​ក្របី​២​ក្បាល​ត្រូវ​ច​ន្ត​អគ្គីសនី​កប់​ក្នុង​ដី​ឆ្លង​ឆក់​ងាប់ នៅពេល​ម្ចាស់​ដេញ​ក្របី​ដើរ​លើផ្លូវ​ទៅ​ឃ្វាល​

0

​ខេត្តកំពង់ឆ្នាំង​៖​ច​ន្ត​អគ្គីសនី​កប់​ក្នុង​ដី​បាន​ឆក់​សត្វ​ក្របី​២​ក្បាល​ងាប់ នៅក្នុង​ចំណោម​ក្របី​ជាច្រើន​ក្បាល ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៥ នៅលើ​ផ្លូវ​ក្រាល​គ្រោះ​ក្រហម ស្ថិតក្នុង ភូមិ​ក្រាំង​តា​ឯក ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខណៈដែល​ម្ចាស់​ក្របី​បាន​ដេញ​ក្របី​នៅលើ​ផ្លូវ​ទៅ​ឃ្វាល​នៅ​វាលស្រែ​។
​ ​លោក ហ៊ុល វាសនា អធិការនគរបាល​ស្រុក​កំពង់ត្រឡាច បាន​និយាយ​អោយដឹងថា​៖ ម្ចាស់​ក្របី ខាងលើ​មានឈ្មោះ ឈូក រិ​ន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កន្លែងកើតហេតុ ចំណែក​ម្ចាស់ តូប​លក់ដូរ ដែល​យក​ខ្យែ​ភ្លើង​កប់​ក្នុង​ដី​បង្ក​អោយ​ឆ្លង​ចរន្ត​អគ្គីសនី​ឆក់​ក្របី​២​12ក្បាល​ងាប់ នោះ​មានឈ្មោះ ឃិន បឿន អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​កន្លែងកើតហេតុ​ជាមួយគ្នា​។​​មុនពេល​កើតហេតុ​ម្ចាស់​ក្របី​បាន​ដេញ​ក្របី​ជាង​១០​ក្បាល ដើម្បី​ឃ្វាល​នៅ​ទីវាល ដោយ​ដើរ​តាម​ផ្លូវលំ ជា​ចៃដន្យ​ក្របី​២​ក្បាល​បាន​ដើរចូល​ទឹក​ថ្លុក​ដក់​នៅលើ​ផ្លូវ មាន​ខ្យែ​ភ្លើង​កប់​ក្នុង​ដី​ដាច់​មុខតំណរ ឆ្លង​ចរន្ត​អគ្គីសនី បណ្តាលអោយ​ឆក់​ក្របី​នោះ​ងាប់​តែម្តង​។​លោក​អធិការ​បាន​អោយដឹងទៀតថា​៖​សំណាង​ណាស់​ដែល​ម្ចាស់​ដើរ​ឆ្ងាយ ពី​សត្វ​ក្របី​ប្រសិន​ដើរ​ជាមួយ​ក្របី​វិញ​ច្បាស់​ជា​ត្រូវ​ឆក់​មាន​គ្រោះថ្នាក់​ដែរ​ពុំខាន​។ ក្រោយ​កើតហេតុ​ម្ចាស់​តូប​ដែល​ត​ខ្យែ​ភ្លើង​កប់​ក្នុង​ដី​បាន​ព្រម​ចេញសង​សំណង​ទៅ​ម្ចាស់​ក្របី​ដើម្បី​បញ្ជ​ប់​រឿង ។សូមបញ្ជាក់ថា​៖​នេះ​គឺជា​លើក​ទី​២​14ហើយ ដែល​ចរន្ត​អគ្គីសនី​បាន​ឆក់​សត្វ​គោក្របី​ងាប់ ក្នុងនោះ​កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៥​កន្លងមកនេះ សត្វ​គោ​១​ក្បាល​បាន​ឆក់​ងាប់ នៅមុខ​សណ្ឋាគារ​រស្មី​សុខា​នូ​យ៉​ក ក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​ម្ចាស់ គោ​បាន​កាន់​ខ្សែ​គោ អោយ​គោ​មេ​ដើរ​ស៊ី​ស្មៅ​ក្បែរ​បង្គោល​ភ្លើង​កន្លែងកើតហេតុ​៕11