ចាប់គ្រឿងចក្រមួយគ្រឿងកាយដីភ្នំអង្គជ័យខុសច្បាប់

0

កំពត៖ មន្ទីររ៉ែ និងថាមពល បានចុះចាប់គ្រឿងចក្រមួយគ្រឿងដែលកំពុងធ្វើសកម្មកាយយកអាចម៍នៅភ្នំអង្គជ័យ ស្ថិតនៅភូមិអង្គជ័យទី១ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃត្រង់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ ។លោក មិន នួនរិទ្ធី អនុប្រធានមន្ទីររ៉ែ និងIMG-20150702-WA0041ថាមពល ខេត្តកំពត បានឲ្យដឹងថាៈ ក្រោមការបញ្ជាពីលោកប្រធានមន្ទីរ លោកបានដឹកនាំមន្ត្រីជំនាញ ដោយសហការជាមួយអាជ្ញាធរ ស្រុកកំពង់ត្រាចុះទៅ កន្លែងកាយដីភ្នំខាងលើ ដោយឃាត់បាន អេស្កាវទ័រ ( អិច ) ០១គ្រឿងកំពុងតែធ្វើសកម្មភាពជីកកកាយដីដោយពុំមានច្បាប់អនុញ្ញាតិយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក ។ចំណែក ស្រ្តីឈ្មោះ កែវ ចន្ទ័ដារា ដែលជាម្ចាស់គ្រឿងចក្របាននិយាយថា អ្នកស្រីបានជីកដីនេះយកទៅធ្វើផ្លូវក្នុងឃុំ ដែលដេញថ្ងៃបាន ។ អ្នកស្រីទទួស្គាល់ថា អ្នកស្រីជីកដីនេះពិតជាខុសទីតាំងដែលបានIMG-20150702-WA0044ស្នើសុំពីមន្ទីររ៉ែ និង ថែមពល មែន។លោកអនុប្រធានមន្ទីររ៉ែ និងថាមពលបានបន្ថែមទៀតថា​​​​​​​​​​​​​​​​​​​​​:
លោកបានធ្វើរបាយការណ៏អំពីសកម្មភាពជីកកកាយដីដោយពុំមានច្បាប់អនុញ្ញាតិបញ្ជូនទៅលោកប្រធានមន្ទីរដើម្បីមានវិធានការតាមផ្លូវច្បាប់បន្ដតទៀត ។សូមបញ្ជាក់ថា៖ ការជីកដីភ្នំអង្គរជ័យនេះ បានកើតឡើងជាច្រើនឆ្នាំមកហើយ ដោយសារមានការឃុបឃិតពីអាជ្ញាធរស្រុកកំពង់ត្រាច ហើយទើបតែមានបង្រ្កាបនៅពេល៕IMG-20150702-WA0045