​គម្រោង​កែលម្អ​ដងស្ទឹង​សៀមរាប​តំណាក់កាល​ទី​២ គ្រោង​នឹង​បញ្ចប់​ការសិក្សា​ផលប៉ះពាល់ និង​ត្រូវ​បន្ត​ការរៀបចំ​ដំណើរការ​របស់​គម្រោង​នេះ នា​ដើមឆ្នាំ​២០១៦​ខាងមុខ !

0

​ខេត្តសៀមរាប គម្រោង​កែលម្អ​ដងស្ទឹង​សៀមរាប​ទាំងមូល ប្រមាណ​ជាង​១០​គីឡូម៉ែត្រ ត្រូវ​បានបញ្ចប់​តំណាក់កាល​ទី​១​ជា​ស្ថាពរ​ហើយ កាល​ក្នុងអំឡុង​ឆ្នាំ​កន្លងទៅ នៅសល់​គម្រោង​តំណាក់កាល​ទី​២​បន្តទៀត ប្រមាណ​ជាង​៥​គីឡូម៉ែត្រ ដែល​កំពុង​សិក្សា​ផលប៉ះពាល់ ។ មាន​កត្តា​ជាច្រើន​ដែល​ចាំបាច់​ត្រូវ​ប្រើប្រាស់​គម្រោង​នេះ ក្នុងនោះ​រួមមាន​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​សោភ័ណភាព​ទីក្រុង​វប្បធម៌​ប្រវត្តិសាស្ត្រ បញ្ហា​បរិស្ថាន និង​អនាម័យ បន្ទាប់ពី​ដងស្ទឹង​ប្រវត្តិសាស្ត្រ​មួយ​នេះ ត្រូវបាន​បាត់បង់​សោ​ភ័​ណ្ឌ​ភាព ការ​គោក​រីង​រាក់ រួម​តូច ដោយសារ​អាយុកាល និង​បណ្តាលមកពី​កត្តា​មនុស្ស ។
លោក​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់ថា ៖ គឺ​មិន​ត្រឹមតែ​ដើម្បី​សោភ័ណភាព បរិស្ថាន អនាម័យ ស័​ក្ត​សមជា​ក្រុង​ទេសចរណ៍​ប៉ុណ្ណោះ​ទេ តែ​គម្រោង​កែលម្អ​ដងស្ទឹង​សៀមរាប វា​គឺជា​ការបង្ហាញ​នូវ​ការគោរព​ដោយ​ជំនឿ​សាសនា​ផងដែរ ដោយសារតែ​ទឹកស្ទឹង​សៀមរាប មាន​ប្រភព​ហូរ​ធ្លាក់​មកពី​ភ្នំ​គូលែន បាន​ឆ្លងកាត់​វត្ថុ​ដ៏​ស័​ក្ត​សិទ្ធ គឺ​សិវ​លឹ​ង្គ​១០០០ នៅ​បាត​អូ​រលើ​ខ្នងភ្នំ​គូលែន​នោះ ។ ឯកឧត្តម បានបញ្ជាក់​ទៀតថា ៖ ព្រះរាជា​អង្គ​ក្សត្រ​ខ្មែរ​ពី​ជំនាន់​ដើម ព្រមទាំង​សព្វ​មុខមន្ត្រី និង ប្រជារាស្ត្រ មានជំនឿថា ទឹកជ្រោះ​ភ្នំ​គូលែន ដែល​ហូរ​កាត់​ចម្លាក់​សិវ​លឹ​ង្គ​១០០០ គឺជា​ទឹកមន្ត​ដ៏​ស័​ក្ត​សិទ្ធ ។
​លោក​ញាណ ឡេង អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណកម្មការ​អន្តរក្រសួង ដោះស្រាយ​ផលប៉ះពាល់ បាន​ឲ្យ​ដឹងថា គម្រោង​កែលម្អ​ដងស្ទឹង​សៀមរាប​តំណាក់កាល​ទី​២ នឹងត្រូវ​បាន​ដំណើរ​ការបន្ត បន្ទាប់ពី​ការសិក្សា​ផលប៉ះពាល់​ត្រូវបាន​បញ្ចប់ ។ ឯកឧត្តម បាន​បញ្ជាក់ថា យោងតាម​លទ្ធផល​សិក្សា និង​ការធ្វើ​ដំណោះស្រាយ​កន្លងមក ប្រជាពលរដ្ឋ​ចំនួន ៦៩៦​គ្រួសារ ត្រូវបាន​ទទួល​សំណង​គោលនយោបាយ​ដោះស្រាយ​ផលប៉ះពាល់​ដោយសារ​គម្រោង​នេះ​រួចហើយ ហើយក៏​ត្រូវបាន​រុះរើ​លំនៅដ្ឋាន ទៅកាន់​ទីតាំង​ថ្មី​រួចហើយ​ដែរ ។ ឯកឧត្តម បានបញ្ជាក់​ទៀតថា ការចុះ​ផ្ទាល់​នា​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា​នេះ គឺ​ត្រូវបាន​សិក្សា​បន្ត ការសម្របសម្រួល​ផលប៉ះពាល់​ដោយសារ​គម្រោង​ចំនួន​៣៥​គ្រួសារ ដែល​នៅ​សេសសល់ ក្នុងនេះ​ចំនួន​៤​គ្រួសារ ត្រូវបាន​យល់ព្រម ហើយ​ក្រុមការងារ​នឹង​រួមគ្នា​ពិនិត្យ​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ ឲ្យ​នៅក្នុង​ម្រឹត អប្ប​បរិ​មារ ។ ដោយ​គឿន​វ៉េ​ត​DSC_0194