តមាន ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃ​ប្រទេស​ដែល​ពាក់ព័ន្ធ ប្រតិភូ​មកពី​បណ្តា​ប្រទេស​ទាំង​១០ ជា​សមាជិក​អាស៊ាន និង​ប្រទេស​ជា​ដៃគូ​ចំនួន​១០ ព្រមជាមួយ​អង្គការ​អន្តរជាតិ​ចំនួន​៣​ទៀត រួមមាន UNODC -INTERPOL និង AAPTIP ។
នាយ​ឧ​ត្ត​ម​សេនីយ៍ តេង សាវង្ស រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​តំណាង​របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​ក្នុងនាម​ជា​ម្ចាស់ផ្ទះ បាន​ថ្លែងថា ៖ ការចូលរួម​របស់​តំណាង​ប្រទេស​ទាំង​២០ និង​អង្គការ​អន្តរជាតិ នាពេលនេះ គឺជា​ការបង្ហាញ​ឲ្យ​ឃើញ​នូវ​ការយកចិត្តទុកដាក់ ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ភេ​វរ​កម្ម ការជួញដូរ​មនុស្ស ការរត់ពន្ធ​គ្រឿងញៀន ការរត់ពន្ធ​អាវុធ ការសំអាត​ប្រាក់ បទល្មើស​សេដ្ឋកិច្ច អំពើ​ប្លន់​តាម​លំហរ​សមុទ្រ និង​បទល្មើស​បច្ចេកវិទ្យា ។
នាយ​ឧ​ត្ត​ម​សេនីយ៍ តេង សាវង្ស បាន​បញ្ជាក់ថា ៖ បទល្មើស​ទាំងអស់​ខាងលើនេះ វា​ជា​បទល្មើស ដ៏​គ្រោះថ្នាក់​បំផុត ហើយ​ការជួប​ជុំគ្នា​នៅពេលនេះ គឺ​សំដៅ​ស្វែងរក​វិធានការ ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​នៃ​បទល្មើស​ទាំងអស់នេះ ។ លោក​បាន​បន្តថា ៖ បញ្ហា​សន្តិសុខ សេដ្ឋកិច្ច សុខុមាលភាព និង​សេចក្តីសុខ​របស់​ប្រជាជន ពិតជា​ទទួលរង​នូវ​ហា​នី​ភ័យ និង​ការបំផ្លិចបំផ្លាញ ប្រសិនបើ​មិនមាន​ការដាក់ចេញ នូវ​វិធានការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​ទាំងនេះ ឲ្យ​បាន​សមស្រប​ទេនោះ ។

????????????????????????????????????
????????????????????????????????????

នៅក្នុង​សន្ទរកថា​បើក​កិច្ចប្រជុំ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ តេង សាវង្ស ក្នុងនាម​ក្រសួងមហាផ្ទៃ​កម្ពុជា មានប្រសាសន៍ថា ៖ ក្នុង​ស្មារតី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឆ្លង​ដែន​របស់​អាស៊ាន និង​ប្រទេស​ជា​ដៃគូ​ទាំងអស់ សូម​ឲ្យ​កិច្ចប្រជុំ​លើក​ទី​១៥ ស្តីពី​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នាពេលនេះ ពិនិត្យ និង​សម្រេច លើ​សំណើរ​របស់​ព្រះរាជាណាចក្រ​ថៃ ដែល​ស្នើ​ឲ្យ​ដាក់បញ្ចូល បទល្មើស​ជួញដូរ​សត្វព្រៃ និង​ឈើប្រណិត ទៅជា​ប្រភេទ​មួយទៀត នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ក្នុង​ក្រប​ខ័​ណ​អាស៊ាន ។​ដោយ​គឿន​វ៉េ​ត​

????????????????????????????????????
????????????????????????????????????