ផ្លូវ​ប្រវែង​១,០៣០​ម៉ែត្រ​នៅ​កណ្តាល​ក្រុង​សិរីសោភ័ណ​ក្នុងភូមិ​សូ​ភី​ដូច​ផ្លូវ​ទៅ​ឋាន​រក​ព្រោះ​អស់លោក​អត់​ខ្ចី​ធ្វើ​

0


ខេត្តបន្ទាយមានជ័យ​៖​ផ្លូវលំ​មួយ​ខ្សែ​មាន​ប្រវែង​១,០៣០​ម៉ែត្រ​នៅ​ចំ​បេះដូង​កណ្តាល​ក្រុង​សិរីសោភ័ណ​ដែលជា​បេះដូង​ខេត្តបន្ទាយមានជ័យ​ខូច​ខ្ទេចខ្ទី​គ្មាន​សល់​ដូច​ផ្លូវ​ទៅ​ឋាន​រក​ប្រជាពលរដ្ឋ​និង​សិស្ស​ធ្វើដំណើ​រតាត់​ផ្លូវ​ដ៍​មហា​សែន​លំបាក​មួយ​នេះ​ជួប​ការលំបាក​យ៉ាងខ្លាំង ។ ប្រជាពលរដ្ឋ​បាន​ប្រាប់ថា​ផ្លូវ​១​ខ្សែ​ដែលមាន​ប្រវែង​១,០៣០​ម៉ែត្រ​ជា​ផ្លូវ​A​ត​ភ្ជាប់​ទៅ​ផ្លូវ​លេខ​៤​imageដែល​ស្ថិត​ក្នុងភូមិ​សូ​ភី សង្កាត់​កំពុងស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុង​ជួប​ការលំបាក​ក្នុងការ​ធ្វើដំណើរ​យ៉ាងខ្លាំង​បំផុត​គ្មាន​២​នៅក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​។​ប្រជាពលរដ្ឋ​នៅ​រដូវ​ប្រមាណ​ជាង​១០០​គ្រួសារ​ដែល​រស់នៅ​តំបន់​នោះ​រួមមាន​ទាំង​សិស្ស​ផងដែរ​បាន​និយាយថា​ផ្លូវ​ដ៍​សែន​មហាលំបាក​នេះ​រាប់​ឆ្នាំ​មកហើយ​មិនដែល​ឃើញ​អស់លោក​ណា​ចេញ​មុខមក​ធ្វើ​នោះឡើយ​។ ប្រជាពលរដ្ឋ​បាន​រិះគន់​លោក​គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ​ថា​លោក​ពូកែ​ណាស់​image (2)ខាង​អភិ​វ​ឌ្ឈ​ន៍​ក្រុង​ដើម្បី​ធ្វើការ​ប្រឡងប្រណាំង​តែ​ផ្លូវ​ដ៏​មហា​សែម​យ៉ាប់​មួយ​ខ្សែ​នេះ​លោក​បាន​មើលរំលង​ហើយ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ជួប​ការលំបាក​ខ្លាំងណាស់ ។​ប្រជាពលរដ្ឋ​ស្នើសុំ​លោក​អភិបាលខេត្ត​ជួយ​កសាង​ផ្លូវ​ដ៍​លំបាក​ក្នុងការ​ធ្វើដំណើរ​នេះ​ឲ្យ​បានល្អ​ផង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទៅមក​បាន​ស្រួល​។ លោក វ៉ែ​គេង​លី​អភិបាលរងក្រុង​សិរីសោភ័ណ​បាន​ប្រាប់​ថាះ​ផ្លូវ​ប្រវែង​១,០៣០​ម៉ែត្រ​ន​គឺជា​គម្រោង​របស់​ខេត្ត​ដែល​គ្រោង​កសាង​ផ្លូវ​នេះ​ឲ្យ​បានល្អ​ព្រោះថា​ផ្លូវ​នេះ​ជា​ផ្លូវ​ក្នុង​ទី​រួម​ខេត្ត​។​ដោយ​មិនទាន់បាន​កសាង​គឺ​ខេត្ត​កំពុង​យក​ថវិការ​ទៅ​ដាក់​ប្រព័ន្ធ​លូ​តាមផ្លូវ​ក្នុង​ក្រុង​សិរីសោភ័ណ​ដើម្បី​ការពារ​រំដោះ​ទឹក​នៅ​រដូវវស្សា​ការពារ​លិចលង់​សិន​៕image (1)