បុរសវ័យចំណាស់ម្នាក់កើតជម្ងឺសសៃប្រសាទចាក់ខ្លួនឯងស្លាប់នៅលើផ្ទះ

0

ខេត្តសៀមរាប៖បុរសវ័យចំណាស់ម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញដេកស្លាប់នៅលើផ្ទះរបស់ខ្លួនដោយមានស្នាមចាក់ចំនួនពីរកាំបិតតូចចំដើមទ្រូង ហើយករណីនេះសមត្ថកិច្ចសន្និដ្ឋានថាជាករណីធ្វើអត្តឃាតដោយខ្លួនឯង ព្រោះតាមចម្លើយរបស់គ្រួសារនិងសាច់ញាតិថាបុរសនោះមានជម្ងឺសសៃប្រសាទ ហើយធ្លាប់ប៉ងធ្វើអត្តឃាតជាច្រើនដងតែមិនបានសម្រេច។ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះដែរកើតឡើងនៅវេលាម៉ោង៩៖០០នាទីព្រឹកថ្ងៃទី១៩ខែមិថុនាស្ថិតក្នុងភូមិ ដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។នាយប៉ុស្តិ៍សង្កាត់ស្លក្រាម លោកអនុសេនីយឯក ញឹក សុផលបានឲ្ដឹងថាតាមចម្លើយរបស់គ្រួសារជនរងគ្រោះបានបំភ្លឺថាជនរងគ្រោះនេះធ្លាប់ធ្វើអត្តឃាតជាច្រើនដងតែFB_IMG_1434690736093
មិនបានសម្រេច។លោកបន្តថា សពនេះមានឈ្មោះប្រាក់ សុវណ្ណា ភេទ​ ប្រុស អាយុ៥១ឆ្នាំ មានមុខរបរជាអ្នកលក់ស្បែកជើងស្រុកកំណើតនៅ ម៉ោងឫស្សី ខេត្តបាត់ដំបង។លោកវរសេនីយទោ ផេង ពេជ្រ នាយការិយាល័យ បច្ចេកទេស នៃស្នងការដ្ឋានខេត្តបានឲ្យដឹ
ងថា ឆ្លងតាមការធ្វើកោសល្យវិច្ច័យឃើញថា សពនេះបានស្លាប់ដោយសារគាតធ្វើអត្តឃាតដោយខ្លួនឯង វាមិនមែនជាករណីឃាតកម្មនោះទេ។បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សពនេះទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕FB_IMG_1434691474300 FB_IMG_1434691455525