​និស្សិត​ឆ្នាំ​ទី​២​នៃ​សកល​វិទ្យាល័យ​មានជ័យ​ម្នាក់​ត្រូវ​នគ​បាល​ស្រុក​មង្គល​បូរី​ឃាត់ខ្លួន​ពី​ករណី​ជួញដូរ​គ្រឿងញៀន​

0

​ខេត្តបន្ទាយមានជ័យ​
​កម្លាំង​ប៉ុស្តិ៍​នគ​បាល​ឃុំ​ឫស្សី​ក្រោក​និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​មង្គល​បូរី​ក្រោម​ការដឹកនាំ​របស់លោក​វរសេនីយ៍ត្រី​ហោ​សំណាត់​បាន​ចុះ​ឃាត់ខ្លួន​និស្សិត​ឆ្នាំ​ទី​២​នៃ​សកល​វិទ្យាល័យ​មានជ័យ​ម្នាក់​ពីបទ​ជួញដូរ​ថ្នាំញៀន​ទៅកាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​ការចាប់ខ្លួន​ជនសង្ស័យ​នេះ​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្លូវកណ្តាល​ភូមិ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​
​លោក​ហោ​សំណាត់​អធិការរង​ទទួល​ផែន​យុត្តិធម៌​នៃ​នគរបាល​ស្រុក​មង្គល​បូរី​បាន​ប្រាប់​ឲ្យ​ដឹងថា​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់​ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​កម្លាំង​នគរបាល​
​គ្រប់​ស្រុក​ក្រុង​ខេត្តបន្ទាយមានជ័យ​ត្រូវ​ប្រឹងប្រែង​ទប់ស្កាត់​បទល្មើស​នៅក្នុង​មូលដ្ឋាន​ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាបលរដ្ឋ​ស្របតាម​គោល​ការ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​ទើប​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ចុះ​បង្ក្រាបបាន​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​បាន​ម្នាក់​រួមជាមួយ​និង​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៍​ស​ម៉ា​ទឹកកក​មួយ​កូន​ថង់​តូច​។​លោក​ហោ​សំណាត់​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ​មានឈ្មោះ សុខ ថាំង​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​ឬ​ស្សី​ក្រោក​ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ ជា​និ​សិ​ត្ស​សកល​វិទ្យាល័យ​មានជ័យ​ឆ្នាំ​ទី​២​នៃ​សកល​វិទ្យាល័យ​មានជ័យ​។ លោក​បន្ត​ឲ្យ​ដឹង​ទៀតថា​ក្នុង​ប្រតិ​ប​ត្រ​ការចុះ​បង្ក្រាប​នេះដែរ​សមត្ថកិច្ច​រឹបអូស​បាន​ទូរ​សព្ទ័​ដៃ​ម៉ាក​true​ពណ៍​ខ្មៅ​មួយគ្រឿង​កាបូបស្ពាយ​ខ្មៅ​មួយ​ម៉ូតូ​ហុងដា​ទ្រី​ម​C១២៥​ខ្មៅ​ពាក់​image (1)ស្លាក​លេខ​បន្ទាយមានជ័យ​១j.៨៧៩២​គ្រឿង​ផងដែរ​។​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​សារភាពថា​ខ្លួនគេ​បាន​ប្រើប្រាស់​ថ្នាំញៀន​១​ឆ្នាំ​មកហើយ​តែ​ទើប​បែកគំនិត​ជួញដូរ​ថ្នាំញៀន​កាលពីពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ​ហើយក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែម្តង​។​ទោះជា​យ៉ាងណា​ដោយយោង តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ខាងលើ​នៅ​រសៀល​ថ្ងៃទី​១០​មិថុនា​ឆ្នាំ​២០១៥​នេះ​សមត្ថកិច្ច​ក៏បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការ​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​។​image