​​ទំនាស់​ដី​ផ្លូវ​រ៉ាំរ៉ៃ​បាន​ដោះស្រាយ​បញ្ចប់​ដោយ​នយោបាយ​ឈ្នះ​ឈ្នះ​ប្រជា​ពល​ ​រដ្ឋ​៥​គ្រួសារ​ជាមួយ​លោក​ចាន់​សារិន​នៅក្នុង​ភូមិ​ទី​២​សង្កាត់​ខ្សា​ម​បាន​ស្រុះស្រួល​គ្នា​

0

​កំពង់ឆ្នាំង​៖​យោងតាម​ចំណារ​ឯកភាព​របស់​ឯក​ឧ​ត្ត​ម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​ចុះ​ថៃ្ង​ទី​១២​ខែមិថុនា​ឆ្នាំ​២០១៥ នៅ​រសៀល​ថៃ្ង​ទី​២៦​ខែមិថុនា​ឆ្នាំ​២០១៥​ក្រុមចំរុះ​ថ្នាក​ខេត្ត​ដឹកនាំ​ដោយ​លោក សោម សុជាតា ប្រធាន​មន្ទីរ​អធិការកិច្ច​ខេត្តកំពង់ឆ្នាំង​ចូល រួម​ដោ​យម​ន្រី្ត​មន្ទីរ​ព័ត៌មាន​,​មន្ទីរ​សុរិយោដី​,​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​,​សង្កាត់​ខ្សា​ម​,​មេភូមិ​ទី​២​និង​ប្រជាពលរដ្ឋ​ភាគី​ទាំង​២​ដែលមាន​ទំនាស់ បានធ្វើការ​សំរបសំរួល​ដោះស្រាយ​បញ្ចប់រឿង​ទំនាស់​ផ្លូវចេញចូល​រ៉ាំរ៉ៃ​នៅក្នុង​ភូមិ​ទី​២​សង្កាត់​ខ្សា​ម ដោយ​នយោបាយ​ឈ្នះ​ឈ្នះ ។​
​ ​ក្នុង​កិច្ច​ជំនួប​ពិភាក្សា​ភាគី​ទាំង​២​បាន​ព្រមព្រៀង​តាម​ការ​សម​ក្រប​សម្រួល​ដោះ​ស្រា យ ដោយ​អនុវត្តតាម​ខ្លឹមសារ​ដូចតទៅ​៖​ច្រក​ផ្លូវ​ខាងមុខ​ជាប់​ផ្លូវជាតិ​លេខ​៥​មាន​ទទឹង​៣​ម៉ែ ត្រ​ដដែល​។​នៅ​ចំណុច​ក​.​ដប​រក្សា​ទទឹងផ្លូវ​ប្រវែង​១,៧​ម៉ែត្រ ពី​ជញ្ជាំង​ផ្ទះ​លោក ចាន់​សារិន ដល់​របង​ផ្ទះ​ម្ខាង​ទៀត​។​នៅ​ចំណុច​សាងសង់​ជណ្តើរ​ទុក​ដី​អោយ​លោក ចាន់ សារិន​ប្រវែង​៩​តឹក​ពី​ជញ្ជាំង​ផ្ទះ​របស់លោក និង​រក្សាទុក​ទទឹងផ្លូវ​ប្រវែង​២,៤០​ម៉ែត្រ​។​ចង្កេះ​ផ្ទះ​ទុក​ដី​អោយ​លោក ចាន់ S2960065សារិន ប្រវែង​៦​តឹក​ចេញពី​ជញ្ជាំង​ផ្ទះ​របស់លោក​វែង​២,៦​ម៉ែត្រ​។​នៅ​ចំហៀង​ខាងក្រោយ​ផ្ទះ​ទុក​គ​ន្លាត​ប្រវែង​២​តឹក​ចេញពី​ជញ្ជាំង​ផ្ទះ​របស់លោក ចាន់ សារិន និង​រក្សាទុក​ទ​ទឺង​ផ្លូវ​២,៦​ម៉ែត្រ​។​ចាប់ពី​ថៃ្ង​ទី​២៦​ខែមិថុនា​នេះ​ទៅក្រោយ​ពី​បាន​ដោះស្រាយ​ចប់ ភាគី​ទាំង​២​បាន​សន្យា​ឈប់​ប្រើពាក្យ​ជេរប្រមាថ​គ្នា​ទៅវិញទៅមក​ដែល​បង្កអោយមាន​ហឹ​ង្សា​របួសស្នាម រក្សា​ភាពថ្លៃថ្នូរ និង​មិន​ធ្វើ​ទង្វើ​អ្វី​ខុសច្បាប់​អោយ​សង្គម​ស្អប់​ខ្ពឹ​ម​ឡើយ​។​បើ​ភាគី​និង​បុគ្គ​ណា​មិន​គោរព​តាម​កិច្ចសន្យា​នេះ​ភាគី​ទាំង​២​បាន​សន្យា​គ្នា​សូម​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​បន្ទាប់មក​ភាគី​ទាំង​២​បាន​ផ្តិតមេដៃ​ទទួលខុសត្រូវ​រៀងៗ​ខ្លួន​ដោយមាន​សមាជិក​ក្រុមចំរុះ​ទាំ​ហ​អស់​ធ្វើជា​សាក្សី​ផងដែរ​។​គួរ​បញ្ជាក់ថា រឿង​ទំនាស់​ផ្លូវចេញចូល​ខាង​ល​នេះ បានកើត​មាន​ជា​យូរ​ឆ្នាំ​មកហើយ​ដោះស្រាយ​មិន​ចេញ ដោយ​ភាគី​ទាំង​២​មិន​យល់យោគ​គ្នា ក្រោយមក​អាជ្ញាធរខេត្ត​បាន​បង្កើត​ក្រុមការងារ​ចំរុះ​ចុះ​សិក្សា​ស្រាវជ្រាវ និង​សម្របសម្រួល ដោះស្រាយ​តាម​គន្លង ន​​យោ​បាយ​ឈ្នះ ឈ្នះ របស់​សម្តេច ហ៊ុនសែន ទើប​ទទួលយក​បានបញ្ចប់​រឿង​។​S2960078
​លោក សោម សុជាតា ប្រធាន​ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​ភាគី​ទាំង​២​ដែល​បាន​ចូលរួម​ដោះស្រាយ​ជាមួយគ្នា​បញ្ចប់រឿង​ដោយ​សន្តិវិធី​និង​ទទួលយកបាន​ទាំងអស់គ្នា​។​លោក​ក៏បាន​សន្យាថា​៖​លោក និង​ជួយ​សំរបសំរួល​សណ្តាប់ធ្នាប់​តាមផ្លូវ​នេះ​អោយបាន​ល្អ ពិសេស​កន្លែង​លូទឹក​និង​បង្គន់​អនាម័យ​ត្រូវ​អោយមាន​គំរប​ក្រាស់​ជៀសវាង​ការធ្វើ​ចរាចរណ៍​ចេញចូល​របស់​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ប្រឈម​នៅ​ថៃ្ង​ក្រោយ​តទៅទៀត​៕S2960077