ជនសង្ស័យ​ម្នាក់​លួច​គោយន្ត​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ចាប់​ឃាត់ខ្លួន​

0

​ ​ឧ​ត្ត​រ​មានជ័យ៖កាលពី​វេលា​ម៉ោង​១៥​និង​០០​នាទី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៥ មាន​ករណី​លួច​គោយន្ត​កន្ត្រៃ មួយគ្រឿង កើតឡើង​នៅ​ចំណុច​ភូមិ​រហាល ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​វរសេនីយ៍ត្រី​ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង បានឱ្យ​កម្ពុ​ជាថ្មី​ដឹងថា ករណី​លួច​គោយន្ត​កន្ត្រៃ​របស់​ប្រជាពលរដ្ឋ​នេះ បង្ករ​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​វុ​ធ វើត ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​ក្រូច​គោ ឃុំ​ក្រូច​គោ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ក្នុង​ខ​ណះ​ជនរងគ្រោះ ឈ្មោះ​ជន អាំ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​រហាល ឃុំ​លំ​ទង ស្រុក​អន្លង់វែង កំពុង​ព្រោះស្រូវ​ជាមួយ​ប្រពន្ធ​ឈ្មោះ​ក​យ ណ​ក ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ ស្រាប់តែ​ជនសង្ស័យ​បាន​បើក​គោយន្ត​រត់គេច​សំដៅ​មក​ភូមិ​គោក​សំព័រ ហើយIMG_7126​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​ចាប់​ឃាត់ខ្លួន​នៅវេលា​ម៉ោង​១៨​នឹង​០០​នាទី​ថ្ងៃ ខែ ឆ្នាំ​ដ៏​ដែល ហើយ​គោយន្ត​កន្ត្រៃ​មួយគ្រឿង​របស់​ប្រជាពលរដ្ឋ​នោះ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ប្រគល់អោយ​ជនរងគ្រោះ​វិញ រីឯ​ចំនែក​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕