អភិបាលខេត្តព្រះសីហនុចុះបញ្ជារដោយផ្ទាល់ឲ្យមន្រ្តីជំនាញមន្ទីរសាធារណៈខេត្តកាយសំរាមក្នុងអូរតំបន់ស្ពានអូរសំអាតក្នុងសង្កាត់លេខ៣

0

ខេត្តព្រះសីហនុ ៖  សំរាមដែលបានកក់ស្ទះនៅក្នុងអូរតំបន់ស្ពានអូរសំអាតខូបប្រាំងខូបវស្សារគ្មានអនាម័យបំពុលបរិស្ថាននិងបង្ករឲ្យមានភាពកកស្ទះចរន្តទឹកហូរជាប្រចាំជាពិសេសគឺរដូវមានភ្លៀងធ្លាក់ហើយកន្លងមកមិនត្រូវបានមន្រ្តីមន្ទីរអង្គភាពពាក់ពន្ធ័ណាមួយយកចិត្តទុកដាក់20150616_084410_resizedធ្វើការស្តារនោះ។នៅព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៥នេះលោក ឈិត សុខុន អភិបាលនែគណៈអភិបាលខេ្តព្រះសីហនុបានចុះមក ធ្វើការពនិត្យដោយផ្ទាល់និងបញ្ជារឲ្យមន្រ្តីជំនាញមន្ទីរសាធារណៈការណ៍និងដឹកជញ្ជូនខេត្តធ្វើការស្តារជាបន្ទាន់នៅសំរាមដែលបានកកស្ទះនៅក្នុងអូរតំបន់ខាងលើឲ្យអស់ដើម្បីជូយសំរូលដល់ចរន្តផ្លូវទឹកហូរក៍ដូចជាការពារបរិស្ថានឲ្យបានល្អប្រសើរឡើងវិញ។.នៅក្នុងឧកាសនោះលោកឈិតសុខុនអភិបាលខេត្តព្រះសីហនុក៍បានអំពាវនាវផងដែរទៅដល់ប្រជាពលរដ្ឋដែលមានទីលំនៅតាមបណ្តោយអូរនានាជាពិសេសគឺប្រជាពលរដ្ឋរស់នៅតំបន់នអូរសំអាតនេះតែម្តងសូមមេត្តាជួយសំអាតទីក្រុងទាំងអស់គ្នាតាមរយះកុំបោះសំរាមចោលផ្តេសផ្តាស់ទៅក្នុងអូររឺតាមទីសាធារណៈដែលជាកត្តានាំឲ្យបាត់ង់សោភ័ណ្ឌភាពក៏ជាបង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននិងសុខភាពប្រជាពលរដ្ឋទូទៅ។លោកអភិបាលខេត្តបានបន្តទៀតថាដើម្បីបរិស្ថានល្អទីក្រុងស្អាតគឺត្រូវផ្តើមចេញពីយើងទាំងអស់គ្នាមិនសំដៅបុគ្គលណាម្នាក់រឬអាជ្ញាធរដែនដីតែមួយមុខនោះទេដូចនេះប្រជាពលរដ្ឋដែលជាកោសិការសង្គមចាំបាច់ត្រូវតែមានការរួមគ្នាមានមនៈសិការទាំងអស់គ្នាយកសង្គមជាតិជាធំមិនត្រូវគិតតែប្រយោជន៍បុគ្គលមើលបំណាំគ្នានោះទេ។បើសង្គមជាតិមានបរិស្ថានល្អសង្គមគ្រួសារក៏មានសុខភាពដែរហេតុនេះអ្វីៗគឺផ្តើមចេញពីយើងគ្រប់រូប។ប្រសិនបើបងប្អូននៅតែបន្តបោះសំរាមចោលដូច20150616_084429_resizedពេលកន្លងមកនោះអនាគត់ទីក្រុងទេសចរណ៏ល្អផូផង់នេះជាទីកន្លែងដ៏គួរអោយចាប់អារម្មណ៏របស់ភ្ញៀវជាតិនិងអន្តរជាតិនិងត្រូវជួបហានិភ័យទថ្ងៃមុខជាក់ជាពុំខាននៅពេលនោះការខាតបង់មិនត្រឹមតែអាជ្ញាធរដែនរាជរដ្ឋាភិបាលប៉ុទេ សូម្បីតែបងប្អូនប្រជាពលក៍ប្រឈមទៅនឹងការខាតបង់ដែរទាំងសុខភាពនិងថវិការចនេះយើងត្រូវតែរូមគ្នាឈប់បោះសំរាមចោលផ្តេសផ្តាសតាមទីសាធារណះនានាតទៅទៀត។.គូរបញ្ជាក់ផងដែរថាប្រឡាយអូរតំបន់ស្ពានអូរសំអាតនេះគឺជាប្រឡាយអូរមេមួយដ៍សំខានសំរាប់រំដោះទឹកភ្លៀងចេញពីរទីក្រុងទៅកាន់សមុទ្រប៉ុន្តែរអ្វីដែលគូរឲ្យកត់សម្គាល់នោះគឺជារៀងរាល់ឆ្នាំលំនៅដ្ឋានប្រជាពលរដ្ឋរស់នៅតាមបណ្តោយអូរមួយចំនូននៅពេលរដូវវស្សារមានទឹកភ្លៀងធ្លាក់ម្តងៗតែងតែត្រូវទឹកជនលិចជាប្រចាំបង្ករឲ្យមានផលលំបាក់គ្រប់បែបយ៉ាងដោយសារតែអូរតំបន់នោះមួយចំនូនត្រូវបានគេឃុបឃិតគ្នា.ខ្លះចាក់ដីលុបអូរ.ខ្លះសាងសង់ផ្ទះលើអូរធ្វើឲ្យផ្ទៃអូររូមតូចចង្អៀតរូមនិងការបោះចោលសំរាមផ្តេផ្តាស់ជាហេតុធ្វើឲ្យចរន្តទឹកហូរមិនទាន់ហើយទឹកជនលិចម្តងៗរយៈពេលរាប់ម៉ោងឯណ្ណុះ។20150616_084349_resized