ស្រូវប្រាំងចំនួន៣០០ហិចតាត្រៀមនិងស្កកនៅសង្កាត់ព្រះពន្លានោះត្រូវបានមន្ទីរធនធានទឹកយកម៉ាសីុនបូមទឹកពីប្រឡាយដាក់ស្រែហើយ

0

ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីកាសែកកម្ពុជាថ្មីធ្វើការចុះផ្សាយមួយលេខអំពីបញ្ហាប្រជាកសិករនៅភូមិព្រះពន្លា និងភូមិ ព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ ខេត្តបន្ទាយមានជ័យបាននាំគ្នាធ្វើស្រែប្រាំងចំនួន៣០០ហិចតារហូតដល់ថ្ងៃនេះស្រូវទាំង៣០០ហិចតាimage (2)នោះត្រៀមនិងហុចផលឲ្យហើយតែអកុសលស្រូវទាំង៣០០ហិចតានោះវាត្រៀមនិងស្កកទៅវិញព្រោះគ្មានភ្លៀងនិងគ្មានទឹកបូមដាក់ស្រែ។លោកតាស្វាងរ័ត្នសមាជិកក្រុមប្រឹក្សាសង្កាត់ព្រះពន្លាបានប្រាប់ឲ្យដឹងថានៅសង្កាតុព្រះពន្លាមាន២ភូមិ១ភូមិព្រះពន្លានិង ភូមិព្រៃឬស្ស កំពុងជួបប្រឈមនូវបញ្ហាយ៉ាងខ្លាំងដូចជាកសិករធ្វើស្រែវស្សាកន្លងមកត្រូវជួបប្រទះនូងសត្វកណ្តុររាប់លានក្បាលចូលសីុស្រូវយ៉ាងសាហាវបើទោះបីម្ចាស់ស្រែនាំគ្នាដាក់ថ្នាំសម្លាប់ ដាក់ខ្សែភ្លើងឆក់រិះរកគ្រប់វិធីក៏សត្វកណ្តុរទាំងនោះនៅតែសម្លាប់មិនចេះអស់រហូតដល់សត្វកណ្តុរទាំងនោះចូលបំផ្លាញនិងសីុស្រូវរបស់គាត់ខ្ទេចខ្ទីគ្មានសល់ធ្វើឲ្យកសិករទាំងនោះខាតចុងខាតដើមស្ទើរតែរកលុយធ្វើស្រូវបន្តទៀតគ្មាន។លោកស្វាងរ័ត្នបានបន្តទៀតថាលុះឆ្នាំនេះកសិករទាំងនោះនាំគ្នាបង្វែពីស្រូវវស្សាមកធ្វើស្រែប្រាំងជំនួសវិញគ្រាន់និងបានផលយកមកទប់ស្រូវប្រាំងវិញតែអកុសលស្រូវប្រាំងទាំង៣០០ហិចតានោះត្រូវជួបប្រទះគ្រោះរាំងស្ងួតគ្មានភ្លៀងនិងប្រជាកសិករគ្មានលទ្ធភាពបូមទឹកបញ្ចូលស្រែធ្វើឲ្យស្រូវប្រាំងទាំង៣០០ហិចតានោះត្រៀមនិងស្កកនៅថ្ងៃខាងមុខ។លោកអ៊ុំស្វាងរ័ត្នបាននិយាយបន្តទៀតថាក្រោយពីព៌ត័មានចុះផ្សាយព្រោងព្រាតអំពីស្រូវនៅសង្កាត់ព្រះពន្លា៣០០ហិចតាត្រៀមនិងស្កករួចមកនោះទើមលោកប្រធានមន្ទីរធនធានទឹកនិងអាជ្ញាធ័រខេត្តបានយកម៉ាសីុនបូមទឹកជាច្រើនគ្រឿងដាក់នៅប្រឡាយខាងកើតស្ពានតាផាន់ចាប់ដំណើរការបូមដាក់ស្រែដែលកំពុងខ្វះទឹកនោះយ៉ាងសស្រាក់ស្រស្រាំសង្ឃឹមថាស្រូវប្រាំងទាំង៣០០ហិចតាននោះមានទឹកនិងអាចហុចផលដល់ដល់កសិករនោះបានច្រើនទៀតផង។លោកតាស្វាងរ័ត្ននិងប្រជាកសិករនៅភូមិព្រះពន្លានិងភូមិព្រៃឬស្សីបានថ្លែងអំណរគុណដល់មន្ទីរធនធានទឹកនិងអាជ្ញាធរថ្នាក់ខេត្តដែលបានខិតខំប្រឹងប្រែងលះបង់កំលាំងកាយចិត្តនិងថវិកាទាំងម៉ាសីុនបូមទឹកយកមកដាក់បូមទឹកដាក់ស្រូវរបស់គាត់ដែលកំពុងជួបប្រទះនូវទឹកយ៉ាងខ្លាំងនោះ៕image