មន្ទីរសុខាភិបាលខេត្តប្រមានបិទឱសថស្ថានគ្មានច្បាប់អនុញ្ញាត

0

ស្ទឹងត្រែង ៖ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងប្រមាន លប់បំបាត់សេវាសុខាភិបាលអត់ច្បាប់នៅក្នុងខេត្តសារជាថ្មីបន្ទាប់ពីកើតមានករណីស្លាប់ប្រជាពលរដ្ឋនិងទទួលការការរិះគន់ថាៈ សេវាឯកជនមួយចំនួនខ្វះការទទួលខុសត្រូវ ចំពោះមុខជំនាញរបស់ខ្លួនធ្វើឲ្យប្រជាពលរដ្ឋមកIMG_20150530_182335ទទួលសេវាព្យាបាលជួបគ្រោះថ្នាក់។បន្ទាប់ពីមានអ្នកជំងឺរងគ្រោះនៅគ្លីនិចឯកជនសេកុងស្ទឹងត្រែងកាលពីដើមខែកន្លងមកថ្មីៗនេះនៅព្រឹកថ្ងៃទី២៣មិថុនានេះលោកអ៊ុងសូវៀតប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា៖ម្ចាស់គ្លីនិចឬឧសថដ្ឋានណាមួយបង្កគ្រោះថ្នាក់ស្ថិតក្នុងស្ថានភាពណាក៏ដោយត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានពីព្រោះមន្ទីរសុខាភិបាលបានផ្សព្វផ្សាយច្បាប់គ្រប់គ្រងឱសថនិងបានណែនាំដល់អ្នកប្រកបរបរអាជីវកម្មសេវាសុខាភិបាលនេះជាច្រើនលើកច្រើនសាររួចមកហើយឲ្យប្រតិបត្តិតាមការណែនាំរបស់ក្រសួងក៏ដូចជាមន្ទីរសុខាភិបាលដើម្បីលើកស្ទួយសេវាព្យាបាលឲ្យមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ។លោកប្រធានមន្ទីរបានប្រមានថា៖បើរកឃើញថាសេវាសុខាភិបាលឯកជនណាមួយគ្មានច្បាប់អនុញាតនិងរឹងរុះមិនអនុវត្តតាមការណែនាំរបស់ក្រសួងមន្ទីរសុខាភិបាលនឹងត្រូវបិទបញ្ឈប់ឲ្យធ្វើអាជីវកម្មសុំធ្វើម៉េចបងប្អូនទាំងអស់នៅក្នុងខេត្តស្ទឹងត្រែងទាំងមូលដែលប្រកបអាជីវកម្មសេវាសុខាភិបាលឯកជននេះសូមឲ្យរួសរាន់មកធ្វើច្បាប់ទំលាប់បើមិនទាន់ធ្វើទេសុំកុំបើកសុំបិទតែម្តងសុំបិទជាស្ថាពរបើពុំមានលក្ខខណ្ឌណាមួយដែលអាចឲ្យអនុញ្ញាត បានគឺសុំបិទតែម្តងបើសេវាឯកជន ណាអត់បិទគឺ គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ខេត្ត និងមានវិធានការចុះ ធ្វើការឃាតខ្លួននឹងរឹមអូសយកសម្ភារៈដែលមាននៅក្នុងកន្លែងដែលផ្តល់សេវានេះ។ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងបាននាំគ្នាសំដែងការសារទរចំពោះវិធានការនេះតែសូមឲ្យគណៈកម្មការខេត្តគ្រប់គ្រងសេវាកម្មសុខាភិបាលឯកជន អនុវត្តនិតិវិធីរបស់ខ្លួនឲ្យបាន ម៉ឹងម៉ាត់បំផុតពីព្រោះ គ្រប់សេវាពិគ្រោះជំងឺឱសថស្ថាន ឱសថស្ថានរងមួយចំនួននៅក្នុងខេត្ត កំពុងអនុវត្តសេវានេះ ដោយគ្មានការទទួលខុសត្រូវ ។ប្រជាពលរដ្ឋនាំគ្នាលើកឡើងទៀតថា៖កន្លងមកធ្លាប់មានអ្នកជំងឺទទួលរងគ្រោះ ដោយសាសេវាខាងក្រៅនេះ ជាច្រើនករណីរួចមកហើយ ជាក់ស្តែងថ្មីៗនេះ ស្ត្រីជន រងគ្រោះមានឈ្មោះ សៅ ផល្លីអាយុ ៣០ឆ្នាំ សញ្ជាតខ្មែរ មានទីលំនៅ នៅភ្នំខៀវ ឃុំអូគ្រៀង ស្រុកសំបូរខេត្តក្រចេះ បានមកចូលគ្លីនិកសេកុងស្ទឹងត្រែង ធ្វើការរំលូតកូន ដោយវិធីបូមចំនួន ៤លើកបានទទួលរងគ្រោះធ្ងន់ហើយបានបញ្ជូនទៅឲ្យមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ភ្នំពេញជួយសង្គ្រោះ ដោយវះកាត់ហើយមួយអាទិត្យក្រោយមកអ្នកជំងឺក៏បានស្លាបសូមបញ្ជាក់ថាខេត្តស្ទឹងត្រែងមានសេវាឯកជនពិគ្រោះជំងឺគ្រប់ប្រភេទ ឱសថស្ថាន និងឱសថស្ថានរង ចំនួន៩៣កន្លែង ហើយមន្ទីរសុខាភិបាល នឹងចាត់វិធានការទៅតាមច្បាប់បើរកឃើញថា គ្លីនិកឬឱសថស្ថានណាមួយគ្មានច្បាប់នោះ ៕5.06.24_13.13