​ឈ្មួញ​និង​កំលាំងយោធា​ការពារ​ព្រំដែន​ច្រករបៀង​ចំការ​គ​ឃុ​ប​ឃឹ​ត​គ្នា​លួច​នាំចូល​ទំនិញគេចពន្ធ​ពី​ថៃ​យ៉ាងខ្លាំង​

0

​ខេត្តបន្ទាយមានជ័យ​ ​ពាក្យចាស់​ពោលថា​មាន់​ពង​និង​ស្រូវ​រឿង​អី​ថា​មិនចេះ​សី​ុ​ស្រូវ​នោះ​ជាកស្តែង​កាលពី​ថ្ងៃទី​២៥​កក្ត​ដា​២០១៥​នៅ​ចំណុច​ព្រំដែន​កម្ពុជា​.​ថៃ​ស្ថិតក្នុង​ភូមិសាស្ត្រ​ច្រករបៀង​ចំការ​គរ​ស្ថិត​ក្នុងស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ គេ​ឃើញ​សកម្មភាព​ឈ្មួញ​បាន​ឃុ​ប​ឃឹ​ត​ជាមួយ​កម្លាំងយោធា​ការពារ​ព្រំដែន​បាន​លួច​ដឹកទំនិញ​គ្រប់​ប្រភេទ​ល្អៗ​គេចពន្ធ​ដឹ​ល​ចូល​តាម​រថយន្ត​ធុន​ធំ​ប្រភេទ​យី​ឌុប ដែល​ពាក់​ស្លាក់​លេខ​តាកែវ ៣A.១៥៦៩ អ្នកយកព័ត៌មាន​បាន​ថត​សកម្មភាព​រថយន្ត​ដឹកទំនិញ​ចេញពី​ថៃ​ហើយ​ត្រូវបាន​មន្ត្រី​គយ​និង​រដ្ឋ​ករ​ឃាត់​ព្រោះ​ដឹកទំនិញ​គេចពន្ធ​ចាប់​យកមក​បង់ពន្ធ​ទៅតាម​ច្បាប់​។​បើតាម​សំដី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ច្រក​ចំការ​គរ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថាបើ​និយាយ​ទៅ​ច្រក​ចម្ការ​គរ​នេះ​គឺ​គ្រប់​គ្រោង​ដោយ​កម្លាំងយោធា​ការពារ​ព្រំដែន​គ្រប់គ្រង​នៅ​ចំណុច​ច្រករបៀង​ខុសច្បាប់​នេះ ។ ហើយ​រាល់​យប់​និង​ថ្ងៃ​គឺ​ឈ្មួញ​បាន​ឃុ​ប​ឃឹ​ត​ជា​កម្លាំងយោធា​ឈរជើង​តាម​បន្ទាត់​ព្រំដែន​នេះ​លួច​នាំចូល​ទំនិញ​ល្អ​គេចពន្ធ​នោះ​យកមក​លក​ក្នុង​ខេត្តបន្ទាយមានជ័យ​ម៉ា​សេរី ។​image
​លោក​វរៈសេនីយ៍ឯក ឃួន ឈឿន មេបញ្ជាការរង​កងពល​តូច​លេខ​៥១ និង​ជា​មេបញ្ជាការ​កង​វ​រះ​សេ​សេនា​តូច​លេខ​៥១៥ បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ច្រក​ចំការ​គរ​គឺ​នេះ​មិនមាន​ទំនិញ​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ​ឡើយ ដោយ​មានតែ​ទំនិញ​ដែល​នាំចេញ​មាន​អង្ករ​ដែល​ឈ្មួញ​នាំ​ពី​ខេត្តតាកែវ​យកមក​លក់​ឲ្យ​ឈ្មួញ​ថៃ​ចូលមក​ទិញ​តែប៉ុណ្ណោះ​។​ហើយ​ទំនិញ​ដែល​នាំចូល​ភាគច្រើន​ជា​ទំនិញ​ហូបចុក ហើយ​នាំចូល​ត្រូវបាន​បង់លុយ​ថ្លៃ​បាយ​ឲ្យ​កងកម្លាំង​បន្តិចបន្តួច​តែប៉ុណ្ណោះ ៕