អាជ្ញាធរខេត្តបន្ទាយមានជ័យប្រជុំសម្ងាត់រឿងដីខ្មែរស្រែថៃនៃច្រក43

0

បន្ទាយមានជ័យ ៖ រឿងដីខ្មែរស្រែថៃដែលបង្ករអោយព្រំដែនកម្ពុជា ថៃទ្បើងកំដៅដោយពលរដ្ឋខ្មែរបានហាមមិនអោយពលរដ្ឋថៃចូលធ្វើស្រែលើដីខ្លួននិងខាងសមត្ថកិច្ចថៃតបមកវិញហាមមិនអោយក្រុមហ៊ុន សំំ ផាន់ណារិទ្ធ ធ្វើផ្លូវដើម្បីបើកច្រក43ក្នុងទឹកដីខ្មែរកន្លងមកIMG_4436ប៉ុន្មានថ្ងៃនេះ ធ្វើអោយអាជ្ញាធរខេត្តបន្ទាយមានជ័យបានបើកប្រជុំសម្ងាត់មួួយនារសៀលថ្ងៃទី2កក្តដា2015ដោយមានការចូលរួមពីអស់លោកជាប្រធានមន្ទីរស្ថាប័ណ្ណពាក់ព័ន្ទនិងលោក ឧកញ៉ា សំំ ផាន់ ណារិទ្ធ។លើកទ្បើងមុននិងអោយអ្នកសារព័ត៍មានចេញ លោក គោ ស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាកិច្ចប្រជុំនេះគឺសំដៅដោះស្រាយរឿងដីព្រុំដែនក៍ដូចជារឿង ក្រុមហ៊ុន សំំ ផាន់ណារិទ្ធដែលទទួលបានសិទិ្ធពីរដ្ឋាភិបាល កាន់កាប់និងគ្រប់គ្រងដីរបស់រដ្ឋជាង64ហិកតានៅច្រកទ្វារតំបន់ព្រំដែន43ជាផ្នូរនិងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនជូនរដ្ឋសម្រាប់បំពេញសេចក្តីយ្រូវការរៀបចំអោយដំណើរការច្រក43។ដោយការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុនធ្វើអោយភាគីថៃហាមឃាត់បង្ករអោយព្រំដែលក្លាយជាជន្លោះត្រូវបានគេចោទថាអាជ្ញាធរខេត្តមិនបានគិតគូបណ្តោយអោយថៃបំពានមកធ្វើស្រែលលើដីខ្មែរនិងហាមឃាត់ខាងក្រុមហ៊ុនមិនអោយធ្វើសកម្មភាពក្បែព្រំដែន។IMG_4437
ការចោទនេះត្រូវបានលោកលើកទ្បើងថាខាងខេត្តតែងតែអោយអាជ្ញាធរស្រុកក្រុងជាប់ព្រំដែនថៃក៍ដូចជាសមត្ថកិច្ចតាមព្រំដែនធ្វើយ៉ាងណាសម្របសម្រួលទប់ស្កាត់មិនអោយមានបញ្ហាលើតទ្បើងដើម្បីរដ្ឋាភិបាលដោះស្រាយ។ហើយម្យាងទៀតចាប់តាំងពីរកឃើញបង្គលសីមាលេខ43នៅឆ្នាំ2006ខាងភាគីថៃខេត្តស្រះកែវតែងទទួលស្គាល់ថាខាងកើតបង្គោលសីមា43ជាដីខ្មែរឯខាងលិចជាដីថៃ។និយាយរួមអ្វីៗដែលខេត្តធ្វើគឺតាមគោលការរបស់រដ្ឋាភិបាលធ្វើយ៉ាងណាប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាពនិងអភិវន្ឍន៍។ហើយរឿងដីខ្មែរស្រែថៃគឺមុនរកឃើញបង្គោលសីមា43គឺភាគីថៃបានធ្វើស្រែរួចទៅហើយ៕IMG_4433