​លោក​ហង្ស​សីុ​ផា​និង​លោក​លី​សារី​ក្រុមការងារ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​បាន​យក​អំណោយ​ទៅ​លើកទឹកចិត្ត​សិស្ស​ត្រៀមប្រឡង​បាក់​ឌុប​

0

ខេត្តបន្ទាយមានជ័យ​៖​នា​ល្ងាច​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៥​នៅ​សាលាបឋមសិក្សា​ហ៊ុនសែន​សូ​ភី​នៅ ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោក​ហង្ស​សី​ុ​ផា​តំណាង​ឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ លោក​លី​សារី​តំណាង​ឲ្យ​លោក​សាន្ត​វ​ឌ្ឈ​នា​ប្រធាន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​និង​ជា​អនុប្រធាន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​និង​ក្រុមការងារ​បាន​នាំយក​អំណោយ​ដូចជា​សៀវភៅ បិ​ុ​ច នំ​និង​ទឹក​សុទ្ធ​យកទៅ​ចែកជូន​សិស្ស​ជាង​១០០​នាក់​ដើម្បី​លើកទឹកចិត្ត​ដល់​សិស្ស​ទាំងនោះ​ដែល​កំពុង​រៀ​ន​ត្រៀមប្រឡង​បាក់​ឌុប​នៅ​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៥​ខាងមុខនេះ​។​លោក​ហង្ស​សី​ុ​ផា​បានធ្វើការ​ផ្តាំផ្ញើ​ដល់​សិស្ស​ដែល​ត្រៀមប្រឡង​បាក់​ឌុប​ទាំង​១០០​នាក់​នោះ​ថា​ឆ្នាំនេះ​ក្រសួង​អប់​បានដាក់​image (2)ចេញ​បញ្ជា​យ៉ាង​តឹងរឹង​ដល់​សិស្ស​ដែល​ត្រៀមប្រឡង​បាក់​ឌុប​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខិតខំ​រៀនសូត្រ​ពី​ដើមឆ្នាំ​រហូតដល់​ចុងឆ្នាំ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​ឲ្យ​បាន​ចំណេះ​ជា​ទុន​ទុក​ក្នុង​ខ្លួន​សំរាប់​យកទៅ​ប្រឡង​នៅ​ថ្ងៃ​ខាងមុខនេះ​ឲ្យ​បាន​ជាប់​ទាំងអស់គ្នា​ព្រោះ​ឆ្នាំនេះ​ការប្រឡង​បាក់​ឌុប​តែមួយ​លើក​ប៉ុណ្ណោះ​បើ​សិស្ស​ណា​ធ្លាក់​គឺ​ធ្លាក់​ហើយ​។​លោក​ហង្ស​សី​ុ​ផា​បាន​និយាយ​បន្ត​ថាបើ​សិស្ស​ទាំងអស់​មានចំណេះ​វិជ្ជា​ទុក​នៅក្នុង​ខ្លួន​នោះ​បើ​ទៅ​ប្រឡង​សិស្ស​ទាំ​អស់នោះ​សប្បាយចិត្ត​ខិតខំ​ធ្វើ​ដោយ​ចំណេះវិជ្ជា​ផ្ទាល់​មិន​រង់ចាំ​មិត្ត​ភ័​ក្បោះ​ប្រ៉ុ​យ​យុ​៉ុ​ង​ឲ្យ​និង​សង្ឃឹមថា​ជាប់​មួយរយ​ភាគរយ​តែម្តង​។​លោក​ហង្ស​សី​ុ​ផា​បាន​លើក យកពាក្យ​ស្លោក​ដែល​ចាស់​បូរាណ​បាន​ដំណាល​ថា គោ​បាត់​ទើប​ធ្វើ​របង​ពេល​ប្រឡង​ទើប​ខិតខំ​រៀនសូត្រ​វា​មិនអាច​ប្រឡង​ជាប់​ដូច​ចិត្ត​យើង​ប្រាថ្នា​នោះបាន​ឡើយ​។​សិស្ស​ម្នាក់​ក្នុងចំណោម​សិស្ស​ទាំង​១០០​នាក់​នោះបាន​ធ្វើការ​អះអាងថា​ប្តេជ្ញាចិត្ត​និង​ខិតខំ​រៀនសូត្រ​ពី​ដើមឆ្នាំ​រហូតដល់​ចុងឆ្នាំ​ដើម្បី​ឲ្យ​មានចំណេះ​វិជ្ជា​នៅក្នុង​ខ្លួន​និង​ដើម្បី​ឲ្យ​ក្លាយខ្លួន​ទៅជា​ធនធានមនុស្ស​និង​ជា​សិស្ស​ល្អ កូន​ល្អ ជា​គំ​រួដ​ល់​ក្មេងជំនាន់ក្រោយ​ពិសេស​និង​យកចំណេះ​វិជ្ជា​ដែល​បាន​រៀន​កន្លងមក​យកទៅ​ប្រឡង​ឲ្យ​បាន​ជាប់​ជា​ស្ថាពរ​និង​ប្តេជ្ញាចិត្ត​ថា​មិន​លួច​មើល​គេ មិន​ចំឡង​តាម​គេ​និង​មិន​រង់ចាំ​ប្រ៉ុ​យ​យ៉ុង​គេ​គឺ​ខិតខំ​image (1)ធ្វើ​ដោ​យស​មិត្តភាព​ខ្លួនឯង​។​នៅ​ទីបញ្ចប់​លោក​ហង្ស​សី​ុ​ផា​បាន​យក​សៀវភៅ​ចំនួន​២៤​ឡូ​បិ​ុ​ច​៣​ប្រអប់​ទឹក​សុទ្ធ​២០​យួរ​និង​នំ​២​ធុង​ធំ​ទៅ​ចែកជូន​សិស្ស​ទាំង​ជាង​១០០​នាក់​ដោយផ្ទាល់​នៅក្នុង​ថ្នាក់រៀន​បើទោះបី​អំណោយ​បន្តិច​ប​ន្ទួ​ច​យ៉ាងណា​ក៏​ជា​សន្តាណ​ចិត្ត​របស់លោក​ដើម្បី​លើកទឹកចិត្ត​ដល់​សិស្ស​ដែល​កំពុង​ត្រៀមប្រឡង​នៅ​ថ្ងៃ​ខាងមុខនេះ​ឲ្យ​បាន​ជាប់​គ្រប់គ្នា​៕