​​ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​ទៅ​មើល គោ​ចម្លែក​ខ្លួន​១​ក្បាល​២

0

​សៀមរាប​៖ ប្រជាពលរដ្ឋ​នាំគ្នា​ចោមរោម​មើល​កូន​គោ​ចម្លែក ដែល​បាន​កើតមក​ខុសពី​សត្វ​គោ​ដ៏​ទៃ ដោយសារតែ កូន​គោ មួយ​ក្បាល​នេះ​កើត​មកហើយ មានខ្លួន​តែមួយ តែ​បែរជា​ព្រែក​ក្បាល​ពី នៅត្រង់​ស្មារ ជាហេតុ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​មើល ស្ថិតនៅ ភូមិ​បឹង សង្កាត់​ជ្រាវWP_20150709_003 ក្រុង​សៀមរាប ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​នៅ ថ្ងៃទី​០៨​ខែកក្កដា​ឆ្នាំ​២០១៥​។​​ម្ចាស់​មេគោ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ទុយ ផល ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ​មុខរបរ​ធ្វើស្រែ រសនៅ​ភូមិ​កើតហេតុ បាន​រៀបរាប់​ប្រាប់ថា មេគោ មួយ​ក្បាល​នេះ គាត់​បាន​ប្រ​វ៉ាស់​ពី​លោក​ស៊ុន ដែលជា​អ្នកភូមិ ជាមួយគ្នា​យកមក​ចិញ្ចឹម​អស់​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ ដោយ​កូន​លើក​ទី​១​ត្រូវបាន​ម្ចាស់​ដើម​ទទួលយក ចំណែក​កូន​ទី​២ ដែល​កើត​មកនេះ ត្រូវ​គាត់​ទទួលយក​ម្តង តែ​ត្រូវ​បានកូន​គោ​ចម្លែក ដោយ​ខ្លួន​មួយ ក្បាល​ពីនេះ ហើយ​ក៏បាន​ស្លាប់​ទៅទៀត និយាយ​រួម​គឺ​ខាត់​បងអស់​២​ឆ្នាំនេះ​គ្មាន​បាន ប្រយោជន៍​អ្វី បានត្រឹមតែ​ភ្ញាក់ ផ្អើល​ប៉ុណ្ណោះ ។WP_20150708_017

​បងស្រី​ផល​បាន​បន្តថា​ដោយសារតែ​គាត់​មាន​ជីវៈ​ភាពខ្វះខាត​មិនមាន​សមត្ថភាព​ទិញ​មេគោ ក៍​សំ​ម្រេច​ចិត្ត​ទៅ​ប្រ​វ៉ាស់​មេគោ ជាមួយ​អ្នកជិតខាង​មក​ចិញ្ចឹម​ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព លុះដល់​ថ្ងៃ​មេគោ ឈឺពោះ តែ​មេគោ កើត​មិន​រួច ទើប​ម្ចាស់ ហៅ​អ្នកជិតខាង​៥​នាក់ ឲ្យ​មកជួយ​បង្កើត លុះ​ពេល​កើត​ហើយ​នោះ បែរជា​កូន​គោ​មាន​ភាព​ចម្លែក​មួយសន្ទុះ​ធំ​ក្រោយមក កូន​គោរ​ក៏​ងាប់​ទៅវិញ រីឯ​អ្នកភូមិ​ខ្លះ​នាំគ្នា​យក​ម្សៅ​លាប​ដើម្បី​សុំ​សេចក្តីសុខ​តាម​ការយល់ឃើញ​រៀងៗ​ខ្លួន​កូន​គោក៍​ត្រូវបាន​ម្ចាស់​យកទៅ​បញ្ចុះ​រួចរាល់​នៅ​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៥​នេះ​៕WP_20150708_014​ដោយ ឧ​ត្ត​ម​