​ទុស្សេ​ខ្សែរ​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ផ្អើល​ដល់​សមត្ថកិច្ច​និង​រថយន្ត​ពន្លត់អគ្គីភ័យ​ជួយ​អន្តរា​គម​ន៏​

0

​ភ្នំពេញ​៖ អគ្គីភ័យ​បាន​ឆាប់ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង​បណ្ដាល​ឲ្យ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែ​យក​បំពង់​ពន្លត់អគ្គីភ័យ​មកជួយ​ធ្វើ​បាញ់​ពន្លត់​និង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១១​និង​២០ នាទី​យប់​ថ្ងៃទី​២០​ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះ​លេខ​៤៤ ផ្លូវ​លេខ​០៧​កែង​៣២ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​ ​

តាម​សាក្សី​ឈ្មោះ​យ៉ុម រិទ្ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ឆ្លង់កាត់​កន្លែងកើតហេតុ​ភ្លាមនោះ​ក៍​បានឃើញ​ផ្សែងហុយ​ចេញពី​ក្នុង​ផ្ទះបាយ​ខាងក្រោយ​រួច​គេ​ស្រែក​ឆោឡោឡើង​ធ្វើ​ឲ្យ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក​ន្លែ​យក​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​អស់​ជាច្រើន​បំពង់​និង​ហៅរ​ថយ​ន​ពន្លត់អគ្គីភ័យ​មកជួយ​អន្តរាគមន៍​ភ្លាមៗ​ផងដែរ​។​ ​ ​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុងការ​ពន្លត់អគ្គីភ័យ​ខាងលើនេះ​រថយន្ត​ពន្លត់អគ្គីភ័យ​បានមក​ជួយ​អន្តរាគមន៍​ចំនួន​៤​គ្រឿង​និង​ប្រើប្រាស់​អស់ ចំនួន​១​គ្រឿង​អគ្គីភ័យ​ក៍បាន​រលត់ទៅវិញ​ផងដែរ​ក្នុង​រយៈពេល​២០​នាទី ។​ ​ ​ម្ចាស់ផ្ទះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ពៅ វុទ្ធី អាយុ​៥៧​ឆ្នាំ មុន​របរ​លក់​ឥ​វ៉ាន់​នៅផ្ទះ ។​ ​ ​សមត្ថកិច្ច​បានបញ្ជាក់​ថា មូលហេតុ​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើនេះ​បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង​នៅ​ខាងក្រោម​ជណ្តើ​ទើប​បង្ក​ឲ្យ​មាន​អគ្គីភ័យ​បែបនេះ​៕​03 02 (1)