​លោក ហុក រិ​ន អភិបាលក្រុង​ស្ទឹងសែន រួមគ្នា​សាងសង់​អាគារ​កាកបាត​ក្រហម​សម្រាប់​ប្រើប្រាស់​មនុស្សធម៌​

0

​កំពង់ធំ​៖ អាគារ​កាកបាតក្រហម​ដ៏​ស្រស់ស្អាត បានប្រសូត​កើតមក ដោយ​ស្នារ​ដៃ​ខិតខំ​ប្រឹងប្រែង របស់លោក ហុក រិ​ន អភិបាលក្រុង​ស្ទឹងសែន បានរួម​ចិត្ត រួម​កំលាំង​ជាមួយ​មន្ត្រី​ក្រោម​ឳ​វាទ និង​បាន​គៀងគរ​សម្បុរ​សជន​ជិត​ឆ្ងាយ និង​ពុះពារ​សាងសង់​អាគារ​សាខា​កា​បាត​ក្រហម សម្រាប់​បំរើ​ផលប្រយោជន​ដល់​សង្គម ក្នុងការ​ត្រៀមលក្ខណៈ​ចុះជួយ​ប្រជា ពលរដ្ឋ​ដែល​ប្រឈម​និង​ការខ្វះខាត និង​គ្រោះមហន្តរាយ​កើតឡើង​ពី​ធម្មជាតិ និង​គ្រោះ​ដោយ​ឧ​ប​ទ្ទ​ហេតុ​ផ្សេង​ដែល កើតឡើង​នៅក្នុង​មូលដ្ឋាន​។​g2
​លោក ហុក រិ​ន អភិបាលក្រុង​ស្ទឹងសែន បាន​ឲ្យ​ដឹងថា ការសាងសង់​អាគារ​កា​ក​បាត​ក្រហម​នេះ គឺជា​គោលដៅ​ប្រចាំ ការ​របស់​សាខា​កាកបាតក្រហម​ក្រុង​ស្ទឹងសែន និង​ជា​កន្លែងធ្វើការ​ដ៏​មាន​របៀប​ត្រឹមត្រូវ និង​ទុកដាក់ ឯកសារ និង​សម្ភារៈ​ផ្សេងៗ ដោយឡែក​អាគា​នេះ ត្រូវបាន​ជួយឧបត្ថម្ភ​គាំទ្រ ពី​សម្បុរ​សជន​ប្រមាណ​៤០​នាក់ ដែល​បាន​គាំទ្រ​ឲ្យ​សាង សង់​អាគារ​នេះ ដែលមាន​ទំហំ​ទទឹង ៦​គុណ​៨ ម មាន​២​បន្ទប់​ធំៗ សាងសង់​កាលពី​ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៥ ដោយ​ចំណាយ​ទឹកប្រាក់​អស់​ជាង ១​ម៉ឺន​ដុល្លា ខណៈពេល​នេះ ត្រូវបាន​សាងសង់​បាន​៩៥​ភាគរយ​ហើយ និង​គ្រោង សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ឆាប់ៗ​ខាងមុខនេះ ។​g8
​លោក ហុក រិ​ន បាន​ឲ្យ​ដឹងថា ដោយ​ការរួម​ចិត្ត រួម​កំលាំង​គ្នា​ជាមួយ​មន្ត្រី​ក្រោម​ឳ​វាទ ទើប​នាំគ្នា​ជួយ​ធ្វើ​ពលកម្ម សំអាត​ទីធ្លា និង​បរិវេណ​អាគារ​ដើម្បី​រៀបចំ​ដាំ​ដើម​ផ្កា និង​ទីធ្លា​ឲ្យ​បាន​សមរម្យ សម្រាប់​បំរើ​សេចក្តីត្រូវការ​រប​ស់ ប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះ លោក​បានរៀបចំ​កែលំអរ​សោភ័ណភាព ក្រុង​ស្ទឹងសែន លុប​ទីកន្លែង​ដក​ទឹក និង​លើកកម្ពស់​រូបសំណាក់​ដំរី​ជាន់ខ្លា លាបថ្នាំ​ថែរ​សួន​ដើម្បី​ឲ្យ​ក្លាយជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ។​
​ដោយ ប៊ុន រដ្ឋា

g6 g7 g5 g3