​រថយន្ត​ដឹក​ធ្ងន់​ពេក​ផ្ទុះ​កង់​បែក​ម្តង​២​ក្រឡាប់​បះជើង​លើ​ថ្នល់ជាតិ​លេខ​៥​របួសស្រាល​៣​នាក់​

0

​ខេត្តកំពង់ឆ្នាំង​៖ អ្នកជិះ​ក្នុង​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​បាន​រងរបួស​ស្រាល​៣​នាក់ ដែល​រថយន្ត​បាន​ផ្ទុះ​កង់​បែក​ក្រោយ​ម្តង​ទាំង​២ ព្រោះតែ​តែ​ដឹក​ឥ​វ៉ាន់​ធ្ងន់​ពេក បណ្តាលអោយ ក្រឡាប់​ដេក​លើ​ថ្នល់ជាតិ ។​ហេតុ​ការ​ណ៏​នេះ​បានកើត​ឡើង​នៅ​ម៉ោង ១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៥ នៅ​លើក​កំណា ត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​អង្គ ឃុំ​ពពេល ស្រុក​បរិបូរ​ណ៌​។សមត្ថកិច្ច​នគរបាល​ដែល​ជួយ​សម្រួល​ចរាចរ​ណ៏​នៅ​កន្លែងកើតហេតុ បាន​និយាយថាៈ​អ្នកបើក​របរ​រួមជាមួយ​និង​ព្រូ មិន​ព្រម​ប្រាប់​ពី​អត្តសញ្ញាណ​របស់ខ្លួន​ទេ គ្រាន់តែ​ប្រាប់ថា ពួកគាត់​ត្រូវ​ដឹកទំនិញ​ខាងលើ​ពី​ភ្នំពេញ​ទៅ​ដាក់​តាម​ដេប៉ូ​នៅ​ខេត្តបាត់ដំបង​។ រថយន្ត​ខាងលើ​ម៉ាក​ហ៊ីយ៉ានដាយ ពាក់ ស្លាក​លេខ ប​.1768 ភ​.​ព 2 ជា​ប្រភេទ​ឃ្លុប​ដឹកទំនិញ របស់​IMG-20150725-WA0008សិប្បកម្ម ម៉ែន សា​រិ​ទ្ឋ ផលិត ស្រា និង ទឹក​ផ្លែឈើ ។​មុនពេល​កើតហេតុ រថយន្ត​ខាងលើ​បាន​ដឹកទំនិញ​មានទឹក​ផ្លែឈើ​ពេញ​រថយន្ត មាន​ទម្ងន់​យ៉ាង​ធ្ងន់ លុះ​ពេលមកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​បាន​ផ្ទុះ​កង់​ក្រោយ​ផ្ទួនៗ​គ្នា​អស់ទាំង​២​គ្រាប់ បណ្តាលអោយ​រថយន្ត ក្រឡាប់​បះជើង​ដេក​លើ​ថ្នល់ជាតិ​តែម្តង​។​​ ​ក្រោយពេល​កើតហេតុ អ្នកបើកបរ​និង​ព្រូ​ម្នាក់ទៀត​បាន​លូន​ចេញពី​ក្នុង​រថយន្ត ហើយ​បាន​ជួល​​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ អោយជួយ​រើ​ទំនិញ​ចេញពី​ក្នុង​រថយន្ត យកមក​គរ​ទុក​មួយកន្លែង ហើយ​បាន​ជួល​រថយន្ត​មួយគ្រឿង​ទៀត​សាង​ទំនិញ បន្តដំណើរ​ទៅមុខទៀត ចំណែក​រថយន្ត​ក្រឡាប់​ត្រូវបាន​ម្ចាស់ ជួល​រថយន្តស្ទូច យកទៅ​ជួសជុល​ដោយ​ខ្លួនឯង សមត្ថកិច្ច​នគរបាល​មិនបាន​ឃាត់ឃាំង​អ្វី​ឡើយ ៕IMG-20150725-WA0005