​កូនប្រសារ​ចាប់​ម៉ែក្មេក​អាយុ​៨២​ឆ្នាំ​រំលោភ​ដោយសារតែ​ទឹក​ប្តូរ​និ​ស័​យ

0


​កំពង់ធំ​៖ ហេតុ​ការ​ដ៏​ហួសចិត្ត​នឹកស្មាន​មិន​ដល់ ចំពោះ​ដូនចាស់​ម្នាក់​អាយុ ៨២​ឆ្នាំ ត្រូវបាន​កូនប្រសារ​ល្មោភ​តណ្ហា ចាប់រំលោភ​ដោយ​គ្មាន​ត្រា​ប្រណី នៅលើផ្ទះ​របស់​ម្តាយក្មេក ដោយសារតែ​ទឹក​ប្តូរ​និ​ស័​យ បានធ្វើ​ឲ្យ បុរស​ប្រមឹក​ម្នាក់​មើលឃើញ​ដូច​ចាស់ អាយុ​៨២​ឆ្នាំ ក្លាយទៅជា​ក្មេងស្រី​អាយុ ១៩​ឆ្នាំ​ទើប​ចាប់​ម្តាយក្មេក ខ្លួនឯង​រំលោភ​ដើម្បី​សម្រេច​តណ្ហា​របស់ខ្លួន​។

IMG-20150727-WA0151​រឿងរ៉ាវ​ដ៏​ចម្លែក​នេះ ត្រូវបាន​មហាជន​គ្រវីក្បាល​នឹក​ហួសចិត្ត​ដែល​ជនសង្ស័យ ហ៊ាន​ប្រព្រឹត្ត​ទៅរួច កាលពី វេលា​ម៉ោង ៣.០០​នាទី ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៥ ឃុំ​ឈូក​ខ្សាច់​ស្រក​បារាយណ៍​ខេត្តកំពង់ធំ ជនសង្ស័យ​ជា​កូនប្រសារ​ឈ្មោះ​កុយ ផល ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ រស់​ភូមិ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា និង​ជនរងគ្រោះ តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ នៅ​ចំពោះមុខ​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​បាន​ប្រព្រឹត្ត ទៅលើ​ព្រហ្មចារី​យ៍ របស់​ដូនចាស់ អាយុ​៨២​ឆ្នាំ នោះបាន​ឲ្យ​ដឹងថា មុនពេល​ហើ​ត​ហេតុ ជនសង្ស័យ​រួមជាមួយ​មិត្ត​ភ័​ក្ដ​នាំគ្នា​ផឹកស៊ី​ស្រវឹង​ជោគជាំ​ក្រោយមក​ក៏​បែក​គ្នា​ទៅផ្ទះ​រៀង​ស្រាប់តែ​ជនសង្ស័យ​មកដល់​ផ្ទះ​ឃើញ​ម្ដាយក្មេក ឃើញ​ដូនចាស់​នៅ​ម្នាក់ឯង ក៏មាន​អារ​ម្ម​ចង់​រួមភេទ​ក៍​ចាប់​ម្ដាយក្មេក រំលោភ​បានសម្រេច ចំណែក​ដូច​ចាស់​ត្រូវបាន​ទទួលរង នូវ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​នេះ បាន​ព្យាយាម​ស្រែកហៅ​ឲ្យ​អ្នកផង​ជួយ តែ​ត្រូវបាន​កូនប្រសារ​គំរាម​សម្លាប់ចោល ទើប​ទ្រាំ​តាម​យថាកម្ម លុះ​ជនសង្ស័យ​បានសម្រេច​ដូច​បំណង ក្រោយមក កូនស្រី​ជនរងគ្រោះ បាន​មកដល់​ត្រូវបាន​ដូច​ចាស់ រៀបរាប់​ពី​ហេតុការណ៍ ទើប​ប្តឹង​កង​រាជ​អាវុធ ហត្ថ​ស្រុក​បារាយណ៍ ដែល​បាន​ដឹកនាំ​កម្លាំង​ដោយ​លោក​សេង សំ មេ​បញ្ជា​រកា​រង​កង​រាជ​អាវុធ​ហ​ត្ច​ស្រុក​បារាយណ៍​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង ចំណែក​ចម្លើយ​ចុងក្រោយ​របស់​ជនសង្ស័យ បាន​ឆ្លើយថា ខ្លួន​ទើបតែ​ប្រព្រឹត្ត​ម្តងគត់ ក៏​ជាប់​ខ្នោះ​តែម្តង ។​ ​រីឯ​ជនរងគ្រោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ស​. ណ​.​ប ឥឡូវ​លោក​កំពុង​ដេក​ព្យួ​សេ​រោម​នៅផ្ទះ​នៅឡើយ​ហើយ​រីឯ​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ។​ ​ដោយ ប៊ុន រដ្ឋាIMG-20150727-WA0147 IMG-20150727-WA0149 IMG-20150727-WA0146 IMG-20150727-WA0145